Paris Peace Accords 23 Oct. 1991

Wednesday, March 29, 2017

[Demographic Vietnamization: Fishing, Tonle Sap, Pollution, Kampong Chhnang] ជនជាតិ​ វៀតណាម ​នៅ​កំពង់ឆ្នាំង ​ខ្លះ​ មិន ​ចង់​ឡើង ​រស់​នៅ​ លើ​គោក | Some of the Vietnamese nationals do not want to live on land in Kampong Chhnang

Related: 
...
ផ្ទះ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​តំបន់​ផ្សារក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Chin Chetha
ផ្ទះ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​តំបន់​ផ្សារក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Chin Chetha

ជនជាតិ​ វៀតណាម ​នៅ​កំពង់ឆ្នាំង ​ខ្លះ​ មិន ​ចង់​ឡើង ​រស់​នៅ​ លើ​គោក

RFA / វិទ្យុ អាស៊ី សេរី | ២៩ មិនា ២០១៧




ជន​ អន្តោប្រវេសន៍​ វៀតណាម ដែល​ស្នាក់នៅ​ លើ​ផ្ទៃ​ បឹង​ទន្លេសាប   ក្នុង​ខេត្ត​ កំពង់ឆ្នាំង ខ្លះ អល់អែក ​មិន​ ចង់​ឡើង ​រស់​នៅ​ លើ​គោក​ តាម​ការ​ អំពាវនាវ​ របស់​ អាជ្ញាធរ​ កម្ពុជា។  មន្ត្រី​ អង្គការ​ ការពារ​ សិទ្ធិមនុស្ស​ ក្រៅ​រដ្ឋាភិបាល ស្វាគមន៍ ​​វិធានការ​ បន្លាស់​ទី​អ្នក​ភូមិ​ បណ្ដែត​ទឹក​ រាប់​ពាន់ ​គ្រួសារ​ ឲ្យ​ឡើង​ រស់​នៅ​ លើ​គោក​ នៅ​ពេល​នេះ ដើម្បី​ បញ្ចៀស​ ការ​បញ្ហា​បំ ពុល​ទឹក និង​ប៉ះពាល់​ ធនធាន ​មច្ឆាជាតិ។


អាជ្ញាធរ​ ខេត្ត​កំពង់ឆ្នាំង កំពុង​ចលនា​ឲ្យ​អ្នក​ភូមិ​បណ្ដែតទឹក ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​តំបន់​ផ្សារ​ក្រោម ឆ្នុក​ទ្រូ និង​តំបន់​កំពង់ប្រាសាទ ឲ្យ​ឡើង​រស់​នៅ​លើ​គោក​តាម​លទ្ធភាព​ផ្សេងៗ។ ប៉ុន្តែ​អ្នក​ភូមិ​ភាគ​ច្រើន​ត្អូញត្អែរ​ថា ពួកគេ​មិន​អាច​រក​ទិញ ឬ​ជួល​ដី​សម្រាប់​រស់​នៅ​​នោះ​ទេ ម្យ៉ាង​ពួកគេ​មាន​ជីវភាព​ក្រីក្រ ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ​តិចតួច និង​ខ្លះ​ធ្វើ​ជា​កម្មករ​តាម​ទូក​នេសាទ​ប៉ុណ្ណោះ។

កំពុង​អង្គុយ​ជក់​បារី និង​ផឹក​ទឹក​តែ​នៅ​ក្នុង​ផ្ទះ​បណ្ដែត​ទឹក ជាមួយ​ជនជាតិ​វៀតណាម ជិត ១០​នាក់​ផ្សេង​ទៀត លោក ច្រឹង យ៉ាំងរស់ ថា​លោក​មិន​ប្រកែក​តវ៉ា​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះ​ទេ ប៉ុន្តែ​លោក​ពុំ​មាន​លុយ​កាក់ ឬ​មធ្យោបាយ​ផ្សេង​ទៀត ដើម្បី​ត្រៀម​ខ្លួន​ឡើង​រស់​នៅ​លើ​គោក​នោះ​ទេ។ លោក​ថា ជម្រើស​ចុង​ក្រោយ​អាច​នឹង​ចេញ​ទៅ​វៀតណាម ឬ​ទ្រាំ​រស់​នៅ​កម្ពុជា តាម​ស្ថានភាព​ជាក់​ស្ដែង៖ «បង​ប្អូន​ខ្វះ​ខាត​សម្បើម​ណាស់... និយាយ​ត្រង់​តែម្ដង! នៅ​ពេល​ណា​គិត​ពេល​ហ្នឹង​សិន​ទៅ យើង​អត់​លុយ​អត់​ឡើង​ទៅ​ជាមួយ​គេ​បាន យើង​ត្រូវ​ទៅ លួច​ទៅ។ ...មិន​ដឹង​ទៅ​ណា​ទេ កន្លែង​ណា​រស់​បាន​ចេះ​តែ​ទៅៗ បើ​ថា​ទៅ​វៀតណាម និង​ខ្លះ​គេ​មិន​ទៅ​គេ​នៅ​តាម​ដង​ទន្លេ​ដង​ទន្លេ ចេះ​តែ​រស់ៗ​ទៅ»

