Paris Peace Accords 23 Oct. 1991

Saturday, March 4, 2017

លោក​ សម រង្ស៊ី​ សូម ឲ្យ​សហគមន៍​ អន្តរជាតិ​ ធានា​ ថា​ ការ​បោះឆ្នោត​ យុត្តិធម៌ | Sam Rainsy appeas to the international community to ensure fair elections

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​​សុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​​សុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។

លោក​ សម រង្ស៊ី​ សូម ឲ្យ​សហគមន៍​ អន្តរជាតិ​ ធានា​ ថា​ ការ​បោះឆ្នោត​ យុត្តិធម៌

VOA / វីអូអេ | ៣ មិនា ២០១៧

លោក​ សម រង្ស៊ី ​ដែល​កំពុង​ និរទ្ទេស​ខ្លួន​ នៅ​ក្រៅ​ប្រទេស​ បាន​សរសេរ​ នៅ​លើ​ទំព័រ ហ្វេសប៊ុក​ របស់​លោក​ កាល​ពី​យប់​ ថ្ងៃ​ព្រហស្បតិ៍​ ថា, ​ជាមួយ​ នឹង​បរិយាកាស ​ប្រកប​ដោយ ​ភាព​ភ័យ​ខ្លាច ​និង​ការ​បំភិតបំភ័យ ​តាម​រយៈ​ ការ​ដាក់​ពន្ធនាគារ ​អ្នក​រិះគន់ ​រដ្ឋាភិបាល​ ជាបន្តបន្ទាប់, ​ការ​បោះឆ្នោត​ នា​ពេល ​ខាង​មុខ​ មិន​អាច​​​ ប្រព្រឹត្ត​ ទៅ​ ដោយ​សេរី​ នោះ​ទេ។​​


អតីត ​ប្រធាន​ គណបក្ស​ សង្គ្រោះជាតិ​ គឺ​ លោក​ សម រង្ស៊ី​ បាន​អំពាវនាវ ​ឱ្យ​សហគមន៍​ អន្តរជាតិ ​ជំរុញ​ ឱ្យ​មាន ​ការ​បោះឆ្នោត​ ត្រឹមត្រូវ ​នៅ​កម្ពុជា ​ដោយ​ការ​ ធានា​ ថា,​ គណបក្ស​ សង្គ្រោះ​ជាតិ​ អាច​ចូលរួម ​ប្រកួត​ប្រជែង ​ក្នុង​ការ​ បោះឆ្នោត ​នា​ពេល​ ខាង​មុខ។  ​អតីត​ ប្រធាន​ គណបក្ស​ សង្គ្រោះជាតិ អះអាង ​ថា, ​គណបក្ស​ កាន់​អំណាច​ និង​រដ្ឋាភិបាល ​កំពុង ​រក​លេស​ ចង់​រំលាយ​ គណបក្ស​ សង្គ្រោះ​ជាតិ។​

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្រោយពេល​ដែល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ​ដែល​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​ព្រួយ​បារម្ភ​ថា ​វា​ជា​របត់​ដ៏​គ្រោះថ្នាក់​មួយ​ចំពោះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។​

លោក​សម រង្ស៊ី ​ដែល​កំពុង​និរទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា ​ជាមួយ​នឹង​បរិយាកាស​ប្រកប​ដោយ​ភាព​ភ័យ​ខ្លាច ​និង​ការ​បំភិតបំភ័យ ​តាម​រយៈ​ការ​ដាក់​ពន្ធនាគារ​អ្នក​រិះគន់​រដ្ឋាភិបាល​ជាបន្តបន្ទាប់ ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​នោះ​ទេ។

អតីត ​ប្រធាន ​គណបក្ស​ ប្រឆាំង ​រូប​នេះ សរសេរ​ បន្ត​ថា៖​

«ក៏​ប៉ុន្តែ​យ៉ាង​ហោចណាស់​ សូម​ជួយ​ធានា​ថា ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​មាន​ភាព​ត្រឹមត្រូវ​គ្រប់គ្រាន់​ ដោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះជាតិ ​ដែល​ជា​គណបក្ស​ប្រឆាំង​តែមួយ​គត់មាន​អាសនៈ​ក្នុង​សភា»


