![]() |
| អ្នកចូលរួមកំពុងសាកល្បងប្រើប្រព័ន្ធវេទិកាសម្ព័ន្ធយុវជន នៅលើទូរស័ព្ទដៃ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធវេទិកាសម្ព័ន្ធយុវជន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ RFA/Yang Chandara |
អ្នកជំនាញ សិទ្ធិមនុស្ស អ.ស.ប. ស្នើរដ្ឋាភិបាល បញ្ឈប់ លបលួចស្ដាប់ និងថតសំឡេង អ្នកដទៃ
RFA / វិទ្យុ អាស៊ី សេរី | ៩ មីនា ២០១៧
អ្នករាយការណ៍ ពិសេស ផ្នែកសិទ្ធិ ឯកជន របស់ ក្រុមប្រឹក្សា សិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ (អ.ស.ប.) លោក ចូសែប ខាន់ណាតាឈី (Joseph Cannataci) រិះគន់ច្បាប់ ឈ្លបយក ការណ៍ ដូចជាលបលួចស្តាប់ និងថតសំឡេង របស់ អ្នកដទៃ ដែលរដ្ឋាភិបាល មួយចំនួន បានបង្កើតឡើង និងស្នើ ឲ្យរដ្ឋាភិបាល នៅជុំវិញ ពិភពលោក គោរព សិទ្ធិឯកជន ដោយត្រូវ ចាត់ទុកវា ជាសិទ្ធិ សកល នៅសម័យ បច្ចេកវិទ្យា ទំនើប។
លោក ចូសែប បានបង្ហាញរបាយការណ៍នេះជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៨ មីនា នៅទីក្រុងហ្សឺណែវ (Geneva)។ លោកថ្លែងថា បញ្ហានៃការឈ្លបយកការណ៍របស់រដ្ឋាភិបាល គឺត្រូវយកចិត្តទុកដាក់ជាងពេលណាៗទាំងអស់។ លោកបារម្ភជាខ្លាំងមែនទែនដែលសិទ្ធិឯកជន មិនទាន់ត្រូវបានគេគោរពការពារត្រឹមត្រូវ ខណៈបច្ចេកវិទ្យាឌីជីថលកាន់តែទំនើបទៅៗ។
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិឯកជនរបស់អង្គការសហប្រជាជាតិរូបនេះបន្ថែមថា ជាទូទៅ ច្បាប់ឈ្លបការណ៍ថ្មី ឧទាហរណ៍ដូចជាការលបលួចស្តាប់ និងថតសំឡេងរបស់អ្នកដទៃ ដែលកំពុងត្រូវបានព្រាងដោយរដ្ឋាភិបាលមួយចំនួនជុំវិញពិភពលោក បង្កប់នូវចរិតនយោបាយដើម្បីធ្វើឲ្យស្របច្បាប់នូវការធ្វើសកម្មភាពឈ្លបយកការណ៍ ដែលមិនគួរត្រូវបានអនុញ្ញាតឲ្យធ្វើទាល់តែសោះ។
លោកជឿជាក់ថា វិធានខ្លះក្នុងច្បាប់នេះ មានចរិតនយោបាយ ដោយអ្នកនយោបាយត្រូវបានគេមើលឃើញថា មានចេតនាធ្វើអ្វីមួយ បើទោះជាច្បាប់នោះមិនផ្តល់ប្រយោជន៍នៅពេលអនុវត្តជាក់ស្តែងក៏ដោយ។
លោក ចូសែប សង្កត់ធ្ងន់ថា៖ «ការប្រើលេសរបស់អ្នកតាក់តែងគោលនយោបាយ ដោយលើកពីការគំរាមកំហែងភេរវកម្ម ជំរុញឲ្យពួកគេលេងល្បែងបំភ័យ ហើយយកលេសថា ប្រើច្បាប់នេះដើម្បីពង្រឹងសន្តិសុខ។»
លោកគូសបញ្ជាក់ថា លោកមិនជឿលើការដឹកនាំក្រោមទម្រង់ណាមួយ ដែលប្រើយុទ្ធសាស្ត្រកម្លាចបំភ័យនេះទេ។ លោកថា, «ភាពជាអ្នកដឹកនាំនយោបាយពិតប្រាកដ គឺមិនត្រូវលេងល្បិចកម្លាចបំភិតបំភ័យនេះទេ។»
លោកផ្តល់អនុសាសន៍ថា រដ្ឋាភិបាលទាំងឡាយគួរត្រៀមខ្លួនដើម្បីធានាថា សិទ្ធិឯកជន គឺជាសិទ្ធិសកល ពិសេសនៅពេលនិយាយពីការឈ្លបយកការណ៍នៅលើបណ្ដាញអ៊ីនធឺណិត៕

I always assume the government would eardrop, record my phone convo and email. And it's ok with me since I am clean. Unlike the CNRP, I do no wrong so why worry.
ReplyDeleteA couple months ago, the Opposition exposed the secret convo between Hun Manet and Thy Sovantha and it showed Hun Manet was playing clean.
Then Mr. Hun Sen exposed Kem Sokha's secret convo. It showed Kem Sokha was selling out CNRP to Mr. Hun Sen!
10.03 AM
DeleteWho in the " haven ? " cares to secretly record your
barkings ?
10.03 AM
DeleteWho in the " haven ? " cares to secretly record your
barkings ?
Arf..Arf..Arf...
Delete