ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថតឆ្នាំ២០១៥ |
នាយករដ្ឋមន្ត្រី ប្រតិកម្ម នឹងអ្នក ថា «ផែនការ ក៥» ជាឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សជាតិ
RFA | ២ កុម្ភៈ ២០១៧
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ ទី២ ខែកុម្ភៈ ប្រតិកម្ម ខ្លាំងៗ ចំពោះ មេបក្សប្រឆាំង ដែលចាត់ទុក «ផែនការ ក៥»
ថា ជាឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សជាតិ។ លោក អះអាង ថា, «ផែនការ ក៥» គឺ ផែនការ ការពារជាតិ គឺ ជាការ ទប់ស្កាត់ ការវិលត្រឡប់ មកវិញ របស់ របប ខ្មែរក្រហម។
ការឆ្លើយតប ខ្លាំងៗ បែបនេះ គឺ ក្រោយពេល លោក សម រង្ស៊ី ប្រធាន គណបក្ស ប្រឆាំង បន្ត ចោទប្រកាន់ ប្រទេស វៀតណាម ដែលលោក អះអាង ថា បានខ្ចី ដៃខ្មែរ មួយចំនួន--ក្នុងនោះ មានលោក ហ៊ុន សែន ផង--ឲ្យសម្លាប់ ពលរដ្ឋខ្មែរ ដែលនៅ សេសសល់ ពីរបប ខ្មែរក្រហម បន្ថែមទៀត ដោយប្រើ «ផែនការ ក៥»។
No comments:
Post a Comment