លោក​សម រង្ស៊ី ​ដែល​បាន​លាលែង​ចេញ​ពី​តំណែងដោយ​សារ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ ក៏​បាន​និយាយ​ផង​ដែរ​ថា ​គណបក្ស​កាន់​អំណាច ​និង​រដ្ឋាភិបាល​កំពុងតែ​រក​លេស​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដើម្បី​ចៀសវាង​ការ​ប្រកួត​ប្រជែង​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ។​

កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ រដ្ឋ​សភា​បាន​អនុម័ត​សេចក្ដី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដោយ​មាន​សំឡេង​៦៦​លើ​៦៦​ ដោយ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ទេ ទោះ​បី​ជា​រង​ការ​រិះគន់​ជា​ច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ក៏​ដោយ។​

ច្បាប់​នេះ​ត្រូវ​បាន​ព្រឹទ្ធ​សភា​ឯកភាព​ទាំងស្រុង​កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ប្រកាស​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ច្បាប់​នេះ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ​ហើយបាន​បិទ​ផ្លូវ​តវ៉ា។​

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជាបាន​បដិសេធ​មិនធ្វើ​អធិប្បាយ​ទាក់ទង​នឹង​ការ​អំពាវនាវ​របស់​លោក​សម រង្ស៊ី​ទេ ​ដោយបាន​ឱ្យ​ VOA ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍ដែល​ស្ថានទូតបាន​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន។​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍ដែល​ចេញ​ភ្លាមៗ​ក្រោយ​ពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​នោះ​ ​ស្ថានទូត​អាមេរិក​បាន​សម្ដែង ​«ការ​ព្រួយ​បារម្ភ​ យ៉ាង​ខ្លាំង»​ ចំពោះ​វិសោធន​កម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ។​

ស្ថានទូត​អាមេរិក​បាន​បញ្ជាក់​ថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ មាន​ការ​ពិគ្រោះ​យោបល់​ ឬ​ពិភាក្សា​គ្នា​ជា​សាធារណៈ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ហើយ​ថា ​វិសោធនកម្ម​នេះ ​«បាន​ផ្ដល់​អំណាច​យ៉ាង​ធំ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ដាក់​កំហិត​ដល់​សេរីភាព​បញ្ចេញ​មតិ ​និង​សកម្មភាព​ស្រប​ច្បាប់​នានា​របស់​គណបក្ស​នយោបាយ»​, ហើយ​នឹង​កំណត់​លក្ខខណ្ឌ​មិន​ច្បាស់លាស់ ​ដែល​អាច​ឈាន​ទៅដល់​ការ​រំលាយ​គណបក្ស​នយោបាយ​តែ​ម្ដង។​

រូបឯកសារ៖ នាយករដ្ឋមន្រ្តីហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា។
រូបឯកសារ៖ នាយករដ្ឋមន្រ្តីហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា។

ស្ថានទូត​អាមេរិក​ក៏​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ថា ​យុទ្ធនាការ​ឃោសនា ​និង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៧ ​និង​ឆ្នាំ​២០១៨​ មាន​លក្ខណៈ​សេរី​ យុត្តិធម៌ ​និង​មាន​តម្លាភាព ​ដោយ​អនុញ្ញាត​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​មាន​ឱកាស​ចូលរួម​ប្រកួត​ប្រជែង​ដោយ​ស្មើភាព។​

ស្ថានទូត​កាណាដា ​និង​ស្ថានទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ពុំ​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​របស់​លោក​សម រង្ស៊ី​នោះ​ទេ។​

ក៏​ប៉ុន្តែ​កន្លង​ទៅ ​ស្ថានទូត​កាណាដា ​និង​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែកពី​គ្នា​ដើម្បី​បង្ហាញពី​ការ​ព្រួយ​បារម្ភ​ចំពោះ​វិសោធន​កម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ ​ស្ថានទូតទាំង​ពីរ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានាថា ​ការ​បោះ​ឆ្នោតនៅ​ក្នុង​ឆ្នាំ​២០១៧​ និង​ឆ្នាំ២០១៨​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ បើក​ចំហ​ និង​មាន​តម្លាភាព។​

ក្រៅពី​ប្រទេស​មហា​អំណាច​ទាំងនេះ​ អង្គការ​ជាតិ ​និង​អន្តរជាតិ​ក៏​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​លើ​វិសោធន​កម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​របស់​កម្ពុជា​ផង​ដែរ។​ អង្គការ​ និង​អ្នក​ដែល​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​នោះ​មាន​ដូចជា ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គឺលោក​ស្រី ​Rhona Smith ​ ​ អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ និង​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស។​

