Paris Peace Accords 23 Oct. 1991

Wednesday, March 1, 2017

លោក ហ៊ុន សែន ព្រមាន​ ជា​ថ្មី​ អំពី​ ការ​ផ្លាស់ប្ដូរ​ របប​ដឹក​នាំ​ របស់​លោក​ នឹង​មាន​សង្គ្រាម | Hun Sen warned again that changing his regime will lead to war

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Brach Chev

លោក ហ៊ុន សែន ព្រមាន​ ជា​ថ្មី​ អំពី​ ការ​ផ្លាស់ប្ដូរ​ របប​ដឹក​នាំ​ របស់​លោក​ នឹង​មាន​សង្គ្រាម

RFA |

លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ ជា​ថ្មី​ ថា, ប្រសិនបើ ​ហ៊ាន​ផ្លាស់ប្ដូរ​ របប​ដឹក​នាំ ​របស់​លោក​ សព្វថ្ងៃ​នោះ ​ប្រទេស​ នឹង​មាន​ សង្គ្រាម។  លោក​ ក៏​បាន​ ជំរុញ​ ឱ្យ​កម្លាំង ​ប្រដាប់​អាវុធ​ ការពារ ​របប ​របស់​លោក ទោះ​ជា​ត្រូវ ​ប្ដូរ​ ក្នុង​តម្លៃ​ណា​ ក៏ដោយ។


ការ​ថ្លែង ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ នៅ​ក្នុង​ ពិធី​ សម្ពោធ​អគារ​ សិក្សា ​វិទ្យាល័យ ហ៊ុន សែន បឹងកុក ក្នុង​ក្រុង​ កំពង់ចាម ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ។

នាយឧត្ដម សេនីយ៍ ប៉ុល សារឿន អគ្គ​មេបញ្ជាការ​ នៃ​កងយោធពល ខេមរភូមិន្ទ បាន​ប្រាប់​ សារ ព័ត៌មា ​ក្នុង​ស្រុក​ ថា,  យោធា​ ត្រូវ​តែ​ ការពារ​ សន្តិភាព ​របស់​ ប្រទេស, ហើយ ​ប្រឆាំង​ ដាច់ខាត​ នូវ​បដិវត្តន៍ ពណ៌ ទោះ​បី​ ស្ថិត​ក្នុង​រូបភាព​ ណា​ក៏ដោយ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ដែល​លោក ហ៊ុន សែន តែង​គំរាម​អំពី​អស្ថិរភាព​សង្គម ប្រសិន​បើ​លោក​អស់​ពី​អំណាច។ ជា​រឿយៗ លោក ហ៊ុន សែន តែង​ប្រកាស​បែប​នេះ​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ​ម្ដងៗ។

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កុម្ភៈ លោក ហ៊ុន សែន បាន​ព្រមាន​កម្ទេច​អ្នក​ណា​ដែល​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌ ឬ​ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា ហើយ​ថា មិន​ត្រូវ​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​បង្ក​ជា​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​នោះ​ឡើយ។


អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ច័ន្ទ​ថា លោក​មិន​ឃើញ​ថា មាន​ចលនា​ណា​មួយ​ដែល​នាំ​ឲ្យ​កើត​មាន​សង្គ្រាម ឬ​អស្ថិរភាព​នៅ​ក្នុង​សង្គម​នោះ​ទេ។ ចំពោះ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ពេល​នេះ លោក​យល់​ថា អាច​ជា​ការ​គំរាមកំហែង​ច្រើន​ ជាង៕

1 comment:

  1. Anonymous5:30 AM

    When Warlord Hun Sen loses the 2018 election and refuses to give up power, the Khmer people will have no choice but to claim the leadership
    of the country back at ALL costs !!! ⚔️⚔️⚔️

    If the Khmer people don't do it now, then when ?

    ReplyDelete