១៦ មិនា ២០១៧ / 16 March 2017
Thank you to the King for refusing to sign off an undemocratic law
សូម អរព្រះគុណ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គ មិន យល់ព្រម ចុះហត្ថលេខា លើវិសោធនកម្ម ច្បាប់ ស្តីពី គណបក្ស នយោបាយ ដែលបើកផ្លូវ ឲ្យគណបក្ស ប្រជាជន កម្ពុជា រំលាយ គណបក្ស សង្គ្រោះជាតិ តាមតែ អំពើចិត្ត។ វិសោធនកម្មនេះ រំលោភ រដ្ធម្មនុញ្ញ យ៉ាងធ្ងន់ធ្ងរ ជាពិសេស ត្រង់ចំណុច ដែលតម្រូវ ឲ្យព្រះរាជាណាចក្រ កម្ពុជា អនុវត្ត លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ សព្វថ្ងៃនេះ មានគណបក្ស តែ ២ នៅរដ្ឋសភា, ហើយ បើគណបក្ស ប្រជាជន កម្ពុជា រំលាយ គណបក្ស សង្គ្រោះជាតិ នោះ គឺ ជាការវិល ត្រឡប់ ទៅរក របប បក្សតែមួយ ដូចកាល សម័យ កុម្មុយនីស្ត គឺ មិន អាចហៅ ថា ពហុបក្ស (ច្រើនបក្ស) បានទេ។
ដោយសារតែ ព្រះអង្គ មិន យល់ព្រម ចុះហត្ថលេខា លើវិសោធនកម្ម ដ៏ព្រៃផ្សៃនេះ ទើប ព្រះអង្គ បានយាងទៅ ស្រុកចិន ដើម្បី កុំ ឲ្យមាន ព្រះនាម អាក្រក់ ក្នុងប្រវត្តិសាស្ត្រ។
ព្រះវររាជបិតា គឺ សម្តេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំ ២០០៤ ក៏ព្រះអង្គ មិន បានយល់ព្រម ឡាយព្រះហស្តលេខា លើច្បាប់ ព្រៃផ្សៃ មួយទៀត គឺ វិសោធនកម្ម រដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតិ ឲ្យតំណាងរាស្ត្រ បោះឆ្នោត ជាកញ្ចប់ ជ្រើសរើស នាយករដ្ឋមន្ត្រី និងប្រធាន រដ្ឋសភា តាមរយៈ ការបោះឆ្នោត តែមួយ តែម្តង ហៅថា បោះឆ្នោត ជាកញ្ចប់។ ពេលនោះ ក៏ព្រះមហាក្សត្រ បានគេចខ្លួន ដោយយាង ទៅប្រទេសចិន ទុកឲ្យ ប្រមុខរដ្ ឋស្តីទី ចុះហត្ថលេខា ជំនួស ព្រះអង្គ តាមបញ្ជា លោក ហ៊ុន សែន។ សូម្បីតែ សម្តេច ជា ស៊ីម ក៏បាន គេចខ្លួន ទៅប្រទេស ថៃ ដោយសារតែ លោក ក៏មិន យល់ព្រម ចុះហត្ថលេខា លើវិសោធនកម្ម នោះដែរ, ហើយ ទុកឲ្យ លោក ញឹក ប៊ុនឆៃ ចុះហត្ថលេខា ជំនួស ក្នុងឋានៈ ជាអនុប្រធាន ព្រឹទ្ធសភា។
King Norodom Sihamoni has recently left Cambodia for China in order to avoid signing off the undemocratic amendment to the law on political parties that practically allows the CPP to dissolve the CNRP any time. With only the CPP and the CNRP represented at the National Assembly, such a move would bring Cambodia back to a communist-style one-party system, in blatant violation of our Constitution which compels Cambodia to follow a "liberal and multiparty democracy".
In 2004, King Norodom Sihanouk also expediently left Cambodia for China to avoid signing off an undemocratic amendment to the Constitution allowing members of the National Assembly to elect both the Assembly Speaker and the Prime Minister at the same time through a single vote called "package vote."
In both cases, the acting Head of State, meaning the Senate President, had to promulgate the controversial laws.
Caption of the attached photo: Kings who defend democracy (top) with their respective names (bottom).
This TingMoung King should not have gone to China to avoid the signing of the amended party law. He should have stayed in Cambodia and refused to sign that stupid law.
ReplyDeleteLoser, if I put you in his position, you would stay in Cambodia and sign the stupid law to appease Mr. Hun Sen. I know you a coward, all of your lot. Prove me wrong.
Delete