១៤ មិនា ២០១៧ / 14 March 2017
ទាសភាព ហិរញ្ញវត្ថុ | Financial Slavery
កាលពីថ្ងៃ ១៥ កុម្ភៈ ២០១៥ គឺ ជាង ២ឆ្នាំ មកហើយ, ខ្ញុំ បានសរសេរ ទៅសម្តេច ហ៊ុន សែន ក្នុងស្មារតី វិជ្ជមាន និងស្ថាបនា ស្នើឲ្យ រដ្ឋាភិបាល បញ្ចុះ អត្រាការប្រាក់ អតិបរមា ដើម្បី កាត់បន្ថយ ទាសភាព ហិរញ្ញវត្ថុ។ ទាសភាព ហិរញ្ញវត្ថុ គឺ ជាស្ថានភាព យ៉ាងដុនដាប បំផុត របស់ ប្រជាពលរដ្ឋ ក្រីក្រ មួយចំនួន ធំ ដែលជំពាក់ លុយគេ វ័ណ្ឌ ក, ហើយ រងគ្រោះ ពីការ កេងប្រវញ្ច ពីសំណាក់ ធនាគារ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ដូចជា អេស៊ីលីដា, ប្រាសាក់, ស្ថាបនា ។ល។
ការកេងប្រវញ្ចនេះ មានច្រើន រូបភាព ដូចជា ការជំរិត ទាមទារ ការប្រាក់ ខ្ពស់ពេក, ហើយ បើ កូនបំណុល គ្មាន លុយគ្រប់គ្រាន់ សងគេ ទាន់ពេល វេលា កំណត់, នោះ ម្ចាស់បំណុល នឹងរឹបអូស ទ្រព្យសម្បត្តិ -- មានដីធ្លី ស្រែចំការ ជាដើម -- ដែលកូនបំណុល បានដាក់ បញ្ចាំ។ ទាសភាព ហិរញ្ញវត្ថុនេះ បានជម្រុញ ឲ្យកសិករ ខ្មែរ រាប់សែននាក់ ចំណាកស្រុក ទៅស៊ីឈ្នួលគេ នៅប្រទេស ជិតខាង ដូចជាប្រទេស ថៃ និងប្រទេស ម៉ាឡេស៊ី។

ទើបតែ ថ្ងៃនេះទេ បានសម្តេច ហ៊ុន សែន យល់ព្រម ឲ្យបញ្ចុះ អត្រាការប្រាក់ អតិបរមា តាមសំណើ របស់ខ្ញុំ កាលពី ២ឆ្នាំ មុន។ តែ គួរឲ្យ សោកស្តាយ ក្នុងចន្លោះពេល ២ឆ្នាំ កន្លងមកនេះ មានពលរដ្ឋ ខ្មែរ កាន់តែ ច្រើនឡើង ដែលធ្លាក់ខ្លួន កាន់តែ ក្រ, ហើយ ត្រូវ បង្ខំចិត្ត ចំណាកស្រុក កាន់តែ ច្រើន។
No comments:
Post a Comment