រូបភាពតំណាងបង្គោលព្រំដែនកាលពីពេលកន្លងទៅ |
មន្ត្រី ជាន់ខ្ពស់ កងយោធពល ខេមរភូមិន្ទ ព្រមាន ចាប់អ្នក ថា កម្ពុជា កាត់ដី ឲ្យវៀតណាម ដាក់គុក
| ៣០ មីនា ២០១៧
អគ្គមេបញ្ជាការ កងយោធពល ខេមរភូមិន្ទ ព្រមាន ចាត់វិធានការ ចាប់អ្នក ដែលចោទប្រកាន់ ដោយមិនមាន ភស្តុតាង ថា, រដ្ឋាភិបាល កាត់ទឹកដី ឲ្យវៀតណាម ដាក់ពន្ធនាគារ។
នេះ ជាការលើកឡើង របស់ លោក ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធពល ខេមរភូមិន្ទ ដែលត្រូវ បានដកស្រង់ សម្តី ដោយ គេហទំព័រ ដើមអំពិល។
ការលើកឡើង របស់លោក ប៉ុល សារឿន ធ្វើឡើង នៅពេល លោក ជួប ជាមួយ មេបញ្ជាការ យោធភូមិ ភាគទី៧ វៀតណាម លោក វ៉ មិនលឿង កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧។ នៅក្នុង ជំនួបនោះ លោក ប៉ុល សារឿន បានបញ្ជាក់ ថា, បើ អ្នកណា ចោទ ថា រដ្ឋាភិបាល កាត់ទឹកដី ឲ្យវៀតណាម នោះ នឹងត្រូវ ចាប់ដាក់ ពន្ធនាគារ ព្រោះ លោក ថា បច្ចុប្បន្ន រដ្ឋាភិបាល កំពុង ខិតខំ បោះបង្គោល ព្រំដែន ដើម្បី បង្ក ភាពងាយស្រួល ដល់មនុស្ស ជំនាន់ក្រោយ។
ជុំវិញ ភាពចម្រូងចម្រាស់ បញ្ហាព្រំដែន កម្ពុជា-វៀតណាម គឺ តំណាងរាស្ត្រ បក្សប្រឆាំង ពីររូប មានលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ដែលតែង រិះគន់ ហើយចោទ ថា, កម្ពុជា បាត់បង់ ដី ទៅវៀតណាម នោះ ត្រូវ បានតុលាការ ចាប់ដាក់ ពន្ធនាគារ រហូត ពេលនេះ។ ដោយឡែក អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី ដែលតែងចុះសិក្សាពីបញ្ហាព្រំដែន ឈ្មោះថា «យុទ្ធនាការ ១០០ រាត្រី» នោះ ក៏ត្រូវ ឃាតក បាញ់សម្លាប់ នៅកណ្តាល ថ្ងៃ ក្នុងរាជធានី ភ្នំពេញ ដែរ៕
This so-called Khmer officer is bought and paid for
ReplyDeleteby Dictator & Traitor Hun Sen, who is in turn is
bought and paid for by his Master
expansionist Hanoi.
Now we know how to solve the Cambodia problems !!!