![]() |
| អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសេរីភាពប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម លោក ម៉ៃណា គីអៃ (Maina Kiai) ក្នុងជំនួបជាមួយក្រុមយុវជន ព្រះសង្ឃ និងមន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥។ |
មន្ត្រី ជំនាញ សិទ្ធិមនុស្ស នៃអ.ស.ប. ថា រដ្ឋ ត្រូវតែ ការពារ សិទ្ធិមូលដ្ឋាន ក្នុងការ ធ្វើបាតុកម្ម
RFA / វិទ្យុ អាស៊ី សេរី | ៩ មីនា ២០១៧
អ្នករាយការណ៍ ពិសេស អង្គការ សហប្រជាជាតិ (អ.ស.ប.) ស្ដីពី សិទ្ធិ នៃសេរីភាព ប្រមូលផ្តុំ ដោយសន្តិវិធី និងការ បង្កើត សមាគម បានគូសបញ្ជាក់ ជាថ្មី ម្ដងទៀត អំពី សារសំខាន់ ជាទីបំផុត នៃសិទ្ធិ ធ្វើបាតុកម្ម នៅក្នុងសង្គម ប្រជាធិបតេយ្យ។
លោក ម៉ៃណា គីអៃ (Maina Kiai) អ្នករាយការណ៍ ពិសេស អង្គការ សហប្រជាជាតិ ស្ដីពី សិទ្ធិ នៃសេរីភាព ប្រមូលផ្តុំ ដោយសន្តិវិធី និងការបង្កើត សមាគម ថ្លែងក្នុង សម័យប្រជុំ លើកទី៣២៩ នៃស្ថាប័ន អភិបាល របស់ អង្គការ ពលកម្ម អន្តរជាតិ កាលពីថ្ងៃ ទី៩ ខែមីនា នេះ ថា, សិទ្ធិ ធ្វើបាតុកម្ម គឺ ជាសិទ្ធិ មូលដ្ឋាន មួយ ដែលមាន ចែងក្នុងច្បាប់ សិទ្ធិមនុស្ស និងពលកម្ម អន្តរជាតិ។ លោក ថា, ការការពារ សិទ្ធិ ធ្វើបាតុកម្មនេះ គឺ ជាការចាំបាច់ បំផុត ក្នុងការ ធានា ឲ្យបាន នូវសង្គមមួយ ប្រកបដោយ ភាពយុត្តិធម៌, ស្ថិរភាព, និងប្រជាធិបតេយ្យ។
លោក ម៉ៃណា គីអៃ បន្ថែម ថា, កិច្ចគាំពារ សិទ្ធិ ធ្វើបាតុកម្មនេះ គឺ មិន គ្រាន់តែ ជាការបំពេញ កាតព្វកិច្ច ផ្លូវច្បាប់ របស់ រដ្ឋ ប៉ុណ្ណោះទេ, ប៉ុន្តែ រដ្ឋ ត្រូវ ចូលរួម ការពារ សិទ្ធិនេះ ដើម្បី បង្កើត ឲ្យមាន សង្គម ប្រជាធិបតេយ្យ និងប្រកបដោយ សមភាព ដែលមាន និរន្តរភាព ជាលក្ខណៈ យូរអង្វែង៕

I demand Cambodian to allow the people to demonstrate. If they step out of line disorderly, just give them the baton on the head.
ReplyDelete