Paris Peace Accords 23 Oct. 1991

Saturday, March 11, 2017

សម្ដេចសង្ឃ ទេព វង្ស បដិសេធ ដឹកឈើ នៅខេត្ដ សៀមរាប | Venerable Tep Vong denies transportation of timber to Siem Reap

រថយន្ដដឹកឈើសម្ដេចសង្ឃ ទេព្យ វង្ស (បូ សាវី)

សម្ដេចសង្ឃ ទេព វង្ស បដិសេធ ដឹកឈើ នៅខេត្ដ សៀមរាប

| ១០ មីនា ២០១៧

សម្ដេចសង្ឃរាជ ទេព វង្ស នៅថ្ងៃ ទី៩ ខែមិនា នេះ បានបដិសេធ ថា មិនជាប់ ពាក់ព័ន្ធ ការដឹកជញ្ជូន ឈើ ធ្វើស្ពាន  និងកន្លែង កំសាន្ដ នៅតំបន់ ទេសចរណ៍ ធម្មជាតិ បឹងពារាំង ខេត្ដ សៀមរាប នោះទេ។


កាលពីម្សិលមិញសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងមន្ដ្រីបរិស្ថានបានឃាត់រថយន្ដយីឌុប​ដឹក​​ឈើពីរគ្រឿង ដោយចោទថា ដឹកឈើលើសច្បាប់កំណត់។

សមត្ថកិច្ចបានដកស្រង់សម្ដីប្រធានសហគមន៍​បឹងពារាំងលោក គង់ មង្គល ថា ឈើនោះជារបស់សម្ដេចសង្ឃ ទេព វង្ស ដឹកចេញពីក្រុមហ៊ុនកូម៉ូលីថិក អិលធីឌី យកទៅអភិវឌ្ឍន៍តំបន់ទេសចរណ៍បឹងពារំាង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។

ប្រធានមន្ទីរព័ត៌មានខេត្ដសៀមរាបលោក​ លីវ សុខុន បានសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៩ខែមិនានេះ ដោយការពារសម្ដេចសង្ឃ ទេព វង្ស ថា ឈើពីររថយន្ដយីឌុបនោះ មិនជាប់ពាក់ព័ន្ធនឹងព្រះអង្គនោះទេ។

សេចក្ដីប្រកាសព័ត៌មានបន្ដថា ឈើទាំងនោះជាឈើ​របស់សហគមន៍បឹងពារាំង ដែលដឹកនាំដោយចៅសង្កាត់ជ្រាវ លោក ក្អោប រ៉ន ព្រះចៅអធិការវត្ដព្រិន និងប្រធានសហគមន៍បឹងពារាំងលោក គង់ មង្គល។

សេចក្ដីប្រកាសដដែលអះអាងថា ឈើទាំងនោះដឹកចេញពីក្រុមហ៊ុនរោងម៉ាស៊ីនកែឆ្នៃឈើឈ្មោះ កូម៉ូលីថិក អិលធីឌី ស្ថិតនៅស្រុកគូលែន ខេត្ដព្រះវិហារ មានចំនួន៥៨ម៉ែត្រគូប ខណៈអ្នកដឹកជញ្ជូន ថាមានចំនួន៦៦ម៉ែត្រគូប។

កាលពីថ្ងៃទី០៩ខែមិនានេះ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ដសៀមរាប លោក ម៉ុង ប៊ុនលីម ឲ្យដឹងថា ការឃាត់រថយន្ដដឹកឈើធន់យក្សនេះ បន្ទាប់ពីមន្ដ្រីបរិស្ថានរកឃើញថា បានដឹកឈើលើសច្បាប់កំណត់ចេញពីរោងម៉ាស៊ីនកែឆ្នៃឈើ របស់ក្រុមហ៊ុនមួយឈ្មោះ​កូម៉ូលីថិក អិ​ល​ធីឌី ស្ថិតនៅក្នុងស្រុកគូលែន ខេត្ដព្រះវិហារ ដើម្បី យកទៅធ្វើ កន្លែងទស្សនា នៅតំបន់ ទេសចរ នាខេត្ដ សៀមរាប។

លោកបន្ដថា តាមការអះអាង របស់អ្នកទទួលខុសត្រូវលើការដឹកការជញ្ជូនឈើនេះ លោកថា ឈើនោះជាឈើរបស់សម្ដេចសង្ឃ ទេព្យ វង្ស។ លោកបន្ថែមថា តាមច្បាប់អនុញ្ញាតពីប្រធានមន្ទីរបរិស្ថានខេត្ដព្រះវិហារ លោក ពឹង ទ្រីដា បានអនុញ្ញាតឲ្យដឹកជញ្ជូនមួយរថយន្ដត្រឹម១៥ម៉ែត្រគូប ប៉ុន្ដែអ្នកទទួ​ល​ខុសត្រូវ បានដឹកលើ​សពីច្បាប់កំណត់។

ទោះជាយ៉ាងណា ក្រោយពីសមត្ថកិច្ចជំនាញត្រួតពិនិត្យ ស្ថាប័នរដ្ឋបាលព្រៃឈើ បានយក ថយន្ដ ទាំងពីរគ្រឿង នឹងឈើ មួយចំនួន ដែលើសច្បាប់ កំណត់ ទៅក្សាទុក នៅផ្នែក រដ្ឋបាល ព្រៃស្រុក បន្ទាយស្រី កាលពីម្សិលមិញ៕


No comments:

Post a Comment