លោកស្រី រ៉ូណាស្មីត នឹងជួបប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាបន្ទាប់ពីមានអំពើហិង្សា |
រាជរដ្ឋាភិបាល កម្ពុជា បដិសេធ ការព្រួយបារម្ភ របស់ អ.ស.ប. ទាក់ទង បញ្ហាសិទ្ធិមនុស្ស
RFI | ១១ មិនា ២០១៧
ឯកអគ្គរាជទូត និងជាតំណាង អចិន្ត្រៃយ៍ កម្ពុជា ប្រចាំ អង្គការ សហប្រជាជាតិ
នៅទីក្រុង ហ្សឺណែវ ប្រទេស ស្វីស លោក ណី សំអុល
នៅថ្ងៃសុក្រនេះ បានចេញ សេចក្តីថ្លែងការណ៍ មួយ
ឆ្លើយតប នឹងរបាយការណ៍ ប្រចាំឆ្នាំ របស់ អង្គការ សហប្រជាជាតិ
ដែលបាន រិះគន់ ដល់កម្ពុជា ថា,
គ្រាន់ ជារបាយការណ៍ លាបពណ៌ អវិជ្ជមាន ចំពោះ ស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជា
និងផ្អែកលើ ព៌ត៌មាន ខ្វះចន្លោះ។ ប្រតិកម្មនេះ កើតឡើង
បន្ទាប់ ពីឧត្តមស្នងការ អ.ស.ប. លោក ហ្សេដ រ៉ាអាដ អាល ហ៊ូសសេន
កាលពីថ្ងៃ ទី៨ មីនា
បានបង្ហាញ ពីនិន្នាការ គួរឲ្យ ព្រួយបារម្ភ មួយចំនួន
ទាក់ទង នឹងសិទ្ធិ មនុស្ស នៅកម្ពុជា នៅក្នុង
សន្ទរកថា ផ្ទាល់មាត់ នាសម័យប្រជុំ ទៀងទាត់ លើកទី៣៤
នៃក្រុម ប្រឹក្សា សិទ្ធិមនុស្ស។
«នៅក្នុង សេចក្តីថ្លែងការណ៍ ផ្ទាលមាត់
ឯកឧត្តម បានជ្រើសយក តែ ជ្រុងម្ខាង នៃបញ្ហា,
ហើយ លាបពណ៌ អវិជ្ជមាន ចំពោះ ស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជា តែម្តង
ដែលប្រាស់ ចាកទាំងស្រុង នឹងអ្វី បានកើតឡើង ជាក់ស្តែង។» នេះ ជា
ការឆ្លើយតប របស់ ឯកអគ្គរាជទូត និងជា តំណាង អចិន្ត្រៃយ៍ កម្ពុជា
ប្រចាំ អង្គការ សហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ ប្រទេស ស្វីស លោក ណី សំអុល
ចំពោះ សេចក្តីថ្លែងការណ៍ ផ្ទាល់មាត់ របស់ ឧត្តមស្នងការ អ.ស.ប.
