Paris Peace Accords 23 Oct. 1991

Tuesday, March 21, 2017

មហាក្សត្រ អំពាវនាវ ឲ្យពលរដ្ឋ ទៅបោះឆ្នោត ឃុំ-សង្កាត់ | King appeals to people to go out vote in commune elections

ព្រះមហាក្សត្រ​ ព្រះបរមនាថ នរោត្តមសីហមុនី​ កាលពីកន្លងទៅ

មហាក្សត្រ អំពាវនាវ ឲ្យពលរដ្ឋ ទៅបោះឆ្នោត ឃុំ-សង្កាត់

| ២០ មីនា ២០១៧

ព្រះមហាក្សត្រ ខ្មែរ នរោត្តម សីហមុនី បានអំពាវនាវ ឲ្យពលរដ្ឋ ទៅបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ ទី៤ ដែលនឹង ប្រព្រឹត្តទៅ នៅថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

ព្រះរាជសារ របស់ ព្រះមហាក្សត្រ ដែលឡាយព្រះហស្តលេខា តាំងពីថ្ងៃ ទី២០ ខែកុម្ភៈ ធ្វើនៅ ព្រះបរមរាជវាំង, ទ្រង់ មានបន្ទូល ថា, ការបោះឆ្នោត នៅថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺ ជាការបោះឆ្នោត ជាទូទៅ, ជាសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ, សេរី, ពហុបក្ស។ 

ព្រះអង្គ មានបន្ទូល ថា, សូម កុំ ឲ្យមាន ការព្រួយបារម្ភ ពីការ គាបសង្កត់, ការគម្រាមកំហែង ឬសម្លុត ពីជនណាម្នាក់ ឬបក្ស ណាមួយ ឲ្យសោះ។

ព្រះអង្គ មានបន្ទូល បន្ថែម ថា, «ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ»

អ្នកវិភាគយល់ថា ការចេញព្រះរាជសាររបស់ព្រះមហាក្សត្រ គឺចំពេលដែលស្ថានការណ៍នយោបាយ​នៅកម្ពុជាឡើងកម្តៅ ខណៈគណបក្សប្រឆាំងមានបញ្ហាប្រឈមជាច្រើនហើយ​លោក សម រង្ស៊ី បានលាលែងពីប្រធានបក្សដោយសារតែ​ច្បាប់​គណបក្សនយោបាយដែល​ទើប​កែប្រែថ្មី។

លោក ឆាំ ប៊ុនថេត អ្នកតាមដានបញ្ហាសង្គម មានប្រសាសន៍ថា សារលិខិតដែលមានការយឺតយូរក្នុងការផ្សព្វផ្សាយនេះ ដោយសារអ្នកដែលត្រូវបញ្ចេញគេលាក់។ 

លោក បន្ត ថា, «ខ្ញុំ គិតថា អាចមានរឿង ពីក្រោយ ដែលខ្ញុំ គិតថា យើង ពិបាកមើល ឲ្យឃើញ, ហើយ ខ្ញុំ មិនចង់ predict (សន្និដ្ឋាន) អី ដែលខ្ញុំ មើល មិនឃើញ ទេ។  ខ្ញុំ គិតថា, រឿង ដែលអាច មានប្រយោជន៍ បំផុត គឺ ប្រជាពលរដ្ឋ ចូលរួម បោះឆ្នោត។  ហើយ បោះឆ្នោត បញ្ចេញមតិ ដោយត្រឹមត្រូវ, ហើយ នឹងដោយការ ស្វែងយល់។  វា ជារឿងប្រសើរ»

លោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់កម្មវិធីអង្កេតអង្គការខុមហ្វ្រេល យល់ផ្សេងទៅវិញ ថា មិនមែន ជាបញ្ហាទេ ទោះ ជាលិខិត ចេញយឺត ក៏ដោយ ព្រោះ ថ្ងៃបោះឆ្នោត នៅសល់ ដល់ទៅ ជាងពីរខែ ទៀត។ 

លោក បន្ត ថា, «ទោះបី យ៉ាងណា ក៏ដោយ, យើង ឃើញថា ជាសារមួយ ដែលល្អប្រសើរ សំរាប់ ប្រជាពលរដ្ឋ ដែលបង្ហាញ ពីភាព កក់ក្តៅ មួយ របស់ ព្រះមហាក្សត្រ ដែលលោក មានព្រះរាជ្យទាន បង្ហាញ ដល់ប្រជាពលរដ្ឋ»
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង បានសំដែងការអរគុណដល់ព្រះមហាក្សត្រដែលទ្រង់បានចេញពីប្រទេសកម្ពុជា មុនពេល​ច្បាប់ស្តីពីគណបក្សនយោបាយទៅដល់​ព្រះបរមរាជវាំង។
លោក សម រង្ស៊ី បានសរសេរនៅហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦ខែមីនានេះថា «សូមអរព្រះគុណ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គមិនយល់ព្រមចុះហត្ថលេខា លើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិ តាមតែអំពើចិត្ត»


No comments:

Post a Comment