ឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្លែងក្នុងពិធីបុណ្យទន្លេនាខេត្តក្រចេះ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។ |
លោក សុខ អាន ទទួល មរណភាព នៅទីក្រុង ប៉េកាំង ប្រទេសចិន
RFA |
ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ទទួលបន្ទុក ទីស្ដីការ គណៈរដ្ឋមន្ត្រី លោក សុខ អាន បានទទួល មរណភាព នៅវេលា ម៉ោងជាង ៦ល្ងាច ថ្ងៃទី១៥ ខែមីនា នេះ ក្នុងអាយុ ៦៦ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យ ទីក្រុង ប៉េកាំង ប្រទេស ចិន។
អ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ ពីដំណឹង មរណភាពនេះ។ ការទទួល មរណភាពនេះ នៅបន្ទាប់ ពីលោក បានទទួល គោរមងារ ជា «សម្ដេច វិបុល បញ្ញា សុខ អាន» ពីព្រះ ករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា កាលពីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧។
លិខិត ពីទីស្ដីការ គណៈរដ្ឋមន្ត្រី ស្នើទៅ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលយោង លើប្រសាសន៍ ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៥ មីនា នេះ បានសុំបុរេប្រទានថវិកាចំនួន ៣ប៊ីលានរៀល ឬប្រហែល ៧៥ម៉ឺនដុល្លារ សម្រាប់ចំណាយធ្វើពិធីបុណ្យសព សុខ អាន។
មកទល់ម៉ោង ៨ជាងយប់នេះ មន្ត្រីរដ្ឋាភិបាលមិនទាន់បញ្ជាក់ថា តើសពលោក សុខ អាន នឹងបញ្ជូនមកដល់កម្ពុជា នៅពេលណានៅឡើយទេ?
No comments:
Post a Comment