១៤ មិនា ២០១៧ / 14 March 2017 – Please read my attached letter about defamation.
កាសែត ភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) ថ្ងៃនេះ បានចុះផ្សាយ លិខិត របស់ខ្ញុំ មួយច្បាប់ ដែលមាន ចំណងជើង ថា «ខ្ញុំ មិនដែល ជេរប្រមាថ គ្រួសារ ហ៊ុន សែន ទេ»។
ខ្ញុំ គ្រាន់តែ បានលើកឡើង ថា, លោក ហ៊ុន សែន បារម្ភ យ៉ាងខ្លាំង អំពី ការស្នងអំណាច របស់គាត់ ពីព្រោះ ពេលណា គាត់ បាត់បង់ អំណាច, គាត់ នឹងបាត់បង់ និទណ្ឌភាព (impunity) ចំពោះ ឧក្រិដ្ឋ កម្មជាច្រើន ដែលគាត់ បានប្រព្រឹត្ត ក្នុងតំណែង ជាមេដឹកនាំ ផ្តាច់ការ រាប់សិបឆ្នាំ មកហើយ។ ដូច្នេះ គាត់ ត្រូវតែ ខិតខំ ផ្ទេរអំណាច ឲ្យទៅ កូនចៅគាត់ ដើម្បី ជួយការពារគាត់ ជៀសវាង កុំឲ្យ តុលាការ ឯករាជ្យ ថ្ងៃណាមួយ នឹងកាត់ទោសគាត់, ហើយ យកគាត់ ទៅផ្តន្ទាទោស តាមច្បាប់។
ដោយសារតែ ខ្ញុំ ហ៊ាននិយាយ បែបនេះ, លោក ហ៊ុន សែន បានមួលបង្កាច់ខ្ញុំ
ដោយចោទប្រកាន់ខ្ញុំ ថា, ខ្ញុំ បានជេរប្រមាថ គ្រួសារគាត់។ តាមការពិត
ការមួលបង្កាច់នេះ គ្រាន់តែ ជាលេស ដើម្បី រករឿងខ្ញុំ
និងវាយប្រហារ គណបក្ស សង្គ្រោះជាតិ តែប៉ុណ្ណោះ។ ការមួលបង្កាច់នេះ
ជាការបរិហាកេរ្តិ៍មក លើរូបខ្ញុំ ពីព្រោះ ខ្ញុំ មិនដែល ថោកទាប
ទៅយករឿង ឯកជន របស់ គ្រួសារ អ្នកដទៃ មកនិយាយ ដូចដែលលោក ហ៊ុន សែន អះអាង នោះទេ។ គួរឲ្យហួសចិត្ត ដែលលោក ហ៊ុន សែន ជាអ្នក បរិហាកេរ្តិ៍ខ្ញុំ សោះ
តែ គាត់ បែរទៅ ជាអ្នកប្តឹងខ្ញំុ ទៅវិញ ដោយចោទ ថា, ខ្ញុំ បានបរិហាកេរ្តិ៍គាត់ ចំពោះ មុខតុលាការ ដែលគាត់ បញ្ជាបាន តាមចិត្ត។
No comments:
Post a Comment