Paris Peace Accords 23 Oct. 1991

Monday, March 13, 2017

តុលាការ​ កំពូល​ ច្រាន​ចោល​ បណ្ដឹង​​ សូម នៅ​ក្រៅ​ឃុំ​ របស់​ មន្ត្រី​ ការពារ ​សិទ្ធិមនុស្ស​ អាដហុក | Supreme Court denies request for bail of Adhoc human rights officials

(ពី​ស្ដាំ​ជួរ​មុខ) អ្នកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា (រូប​ក្រោយ) ពេល​នាំ​មក​កាន់​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
(ពី​ស្ដាំ​ជួរ​មុខ) អ្នកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា (រូប​ក្រោយ) ពេល​នាំ​មក​កាន់​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth

តុលាការ​ កំពូល​ ច្រាន​ចោល​ បណ្ដឹង​​ សូម នៅ​ក្រៅ​ឃុំ​ របស់​ មន្ត្រី​ ការពារ ​សិទ្ធិមនុស្ស​ អាដហុក

RFA | ១២ មិនា ២០១៧

តុលាការ​ កំពូល នៅ​ព្រឹក​ ថ្ងៃ​ទី១៣ មីនា សម្រេច​ ច្រាន​ចោល​ បណ្ដឹង​ សូម នៅ​ក្រៅ​ឃុំ​ របស់​ មន្ត្រី​ ការពារ​ សិទ្ធិ​មនុស្ស​ សមាគម​ អាដហុក (ADHOC) ៤​រូប ដោយ​សំអាង​ ហេតុផល​ ថា, ខ្លាចមន្រ្តី ទាំងនោះ ​រត់​គេច​ខ្លួន និង​ថា សំណុំ​រឿង​នេះ ​កំពុង ​ស្ថិត​ក្នុង​ ដំណាក់កាល ​នៃ​ការ​ស៊ើប​អង្កេត​ នៅ​ឡើយ។


ការ​សម្រេច​នេះ មាន​ន័យ​ថា ជា​ការ​តំកល់​នូវ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃទី២៣ កុម្ភៈ ដែល​បាន​សំអាង​ហេតុផល​ដូចគ្នា។

សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក ទាំង ៤​រូប មាន​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៦។

អ្នក​ទាំង​៤ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចោទ​ប្រកាន់​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​រឿង​ក្ដី​ដ៏​ចម្រូងចម្រាស​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

No comments:

Post a Comment