រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយពីបានចុះឈ្មោះបោះឆ្នាតឃុំសង្កាត់ ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ នៅខេត្តកណ្តាល កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៦។ |
នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ ឲ្យមាន ការធានា បរិយាកាស ល្អ ក្នុងដំណើរការ បោះឆ្នោត
VOA | ២៧ មិនា ២០១៧
នាថ្ងៃច័ន្ទនេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
បានអំពាវនាវ ឲ្យភាគី ពាក់ព័ន្ធ ធានា ឲ្យបាន នូវបរិយាកាស បោះឆ្នោត ដែលមាន ភាពសេរី
, យុត្តិធម៌, និងគ្មាន អំពើហិង្សា
ព្រមទាំង ស្នើឲ្យ គណបក្ស នយោបាយ ទាំងអស់ ជៀសវាង ការជេរប្រមាថគ្នា។
ភ្នំពេញ —
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃចន្ទនេះ
អំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ច
កងកម្លាំងប្រដាប់អាវុធ គណបក្សនយោបាយ ចូលរួមធានាបរិយកាសល្អប្រសើរ
សម្រាប់យុទ្ធនាការ និងដំណើរការបោះឆ្នោតនាពេលខាងមុខនេះ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធវិទ្យាល័យមួយក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទនេះ៖
«ហើយបន្តពីនោះ យើងនឹងឈានចូលដល់ដំណាក់កាលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មី ធ្វើយ៉ាងណាឲ្យបរិយាកាសនៃដំណើរការទាំងការចូលឆ្នាំសប្បាយរីករាយ និងការបោះឆ្នោតប្រព្រឹត្តទៅដោយសន្តិភាព សន្តិសុខ ដោយសេរី និងយុត្តិធម៌ គ្មានការគំរាមកំហែង។»
លោកនាយករដ្ឋមន្ត្រី ថ្លែងបន្តថា ដើម្បីឲ្យបរិយាកាសនៃដំណើរការបោះឆ្នោតកាន់តែប្រសើរថែមទៀតនោះ ទាំងគណបក្សនយោបាយ និងទាំងបេក្ខជនឈរឈ្មោះ ត្រូវគោរពច្បាប់ស្តីពីបក្សនយោបាយ និងក្រមសីលធម៌ ដែលរៀបចំដោយគ.ជ.ប ដើម្បីជៀសវាងជម្លោះនានា។
«ហើយសារដែលសំខាន់ ធ្វើម៉េចកុំឲ្យមានជម្លោះក្នុងដំណាក់កាលនៃយុទ្ធនាការបោះឆ្នោត ហើយចាប់ពីពេលនេះទៅដល់ការបោះឆ្នោតកុំឲ្យមានជម្លោះ។ ដើម្បីកុំឲ្យមានជម្លោះ រឿងតែមួយគត់គឺកុំប្រមាថគ្នា កុំជេរគ្នា។ អួតតែខ្លួនឯងបានហើយ តែកុំបង្អាប់អ្នកដទៃ។»
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិបានណែនាំដល់ថ្នាក់ដឹកនាំគណបក្ស សមាជិក អ្នកគាំទ្រ និងសកម្មជនរបស់ខ្លួនទាំងអស់ឲ្យធ្វើនយោបាយដោយមានក្រមសីលធម៌ និងចូលរួមកសាងបរិយាកាសដែលគ្មានអំពើហិង្សា។
លោកបន្តថា គណបក្សជំទាស់មានយន្តការជាក់លាក់ដើម្បីអនុវត្តចំពោះមន្ត្រីគណបក្សណាដែលមិនគោរពតាមបទបញ្ជាផ្ទៃក្នុង និងច្បាប់របស់គណបក្ស។
«យើងមើលទៅតាមទម្ងន់ហ្នឹង បើសិនជាគាត់ធ្វើខុស ឧបមាថា គាត់ជាមេឃុំមិនសកម្ម ក្រុមប្រឹក្សាមិនសកម្ម ពេលឈរឈ្មោះ យើងមិនឲ្យគាត់ឈរឈ្មោះទៀតទេ។ ហើយបើអ្នកខ្លះទៀត កំហុសធ្ងន់ធ្ងរ ដែលផ្ទុយហ្នឹងច្បាប់ នោះយើងលែងឲ្យគាត់ធ្វើជាសមាជិកគណបក្សទៀត។»
លោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថាខុមហ្រ្វែល មើលឃើញថា អ្នកនយោបាយនៅកម្ពុជាមួយចំនួនមានចរិតបន្តុះបង្អាប់គ្នា ដែលជាមូលហេតុមួយបង្កឲ្យមានបរិយាកាសមិនល្អដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។
«កន្លងមក យើងមិនសូវជាមានបញ្ហាហិង្សាធំដុំទេ ជាមួយនឹងការបោះឆ្នោត ជាពិសេសថ្ងៃបោះឆ្នោត។ ប៉ុន្តែថ្ងៃឃោសនាបោះឆ្នោត មានបញ្ហាខ្លះដូចជាបញ្ហារារាំងនូវការឃោសនាបោះឆ្នោត ការរារាំងការជួបជុំជាដើម។ ដូច្នេះយើងសង្ឃឹមថា គ.ជ.បថ្មីនេះ នឹងអនុវត្តច្បាប់ឲ្យបានពេញលេញនូវបទបញ្ជា នីតិវិធី និងច្បាប់ស្តីពីការបោះឆ្នោត។»
គ.ជ.ប. ឲ្យដឹង ថា ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ គ.ជ.ប. សហការជាមួយក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នឹងរៀបចំមន្ត្រីប៉ូលិស ឬទាហានដែលមានជំនាញការពារសន្តិសុខ ប្រមាណ៧ម៉ឺននាក់ សម្រាប់ការិយាល័យបោះឆ្នោតទាំងជាង២ម៉ឺនទូទាំងប្រទេស។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកឡើងថា គ.ជ.ប នឹងអនុវត្តច្បាប់ឲ្យបានតឹងរឹងចំពោះបុគ្គល គណបក្សនយោបាយ និងមន្ត្រីណាដែលមិនគោរពច្បាប់ ក្នុងនោះរួមមានការពិន័យជាប្រាក់ និងការជាប់ពន្ធនាគារចំពោះករណីធ្ងន់ធ្ងរជាដើម។
«ដូច្នេះអាជ្ញាធរដែនដីដែលមិនគោរពច្បាប់ ក៏នឹងត្រូវ ទទួលទោសទណ្ឌ ការដាក់ពិន័យ ប្រសិនបើរកឃើញថា មានចេតនាពិតប្រាកដក្នុងការរារាំង ឬបំផ្លាញដល់ការបោះឆ្នោត។ ពិន័យជាទឹកលុយ និងក្នុងច្បាប់ មិនទាន់គិតគូរដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។ បើសិនជាទង្វើរបស់គាត់ហ្នឹងព្រហ្មទណ្ឌ គឺត្រូវបូកព្រហ្មទណ្ឌបន្ថែមទៀត។ ចឹងអាចមានការជាប់ពន្ធនាគារ ឬតាមកម្រិតស្រាល ឬធ្ងន់។»
លោក ហង្ស ពុទ្ធា លើកឡើងថា ដំណើរបោះឆ្នោតនាអាណត្តិនេះមានភាពប្រសើរ និងមានការចូលរួមពីភាគីពាកព័ន្ធច្រើនជាងអាណត្តិមុនៗ។ ក្នុងនោះរាប់គិតចាប់ពីការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកំព្យូទ័រថ្មីដែលមានអ្នកចុះឈ្មោះបោះឆ្នោតចំនួនជាង៨០ភាគរយ ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជន ព្រមទាំងការចាប់ឆ្នោតកំណត់លេខរៀងរបស់គណបក្សនយោបាយ។
កម្ពុជាគ្រោងនឹងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១១.៥៧២នាក់សម្រាប់ឃុំសង្កាត់ចំនួន១.៦៤៦ ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
គណបក្សនយោបាយចំនួន៩ ដែលបានឈរឈ្មោះបោះឆ្នោតគឺ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕

No comments:
Post a Comment