Paris Peace Accords 23 Oct. 1991

Monday, April 17, 2017

ស្លាប់​ ២៩​នាក់ ​និង​របួស ​ធ្ងន់​ ៨១​នាក់​ ដោយសារ​ គ្រោះ​ថ្នាក់​ ចរាចរណ៍​ បី​ថ្ងៃ​ នៃ​បុណ្យ ​ចូល​ឆ្នាំ | 39 dead, 81 seriously injured from traffic accients during 3 days of new year celebration

រថយន្ត​ដឹក​កម្មករ​ដែល​រង​គ្រោះថ្នាក់​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥។
រថយន្ត​ដឹក​កម្មករ​ដែល​រង​គ្រោះថ្នាក់​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥។

ស្លាប់​ ២៩​នាក់ ​និង​របួស ​ធ្ងន់​ ៨១​នាក់​ ដោយសារ​ គ្រោះ​ថ្នាក់​ ចរាចរណ៍​ បី​ថ្ងៃ​ នៃ​បុណ្យ ​ចូល​ឆ្នាំ

RFA / វិទ្យុ អាស៊ី សេរី | ១៦ មេសា ២០១៧


គ្រោះថ្នាក់ ចរាចរណ៍​ នៅ​ទូទាំង​ ប្រទេស ​ក្នុង​រយៈពេល​ បី​ថ្ងៃ​ នៃ​ពិធី​បុណ្យ​ ចូល​ឆ្នាំ​ថ្មី គិត​ចាប់​ ពី​ថ្ងៃ​ ទី​១៤ ដល់​ថ្ងៃ​ ទី​១៦ ខែ​មេសា មាន​ចំនួន ៧៤​ ករណី, ក្នុង​នោះ​ មាន​អ្នក​ស្លាប់ ​ចំនួន ២៩​នាក់, របួស​ធ្ងន់ ​ចំនួន ៨១​នាក់ និង​របួស ​ស្រាល ​ចំនួន ៥៧​នាក់។

គេហទំព័រ​ អគ្គស្នងការដ្ឋាន​ នគរបាល​ ជាតិ ឲ្យ​ដឹង​ ថា, ចំនួន ​អ្នក​ស្លាប់​ ដោយសារ​ ករណី​ គ្រោះថ្នាក់​ ចរាចរណ៍​នេះ​ បាន​ថយ​ចុះ ១៩% ស្មើ​នឹង ៧​នាក់ បើ ​ប្រៀបធៀប ​ទៅ​នឹង ​រយៈពេល​ ដូច​គ្នា​នេះ ​កាល​ពី​ឆ្នាំ ​២០១៦ កន្លង​ទៅ។  ដូច​គ្នា​ នេះ​ដែរ ចំនួន ​អ្នក​របួស ​ធ្ងន់ ​ក៏​មាន​ ការ​ថយ​ ចុះ​ពី ១០០​នាក់ ​កាល​ពី​ឆ្នាំ ​២០១៦ មក​នៅ​ត្រឹម ៨១​នាក់​ ក្នុង​ឆ្នាំ​ ២០១៧ នេះ។  ប៉ុន្តែ​ ចំនួន​ ករណី​ គ្រោះថ្នាក់​ ចរាចរណ៍​កើត​ឡើង ​ក្នុង​រយៈពេល​ បី​ថ្ងៃ​ នៃ​ពិធី​បុណ្យ​ ចូល​ឆ្នាំ​ថ្មី​ សម្រាប់ ​ឆ្នាំ​២០១៦ និង​ឆ្នាំ​ ២០១៧ នេះ ស្ទើរ​តែ ​ប្រហាក់​ប្រហែល​គ្នា គឺ ៧៤​ លើក​ក្នុង​ឆ្នាំ ​២០១៧ និង ៧៥​ លើក​ក្នុង​ឆ្នាំ​ ២០១៦។

គេហទំព័រ​ អគ្គស្នងការដ្ឋាន​ នគរបាល ​ជាតិ​ ដដែល​ ឲ្យ​ដឹង​ទៀត ​ថា ក្រៅ​ពី​ករណី​ ស្លាប់ និង​រង​បួស ​ធ្ងន់ ​ស្រាល​នេះ ក្នុង​រយៈពេល​ បី​ថ្ងៃ ​នៃ​ពិធី​បុណ្យ​ ចូល​ឆ្នាំ​ថ្មី​នេះ ចំនួន ​យាន​ជំនិះ ​ខូចខាត​ សរុប​រួម​ មាន ម៉ូតូ ៨៥​គ្រឿង, រថយន្ត​តូច ៣២​គ្រឿង រថយន្ត​ធំ ២​គ្រឿង យាន​ជំនិះ​ផ្សេងៗ ៣​គ្រឿង អ្នក​ថ្មើរ​ជើង​រង​គ្រោះថ្នាក់ ៥​នាក់ និង​ករណី​មិន​ពាក់​មួក​ពេល​មាន​គ្រោះថ្នាក់ ១១៣​នាក់៕

No comments:

Post a Comment