ស្តីពី សិទ្ធិមនុស្ស នៅកម្ពុជា កាលពីពេលថ្មីៗនេះ។បើតាមសេចក្តីថ្លែងការណ៍របស់ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ការវាយតម្លៃរបស់ ឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប គឺ ផ្អែកលើព័ត៌មានខ្វះចន្លោះ និងបានជ្រើសរើសបញ្ហាកង្វះខាត ដែលមិនឆ្លើយតបនឹងភាពជាក់ស្តែង ហើយបានមើលរំលងការវិវឌ្ឍ ការតាំងចិត្តដ៏សុចរិតរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ ការពារសិទ្ធិមនុស្សឡើយ។ គណៈប្រតិភូកម្ពុជា ពន្យល់តាមរយះសេចក្តីថ្លែងការណ៍របស់ខ្លួនថា សេរីភាពនៃការបញ្ចេញមតិ មិនមែនជា សិទ្ធិដាច់ខាតទេ ហើយគួរតែប្រើប្រាស់ប្រកបដោយទំនួសខុសត្រូវ ក្រោមយុត្ថាធិការច្បាប់ និងបញ្ញត្តិកំពុងអនុវត្ត។ អ្នកប្រើប្រាស់សិទ្ធិមិនគួរលាក់ខ្លួនក្រោយម្លប់សិទ្ធិមនុស្ស ដើម្បីបង្កអស្ថេរភាពសម្រាប់គោលបំណងពិសពុសរបស់ខ្លួនឡើយ។
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ចាត់ទុកថា បញ្ហាសិទ្ធិមនុស្សតែងតែក្លាយជា ឧបករណ៍សម្រាប់បង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាល ជាពិសេសនៅពេលមានការបោះឆ្នោតម្តង។ ហើយ អង្គភាពខ្លះបានអនុវត្តស្តង់ដារពីរ និងវិធីសាស្ត្ររើសអើងចំពោះរដ្ឋាភិបាល ពេលនិយាយដល់បញ្ហាសិទិ្ធមនុស្សនៅកម្ពុជា។
គួររំលឹក ថា, ប្រតិកម្មនេះ កើតឡើង បន្ទាប់ ពីឧត្តមស្នងការ អង្គការ សហប្រជាជាតិ លោក ហ្សេដ រ៉ាអាដ អាល ហ៊ូសសេន (Zeid Ra'ad Al Hussein) បានថ្លែង ក្នុងសន្ទរកថា ផ្ទាល់មាត់ មួយ ទៅកាន់ ក្រុមប្រឹក្សា សិទ្ធិមនុស្ស នាទីក្រុង ហ្ស៊ឺណែវ កាលពីថ្ងៃ ទី៨ មីនា ដោយបង្ហាញ នូវនិន្នាការ គួរឲ្យ ព្រួយបារម្ភ មួយចំនួន ទាក់ទង នឹងបញ្ហា សិទ្ធិមនុស្ស នៅកម្ពុជា។ ឧត្តមស្នងការ បាន កត់សម្គាល់ ថា, មុនពេល បោះឆ្នោត មានការ ចោទប្រកាន់ និងគំរាមកំហែង សមាជិក គណបក្ស ប្រឆាំង ព្រមទាំង ពលរដ្ឋ មួយចំនួន ដែលសម្តែង សេរីភាព ក្នុងការ បញ្ចេញមតិ។ ក្នុងនោះ វិសោធនកម្ម ច្បាប់ ស្តីពី គណបក្ស នយោបាយ ដែលទើបតែ ត្រូវ បានអនុម័ត នៅរដ្ឋសភា កាលពីពេល ថ្មីៗនេះ គឺ គ្មាន ការប្រឹក្សា យោបល់ ជាសាធារណៈ និងនាំ ដល់ការ រំលាយ គណបក្ស នយោបាយ ដែលនៅឆ្ងាយ ពីស្តង់ដា នៃសិទ្ធមនុស្ស ក្នុងការ បង្កើត សមាគម។ លើសពីនេះ ការឃុំខ្លួន អ្នកការពារ សិទ្ធិមនុស្ស អាដហុក នៅកម្ពុជា មុនពេល កាត់ទោស មកទល់ នឹងពេលនេះ គឺ លើសរយះពេល ១០ខែ ទៅហើយ។
ឧត្តមស្នងការ អ.ស.ប. លោក ហ្សេដ រ៉ាអាដ អាល ហ៊ូសសេន បានសង្កត់ធ្ងន់ ចំពោះ ស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជា ថា, «ការបោះឆ្នោត ដែលអាច ជឿទុកចិត្ត បាន ត្រូវតែ ផ្តើមចេញ ពីការធានា ថា, តុលាការ ឯករាជ្យ និងមិន លំអៀង, ហើយ ថា, សេរីភាព ក្នុងការ បញ្ចេញមតិ, ការជួបប្រជុំ ដោយសន្តិវិធី, និងការ បង្កើត សមាគម ត្រូវតែ បានធានា ការពារ៕»
Hun Sen would just give the UN the middle finger and move on.
ReplyDeleteHe's only afraid of the CIA's sniper and nothing else.
You accuse the US government of assassinate other people in different country using CIA sniper? Don't be surprised when US refuses to help you.
Delete