Paris Peace Accords 23 Oct. 1991

Tuesday, March 14, 2017

លោក សុខ អាន ទទួល គោរមងារ ថ្មី ជា «សម្ដេច វិបុលបញ្ញា» | Sok An receives honorifics of "Samdech Vibol Panha" or The Greatest Sage"



លោក សុខ អាន ទទួល គោរមងារ ថ្មី ជា «សម្ដេច វិបុលបញ្ញា»

VOD | ១៣ មីនា ២០១៧

មន្ដ្រី ជាន់ខ្ពស់ រាជរដ្ឋាភិបាល ដែលកំពុង ហុំព័ទ្ធ ដោយពាក្យ ចចាមអារ៉ាម ជុំវិញ ស្ថានភាព ជំងឺ ត្រូវ បានព្រះមហាក្សត្រ កម្ពុជា សម្រេច តែងតាំង ដោយផ្ដល់ គោរមងារ ជា «សម្ដេច វិបុលបញ្ញា សុខ អាន»

យោងតាម ព្រះរាជក្រឹត្យ ចុះថ្ងៃចន្ទ ទី១៣ ខែមិនា ឆ្នាំ២០១៧នេះ, ព្រះមហាក្សត្រ កម្ពុជា សម្ដេច សីហនុ មុនីនាថ បានសម្រេច តែងតាំង លោក សុខ អាន រដ្ឋមន្រ្តី ទីស្តីការ គណៈរដ្ឋមន្រ្តី ដោយមាន គោរមងារថ្មី ជា «សម្ដេច វិបុលបញ្ញា សុខ អាន»
បើ តាមព្រះរាជក្រឹត្យ លោក សុខ អាន បានចូល បម្រើជាតិ មាតុភូមិ កម្ពុជា តាមរយៈ រដ្ឋាភិបាល ដឹកនាំ ដោយគណបក្ស ប្រជាជន អស់រយៈពេល ជាច្រើនឆ្នាំ មកហើយ។  លោក សុខ អាន បានចូលរួមដឹកនាំប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដោយបាននាំមកនូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ និងការពារនូវឯករាជ្យជាតិ និងបូរណភាពទឹកដី។
ការតម្លើងគោរមងារនេះ ត្រូវបានមជ្ឈដ្ឋានទូទៅសង្កេតឃើញថា ធ្វើឡើងខណៈមានពាក្យចចាមអារ៉ាមជុំវិញស្ថានភាពសុខភាពរបស់លោក ដែលថា កំពុងធ្ងន់ធ្ងរ។ ប៉ុន្ដែអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបដិសេធចំពោះពាក្យចចាមអារ៉ាមនេះដោយថា លោក សុខ អាន កំពុងមានសុខភាពល្អប្រសើរនៅឡើយទេ៕


No comments:

Post a Comment