ចំណែក​លោកស្រី ង្វៀង ធីភឿង បញ្ជាក់​ថា គ្រួសារ​លោកស្រី និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត​នឹង​ជួប​ការ​លំបាក បើ​ត្រូវ​ឡើង​ទៅ​រស់​នៅ​លើ​គោក និង​ឆ្ងាយ​ពី​ទន្លេ​ដែល​ជាទី​ដាក់​ទូក និង​បែរ​ត្រី​ពួកគេ​នោះ៖ «បង​ប្អូន​ឲ្យ​ឡើង​ត្រូវ​ឡើង​ហើយ តែ​អត់​មាន​លុយ​ទិញ​ដី​ទេ ក្រ​ចង់​ងាប់ ប្ដី​ទៅ​ធ្វើ​កម្មករ​គេ។ ខ្ញុំ​ធ្លាប់​រស់​នៅ​លើ​ទឹក អត់​ធ្លាប់​ឡើង​លើ​គោក​ទេ ឥឡូវ​ខ្ញុំ​ចង់​រស់នៅ​លើ​ទឹក​ហ្នឹង​ហើយ»

អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​ផ្ទះ​បណ្ដែត​ទឹក​នៅ​តំបន់​ផ្សារ​ក្រោម លោក ស៊ុន សុវណ្ណារិទ្ធិ អះអាង​ថា គម្រោង​រៀបចំ​សណ្ដាប់ធ្នាប់ និង​អភិវឌ្ឍ​ច្រាំង​ទន្លេ​ផ្សារ​ក្រោម កំពុង​ដំណើរការ ហើយ​អ្នក​ភូមិ​បណ្ដែត​ទឹក​នៅ​តំបន់​នេះ​នឹង​ចាប់​ផ្ដើម​ផ្លាស់​ទី​នៅ​ចុង​ឆ្នាំ​២០១៧ ហើយ​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៨ ដោយ​គេ​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​គោក​សិន៖ «អា​បន្លាស់​ទី​ហ្នឹង​ចេញ​ពី​ផ្សារ​ថ្មី​កំពង់ឆ្នាំង ទៅ ប្រហែល​ជាង ១​គីឡូម៉ែត្រ​ទេ អ៊ីចឹង​យើង​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ភ្ជាប់​ពី​ផ្សារ​ទៅ​ឲ្យ​កន្លែង​គាត់។ យើង​កំពុង​សិក្សា​កន្លែង​ហ្នឹង យើង​មាន​ដី​ហើយ​អស់​ហើយ។ យើង​អនុវត្ត​ផែនការ យើង​គោរព​ច្បាប់​ភូមិបាល​របស់​យើង ហើយ​មួយ​ទៀត​គឺ​ច្បាប់​អន្តោប្រវេសន៍​ដែល​គ្រប់គ្រង​ដោយ​អគ្គ»

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច (MIRO) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ទត គឹមស្រូយ ដែល​ធ្វើ​ការ​ជាប់​ជាមួយ​នឹង​ក្រុម​ជនជាតិ​វៀតណាម ដែល​រស់​នៅ​តាម​ភូមិ​បណ្ដែត​ទឹក​ទាំង​នេះ ថ្លែង​ថា អាជ្ញាធរ​គួរ​សិក្សា​ច្បាស់លាស់​មុន​នឹង​បន្លាស់​ទី​អ្នក​ភូមិ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សិទ្ធិ​មនុស្ស ហើយ​អាច​រំដោះ​ទឹក​ទន្លេ​ចេញ​ពី​ការ​បំពុល​ដោយសារ​សកម្មភាព​រស់​នៅ​របស់​អ្នកភូមិ​ទាំង​នេះ៖ «មនុស្ស​ត្រូវ​មាន​សិទ្ធិ សិទ្ធិ​រស់​រាន​មាន​ជីវិត មាន​ទីជម្រក​គ្រប់គ្រាន់ សម្រាប់​ពួកគាត់។ អ៊ីចឹង​ទេ​បើ​យល់​ថា ពួកគាត់​ជា​អន្តោប្រវេសន៍​ស្រប​ច្បាប់​ហើយ គួរ​តែ​ដោះស្រាយ​រក​ទី​កន្លែង​ឲ្យ​គាត់​ស្នាក់​នៅ និង​មុខ​របរ​សមរម្យ»

របាយការណ៍​ស្ថិតិ​ជនជាតិ​វៀតណាម ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ​របស់​ការិយាល័យ​គ្រប់គ្រង​ការ​ស្នាក់​នៅ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បង្ហាញ​ថា នៅ​ទូទាំង​ខេត្ត​មាន​ជនជាតិ​វៀតណាម ចំនួន ២.០៣៤​គ្រួសារ ហើយ​ទីតាំង​ដែល​ជនជាតិ​វៀតណាម និយម​រស់​នៅ​ច្រើន​ជាង​គេ គឺ​លើ​ផ្ទៃ​ទឹក​ក្នុង​ក្រុង​កំពង់ឆ្នាំង មាន ៧៥៥​គ្រួសារ ស្រុក​បរិបូរណ៍ ៨០៦​គ្រួសារ និង​ស្រុក​កំពង់ត្រឡាច ២០២​គ្រួសារ៕



2 comments:

  1. Anonymous9:09 AM

    Just give them some land to settle. Don't be cruel or God will punish you again.

    ReplyDelete
  2. Anonymous1:49 PM

    9:09 AM

    YOU stole Kampuchea Krom, Koh Tral, and now you
    want to steal more Khmer lands ?

    Your Nam Tien into Cambodia will be
    made to stop.

    ReplyDelete