តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថ្លែងប្រាប់អ្នកកាសែតក្រោយចេញពីសួរសុខទុក្ខមន្ត្រី និងសកម្មជនបក្សប្រឆាំងនៅពន្ធនាគារព្រៃស នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Rann Samnang |
បក្សសង្គ្រោះជាតិ សម្រេចយក បេក្ខភាព លោក កឹម សុខា និងតំណាងរាស្ត្រ ៣រូប តាមសំណើ
RFA / វិទ្យុ អាស៊ី សេរី | ១ មីនា ២០១៧
គណៈកម្មាធិការ នាយក គណបក្ស សង្គ្រោះជាតិ សម្រេច ទទួលយក សំណើ បេក្ខភាព មេដឹកនាំ ក្បាលម៉ាស៊ីនបក្ស ដោយជ្រើសរើស លោក កឹម សុខា ជាប្រធាន គណបក្ស និងអនុប្រធាន គណបក្ស ចំនួន ៣រូប, គឺ លោក ប៉ុល ហំម, លោក អេង ឆៃអ៊ាង, និងអ្នកស្រី មូរ សុខហួរ។
តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ឲ្យអាស៊ី សេរី ដឹងនៅថ្ងៃ ទី១ ខែមីនា ថា, គណៈកម្មាធិការ នាយក របស់ គណបក្ស សង្គ្រោះជាតិ បានសម្រេច ជាឯកច្ឆន្ទ នៅថ្ងៃ ទី១ ខែមីនា តាមសំណើ របស់ គណៈកម្មាធិការ អចិន្ត្រៃយ៍បក្ស ក្រោយ ពីប្រធាន គណបក្ស គឺ លោក សម រង្សី បានលាលែង ពីដំណែង ក្រោមមូលហេតុ ផ្ទាល់ខ្លួន។
ទោះ ជាយ៉ាងណាក្ដី ការលាលែង ដំណែង របស់លោក សម រង្ស៊ី និងការជ្រើសរើស ក្បាលម៉ាស៊ីន ដឹកនាំថ្មី របស់ បក្សនេះ ត្រូវ បានគេ មើលឃើញ ថា ដើម្បី ការពារ គណបក្ស របស់ខ្លួន ពីការរំលាយ និងការតម្រូវ តាមច្បាប់ ស្ដីពី គណបក្ស នយោបាយ ថ្មី ដែលស្នើវិសោធនកម្ម ដោយតំណាងរាស្ត្រ គណបក្ស ប្រជាជន កម្ពុជា។
នៅថ្ងៃទី២ ខែមីនា គណបក្ស សង្គ្រោះជាតិ និងធ្វើ សមាជវិសាមញ្ញ របស់ខ្លួន ដើម្បី អនុម័ត បេក្ខភាព ទាំង ៤រូប នោះ៕
No comments:
Post a Comment