លោក ហ៊ុន សែន (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី) |
បក្ស កាន់អំណាច គ្រោងប្តឹង សង្គ្រោះជាតិ បើ មិនកែ សារនយោបាយ
| ៦ មីនា ២០១៧
ការស្នើឲ្យគណបក្សប្រឆាំង កែសម្រួលខ្លឹមសារនយោបាយនេះ ធ្វើឡើងមិនដល់មួយសប្តាហ៍ ពោលគឺក្រោយគណបក្សសង្គ្រោះជាតិ បានដាក់ចេញគោនយោបាយអាទិភាព៥ចំណុចកាលពីថ្ងៃទី២មីនា សម្រាប់ការបោះឆ្នោតខែមិថុនា។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្លៃទី៦ខែមីនានេះ អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានទាមទារឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកែតម្រូវជាបន្ទាន់នូវខ្លឹមសារឃោសនានយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដោយថាខ្លឹមសារនេះ មានចរិកញុះញុង បង្កហេតុ និងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីនៅថ្នាក់មូលដ្ឋាន ដែលបានខិតខំបម្រើរាស្ត្រ។
បើតាមសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកថា ការទាមឲ្យបក្សប្រឆាំងកែតម្រូវនេះ គឺដើម្បីរក្សាបរិយាកាសនយោបាយឲ្យល្អ និងសុខសន្តិភាពប្រទេសជាតិ។
នៅក្នុងពិធីចែកសញ្ញាបត្រនៅរសៀលថ្ងៃចន្ទនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរិះគន់ ចំៗ ពាក់ព័ន្ ធនឹងសារ នយោបាយ គណបក្ស សង្គ្រោះជាតិ នេះដែរ។
លោក មានប្រសាសន៍ ថា៖ «មិន ទាន់ដឹង អីផង បង្អាប់គេ ទៅហើយ។ ស្អី អាហ្នឹង? ភាសាហ្នឹង ភាសា វាយគេ។ ដក មេឃុំ, ដូរ មេឃុំ; ដូរ មេឃុំ បម្រើបក្ស, ដាក់ មេឃុំ បម្រើរាស្ត្រ! អាមេឃុំ បម្រើបក្ស រាល់ថ្ងៃហ្នឹង គ្រាន់ គណបក្ស ប្រជាជន […]។»
គណបក្សសង្គ្រោះជាតិ នៅមិនទាន់ប្រតិកម្ម ឬឆ្លើយតបជាផ្លូវការណ៍ណាមួយនៅឡើយទេ ចំពោះការទាមទាររបស់បក្សកាន់អំណាច ដែលថាឲ្យដូរសារនយោបាយនេះ។
ទោះជាយ៉ាងណា នៅក្នុងសេចក្តីប្រកាសព័ត៌មានពីលទ្ធផលប្រជុំគណៈកម្មការអចិន្ត្រៃយ៍ចេញផ្សាយនៅរសៀលថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថាខ្លួនបានកំណត់ផែនការសកម្មភាព ដើម្បីផ្សព្វផ្សាយគោលនយោបាយអាទិភាព ៥ចំណុច សម្រាប់ ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់៕
Oh no, here comes another one. Wonder what else he can use to sue people. His middle name is "Sue" so from now on, call him Hun Sue Sen.
ReplyDeleteAnd take all CNRP's money, make them cry at the curb. lol...
DeleteTraitor & Warlord sues anyone and for anything,
ReplyDeletewhen he has constipation !!!