Paris Peace Accords 23 Oct. 1991

Wednesday, March 29, 2017

តុលាការ​ អាមេរិក​ លើក​ពេល​ សវនាការ​ សំណុំរឿង​ ពាក់ព័ន្ធ​ លោក ហ៊ុន ម៉ាណែត | US court extends hearing date of case re to Hun Manet

មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត ផ្ដល់​បទសម្ភាសន៍​មុន​ចាកចេញ​ពី​កម្ពុជា ទៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត ផ្ដល់​បទសម្ភាសន៍​មុន​ចាកចេញ​ពី​កម្ពុជា ទៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sorn Chanratha

តុលាការ​ អាមេរិក​ លើក​ពេល​ សវនាការ​ សំណុំរឿង​ ពាក់ព័ន្ធ​ លោក ហ៊ុន ម៉ាណែត

RFA / វិទ្យុ អាស៊ី សេរី | ២៨ មិនា ២០១៧


តុលាការ​ សហព័ន្ធ​ របស់​ សហរដ្ឋ អាមេរិក ក្នុង​ទីក្រុង ​ឡុងប៊ិច  (Long Beach) រដ្ឋ​ កាលីហ្វ័រញ៉ា (California) លើក​ពេល​ សវនាការ​ បង្ហាញ​ អង្គ​ហេតុ និង​ភស្តុតាង ករណី​ បង្ក​របួស​ស្នាម​ លើ​ស្មៀន​ រត់​ការ​ ឯកសារ​ របស់ ​តុលាការ​ឈ្មោះ ផល ហេយស៍ (Paul Hayes) ដោយ​ក្រុម​ អង្គរក្ស​ លោក ហ៊ុន ម៉ាណែត ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ទៅ​ថ្ងៃ​ ទី​១៣ ខែ​មេសា ខាង​មុខ​វិញ។

ចំណែក ​ករណី​បណ្ដឹង​របស់​ ភរិយា​លោក មាជ សុវណ្ណារ៉ា និង​លោក ញ៉យ ចំរើន ដែល​ប្ដឹង ​រដ្ឋាភិបាល​ កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ពី​បទ ​ធ្វើ​ទារុណកម្ម​, ការ​ធ្វើ​ ទុក្ខបុកម្នេញ​ គណបក្ស ​ប្រឆាំង, និង​អំពើ​ ភេរវកម្ម​ អន្តរជាតិ ក៏​នឹង​ត្រូវ​ លើក​ទៅ​ថ្ងៃ​ ទី​១៣ ខែ​មេសា   ដូច​គ្នា​ដែរ។  ការ​ពន្យារ​ពេល​នេះ បន្ទាប់​ ពី​ដើម​បណ្ដឹង​ បាន​រក​ឃើញ​ ជនសង្ស័យ​ ពីរ​នាក់ ដែល​អាច​ ជាប់​ពាក់ព័ន្ធ​ នឹង​ការ​បង្ក​ របួស​ស្នាម​ លើ​លោក ផល ហេយស៍។


កាល​ពី​ថ្ងៃ​ ទី​៩ ខែ​មេសា កន្លង​ទៅ អង្គរក្ស​លោក ហ៊ុន ម៉ាណែត មួយ​ហ្វូង​ បាន​ចាប់​បោក​ លោក ផល ហេយស៍ ជា​ស្មៀន​ មេធាវី​ អាមេរិកាំង ទៅ​​លើ​ថ្ម​ ក្នុង​បរិវេណ​ ភោជនីយដ្ឋាន​ឋាន ​ព្រះចន្ទ ឲ្យ​របួស​ធ្ងន់ ក្នុង​ទីក្រុង ​ឡុងប៊ិច ខណៈ លោក ផល ឈោង​ជូន​ដីកា​ របស់​ តុលាការ​ សហព័ន្ធ​ អាមេរិក នៅ​ក្រុង​ ឡូសអែនជឺឡេស (Los Angeles) ដែល​កោះ​ហៅ​ លោក ហ៊ុន ម៉ាណែត ឲ្យ​ចូល​បំភ្លឺ​ ករណី​ ចោទ​ប្រកាន់​ របស់ ​បណ្ដឹង​ ភរិយា​លោក មាជ សុវណ្ណារ៉ា


មេធាវី​ក្នុង​ក្រុម​អ្នក​ច្បាប់​របស់​លោក មូរតុន ក្លារ (Morton Sklar) គឺ​លោក អ៊ុច ខែមសុខាំបូរ មាន​ប្រសាសន៍​ថា សវនាការ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ខាង​មុខ​ចៅក្រម​នឹង​សាកសួរ​អំពី​ព័ត៌មាន​ជនសង្ស័យ​ពីរ​រូប និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្នុង​ករណី​បង្ក​របួស​ស្នាម​លើ​លោក ផល ហេយស៍ ដែល​ក្រុម​សមត្ថកិច្ច​ប៉ូលិស​អាមេរិក បាន​រក​ឃើញ៕


No comments:

Post a Comment