បើទោះបី​ជា​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់​ក្ដី ​ រដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោលការ​ចោទ​ប្រកាន់​ និង​ការ​អំពាវនាវ​ជា​បន្តបន្ទាប់។​

លោក​សុខ ឥសាន ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ច្បាប់​នេះ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជាទេ​ ​ហើយវានឹង​ត្រូវ​អនុវត្ត​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់។ ​លោក​បន្ត​ថា​ កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​ និង​មាន​អធិបតេយ្យភាព ​ដូច្នេះ​ច្បាប់​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ ហើយ​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ជាធម្មតា ​បើ​ទោះ​ជា​មាន​ការ​រិះគន់​ក្តី។​

«យើង​ មិន​ឈឺ​ក្បាល​វិលមុខ​ទេ!​ អស់​លោក​ហ្នឹង ​អ្នក​ព្រួយ​បារម្ភ​ អ្នក​ភ័យ​ខ្លាច​... ​គឺ​ថា​ ​សំខាន់​វា​នៅ​លើ​យើង​ជា​អ្នក​អនុវត្ត​ច្បាប់ ​បាទ!​ ​អីចឹង​ទេ​គឺ​ថា ចេញ​ហើយ​ ហើយ​យើង​ទាំងអស់​គ្នា​រង់ចាំ​មើល​ ​តើ​វា​មាន​ប្រតិ​កម្ម​យ៉ាង​ណា​ជាមួយ​គណបក្ស​នយោបាយ​នោះ»

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)

VOA ​បានព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ស៊ិក ប៊ុនហុក ​ប្រធានគ.ជ.ប.​និង​លោក​ហង្ស ពុទ្ធា ​អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​នេះ​ តែមិន​អាច​ទាក់ទង​បាន​ទេ​កាល​ពីល្ងាច​ថ្ងៃសុក្រ។​

លោក​សំ គន្ធាមី ​នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ Nicfec​ មាន​ប្រសាសន៍​ថា ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ដែល​ទើប​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​នេះ​នឹង​ក្លាយ​ជា​គំនាបលើ​គណបក្ស​ប្រឆាំង​នានា​ ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​បន្ត​ថា ​ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​មិន​អាច​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ទេនោះ​ ​នោះ​ការ​បោះឆ្នោត​នេះ​មិន​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​នោះ​ទេ ​ទោះបី​មាន​គណបក្ស​ផ្សេងៗ​ជាច្រើនទៀត​ចូល​រួម​ក៏ដោយ។​

«ព្រោះអី ​គណបក្ស​ដែល​មាន​ប្រជាប្រិយភាព ​ដែល​ប្រហាក់​ប្រហែល​គ្នា​គឺ​មាន​តែ​ពីរ​ហ្នឹង​ទេ ​[គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ] ​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា ​ហើយ​បើ​រំលាយ​មួយ​ហើយ ​នៅ​សល់​តែមួយ​ទេ។​ ឈ្មោះ​ច្រើន​គណបក្ស​មែន​ ប៉ុន្តែ​សំឡេង​គាំទ្រ​បោះឆ្នោត​ដូច​តែ​ឯក​បក្ស​អីចឹង។​ ដូចគ្នា វា​អត់​ខុស​គ្នា​ទេ ​គ្រាន់​តែ​រូបរាង​ខាង​ក្រៅ​មាន​គណបក្ស​ច្រើន​មែន​ បាទ»

រូបឯកសារ៖ លោក​សំ គន្ធាមី ​នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ Nicfec​។
រូបឯកសារ៖ លោក​សំ គន្ធាមី ​នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ Nicfec​។

លោក​សំ គន្ធាមី​បន្ត​ថា ​ដោយសារ​ស្ថានភាព​នយោបាយ​មាន​ភាព​ប្រសើរ​ឡើង​ លោក​រំពឹង​ថា ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​នោះ​ទេ។ ​ក៏​ប៉ុន្តែ​លោក​ថា ​ច្បាប់​នេះ​នឹង​ក្លាយ​ជា​សម្ពាធ​លើ​គណបក្ស​ប្រឆាំង​ហើយ​នឹង​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ​ធ្វើ​យុទ្ធនាការ​ខ្លាំងក្លា​ ឬ​ធ្វើ​ការ​វាយ​ប្រហារ​លើ​រដ្ឋាភិបាល ​ដូចការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​នោះ​ទេ៕


No comments:

Post a Comment