Paris Peace Accords 23 Oct. 1991

Thursday, March 16, 2017

រដ្ឋាភិបាល ​ប្រគល់ ​តួនាទី ​ស្ដីទី​ ឲ្យ​លោក ប៊ិន ឈិន ជំនួស ​លោក សុខ អាន | Govt gives acting role to Bin Chin to replace Sok An

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ស្ដីទី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន ពេល​ចូល​រួម​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ស្ដីទី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន ពេល​ចូល​រួម​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth

រដ្ឋាភិបាល ​ប្រគល់ ​តួនាទី ​ស្ដីទី​ ឲ្យ​លោក ប៊ិន ឈិន ជំនួស ​លោក សុខ អាន

RFA | ១៦ មីនា ២០១៧

រដ្ឋាភិបាល​ សម្រេច​ ប្រគល់ ​តួនាទី​ ដល់​ឧបនាយ រដ្ឋមន្ត្រី​ ទទួល​បន្ទុក ​ប្រចាំការ គឺ ​លោក ប៊ិន ឈិន ជា​រដ្ឋមន្ត្រី​ ស្ដីទី ទទួល​បន្ទុក​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី ក្រោយ​ ពី​ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ​ទទួល​បន្ទុក​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី លោក សុខ អាន ទទួល​មរណភាព​ កាល​ពី​ថ្ងៃ​ ទី១៥ មីនា នា​ទីក្រុង​ ប៉េកាំង ប្រទេស​ ចិន ដោយ​រោគាពារ។

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៦ ខែ​មីនា សព​លោក សុខ អាន ត្រូវ​បាន​ដឹក​ពី​ប្រទេស​ចិន តាម​យន្តហោះ​ពិសេស​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ ដោយ​មាន​ការ​អម​ដំណើរ​ពី​​លោក ហ៊ុន សែន និង​ភរិយា គ្រួសារ​សព និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត។

កាល​ពី​ថ្ងៃ​ ទី​១៣ មីនា ព្រះមហាក្សត្រ បាន​ប្រោស ​ព្រះរាជទាន​ គោរមងារ​ លោក សុខ អាន ជា «សម្ដេច​ វិបុល​ បញ្ញា សុខ អាន»។
ចំពោះ​ដំណឹង​មរណភាព​នេះ​ដែរ ប្រភព​មួយ​ចំនួន​ឲ្យ​ដឹង​ថា លោក សុខ អាន បាន​ទទួល​មរណភាព តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ក្រោយ​ពេល​ដែល​លោក​ត្រូវ​គេ​បញ្ជូន​មក​ពី​ប្រទេស​បារាំង ដល់​ប្រទេស​ចិន។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ថា​ជា​ព័ត៌មាន​មិន​ពិត។

ចំណែក​ការ​រៀបចំ​ពិធី​បុណ្យ​សព​វិញ រដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មការ​រៀបចំ​បុណ្យ​សព​មួយ ដែល​ត្រូវ​ចំណាយ​ថវិកា​ជាតិ ៣​ប៊ី​លាន​រៀល ឬ​ប្រហែល ៧៥​ម៉ឺន​ដុល្លារ។ តាម​កម្មវិធី​បុណ្យ សព លោក សុខ អាន នឹង​ត្រូវ​បូជា​នៅ​ព្រឹក​ថ្ងៃ​ទី១៩ មីនា នា​ឈាបនដ្ឋាន មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ៕

No comments:

Post a Comment