Paris Peace Accords 23 Oct. 1991

Friday, March 31, 2017

តុលាការ​ កំពូល ​សម្រេច​ ឲ្យ​លោក នី ចរិយា នៅ​ជាប់​ឃុំ​ បណ្ដោះអាសន្ន​ ដដែល | Supreme Court decides to have Ny Chakriya continue in pre-trial detention

អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក នី ចរិយា (ស្ដាំ) ត្រូវ​បាន​ប៉ូលិស​បញ្ជូន​ទៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Yang Chandara
អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក នី ចរិយា (ស្ដាំ) ត្រូវ​បាន​ប៉ូលិស​បញ្ជូន​ទៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Yang Chandara

តុលាការ​ កំពូល ​សម្រេច​ ឲ្យ​លោក នី ចរិយា នៅ​ជាប់​ឃុំ​ បណ្ដោះអាសន្ន​ ដដែល

RFA / វិទ្យុ អាស៊ី សេរី | ៣១ មិនា ២០១៧


អង្គ​ជំនុំជម្រះ ​តុលាការ​ កំពូល នៅ​ព្រឹក​ថ្ងៃ​ ទី​៣១ ខែ​មីនា បាន​សម្រេច​ តម្កល់​ សាលដីកា ​របស់ ​សាលាឧទ្ធរណ៍ ​ឲ្យ​លោក នី ចរិយា នៅ​ជាប់​ ក្នុង​មន្ទីរ​ឃុំឃាំង​ បណ្ដោះអាសន្ន​ ដដែល។  មេធាវី​ការពារ​ក្ដី​យល់​ថា ការ​សម្រេច​នេះ ​មិន ​បាន​ផ្ដល់​ យុត្តិធម៌​ ដល់​កូន​ក្ដី​ របស់​ខ្លួន​ ទេ។


មេធាវី សំ សុគង់ ដែល​ការពារ​ក្ដី​ឲ្យ​លោក នី ចរិយា អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​តុលាការ​កំពូល ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ថា ការ​សម្រេច​របស់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល និង​សាលាឧទ្ធរណ៍​ដែល​ឲ្យ​លោក នី ចរិយា ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​បន្ត​ទៀត ព្រោះ​តែ​ជា​បទឧក្រិដ្ឋ​នោះ មិន​មែន​ជា​សម្អាង​មាន​លក្ខណៈ​ត្រឹមត្រូវ ហើយ​អាច​ទទួល​យក​បាន​ទេ។

លោក​មេធាវី សំ សុគង់«ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ ហើយ​និង​តុលាការ​កំពូល សម្អាង​ហេតុ​នោះ គឺ​ពាក់ព័ន្ធ​តែ​នឹង​ការ​ចោទ​ប្រកាន់​កូន​ក្ដី​ខ្ញុំ​ហ្នឹង​ពី​បទ​ឧក្រិដ្ឋ គឺ​បទ​សមគំនិត​ក្នុង​ការ​សូកប៉ាន់​សាក្សី។ ប៉ុន្តែ​នៅ​ក្នុង​ច្បាប់ ការ​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ មិន​​ឧក្រិដ្ឋ​ក៏ដោយ ក៏​មិន​មែន​ជា​មូលហេតុ​នៃ​ការ​ដាក់​នៅ​ក្រៅ​ឃុំ​ដែរ ដោយសារ​នៅ​ក្នុង​ច្បាប់ គឺ​គេ​គិត​អំពី​សេរីភាព និង​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ»

ការ​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី គ.ជ.ប លោក នី ចរិយា គឺ​សម្រេច​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​របស់​តុលាការ​កំពូល គឺ​លោក ឃឹម ប៉ុណ្ណ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ដោយ​តម្កល់​សាលដីកា​ឃុំ​ខ្លួន​របស់​សាលាឧទ្ធរណ៍​នៅ​ជា​បាន​ការ​ដដែល។
កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បាន​សម្រេច​បដិសេធ​បណ្ដឹង​របស់​មេធាវី សំ សុគង់ ម្ដង​ហើយ ដែល​សុំ​ឲ្យ​លោក នី ចរិយា ជា​កូន​ក្ដី​លោក​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដើម្បី​ព្យាបាល​ជំងឺ​ប្រចាំ​កាយ។

លោក សំ សុគង់ បញ្ជាក់​ ថា, លោក​ បាន​ដាក់​ សម្អាង​ហេតុ​ គ្រប់គ្រាន់​ ទៅ​តុលាការ​ កំពូល​ នេះ៖ «សម្អាង​ហេតុ​ដែល​យើង​បាន​ស្នើ​សុំ​ទៅ​តុលាការ​កំពូល​នោះ គឺ​យើង​បាន​លើក​ឡើង​អំពី​ច្បាប់​ទាក់ទង​នឹង​សេរីភាព ទី​ពីរ ទាក់ទង​ទៅ​នឹង​ការ​ដាក់​ធានា​ជា​ប្រាក់ ក៏​ដូច​ជា​ទាក់ទង​នឹង​តួនាទី​របស់​កូន​ក្ដី​ហ្នឹង ដែល​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ក៏​ដូច​ជា​គាត់​មាន​លំនៅឋាន និង​ក្រុម...»

ប្រពន្ធ នី ចរិយា ៨៥៥ ២០១៧
ភរិយា​របស់​លោក នី ចរិយា គឺ​លោកស្រី យ៉ែម ចន្ថា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧ នា​តុលាការ​កំពូល។ RFA/Ou Banung RFA/Ou Banung

ភរិយា​របស់​លោក នី ចរិយា គឺ​លោកស្រី យ៉ែម ចន្ថា បាន​បន្ទរ​ថា លោកស្រី​អស់​សង្ឃឹម​ពេល​ដែល​តុលាការ​កំពូល សម្រេច​ឲ្យ​ប្ដី​របស់​លោកស្រី​នៅ​បន្ត​ជាប់​ឃុំ។ លោកស្រី​បន្ត​ថា តុលាការ​គួរ​តែ​អនុញ្ញាត​ឲ្យ​ប្ដី​របស់​លោកស្រី​នៅ​ក្រៅ​ឃុំ ព្រោះ​ប្ដី​លោកស្រី​គ្មាន​បំណង​រត់​គេច ហើយ​បាន​សហការ​ល្អ​ជាមួយ​តុលាការ។ ម្យ៉ាង​ទៀត ប្ដី​លោកស្រី​កំពុង​មាន​ជំងឺ​ត្រូវ​ការ​ការ​ព្យាបាល៖ «ប្ដី​ខ្ញុំ​គាត់​ឈឺ​មែន។ គាត់​នៅ​ក្រៅ​ក៏​ឈឺ​ដែរ តែ​គាត់​មិន​មែន​ឈឺ​ធ្ងន់​អ៊ីចឹង​ទេ ព្រោះ​នៅ​ក្រៅ​គាត់​មាន​ពេទ្យ ហើយ​ឈឺ​ល្មមៗ យើង​រត់​ទៅ​ពេទ្យ​បាន​ហើយ...»

នៅ​ក្រោយ​ពេល​​តុលាការ​កំពូល បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ចរិយា លោក​មេធាវី សំ សុគង់ មាន​ប្រសាសន៍​បន្ថែម​ថា លោក​រំពឹង​លើ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ព្រោះ​លោក​បាន​ដាក់​ពាក្យ​កាល​ពី​ខែ​កុម្ភៈ ដោយ​សុំ​ឲ្យ​បិទ​ការ​ស៊ើបសួរ និង​បញ្ជូន​រឿង​កូន​ក្ដី​លោក​ទៅ​ជំនុំជម្រះ​ឲ្យ​បាន​ឆាប់។ ទន្ទឹម​គ្នា​នោះ លោក​ក៏​សុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​សម្រេច​លើកលែង​ចោទ​ប្រកាន់ ឬ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ដែរ។

លោក នី ចរិយា ជា​អគ្គលេខាធិការ​រង គ.ជ.ប រួម​ជាមួយ​មន្ត្រី​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក (Adhoc) ចំនួន ៤​រូប​ផ្សេង​ទៀត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦។ អ្នក​ទាំង ៥ រង​ការ​ចោទ​ប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​សូក​ប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ៕



No comments:

Post a Comment