លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេងទី១) និងគណៈប្រតិភូកម្ពុជា ពេលជួបប្រជុំជាមួយភាគីចិន នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៦។ |
រដ្ឋាភិបាល កម្ពុជា ជំពាក់បំណុល ចិន សរុប ជិត ៣ពាន់លាន ដុល្លារ អាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ២១ មេសា ២០១៧
គិតត្រឹម ដំណាច់ ឆ្នាំ២០១៦ នេះ, រដ្ឋាភិបាល កម្ពុជា ជំពាក់ បំណុល ប្រទេស ចិន សរុបជិត ៣ពាន់លាន ឬ ៣ប៊ីលាន ដុល្លារ អាមេរិក។ បំណុល ទាំងនេះ មិន ទាន់រាប់បញ្ចូល ពីបំណុលចាស់ ដែលបន្សល់ទុក ដោយរដ្ឋាភិបាល ជំនាន់ មុនជំពាក់ ប្រទេស ចិន មុនឆ្នាំ ១៩៩៣ នៅឡើយទេ។
ព្រឹត្តិបត្រ ស្ថិតិ បំណុល សាធារណៈ កម្ពុជា របស់ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹង ថា, រដ្ឋាភិបាល កម្ពុជា ជំពាក់បំណុល ប្រទេសចិន ច្រើនជាង ប្រទេសណាៗ ទាំងអស់។ គិតត្រឹម បំណាច់ ឆ្នាំ២០១៦ កម្ពុជា ជំពាក់ចិន សរុប ២.៨១៨,៣៧ លាន ដុល្លារ អាមេរិក។ តួលេខដដែលឲ្យដឹងទៀតថា សរុបត្រឹមឆ្នាំ២០១៦ រដ្ឋទូទាត់បំណុល សងទៅ ប្រទេស ចិន វិញ បានសរុប ចំនួន ជិត ២៦០លាន ដុល្លារ អាមេរិក។
ក្រៅពីម្ចាស់បំណុលចិន រដ្ឋក៏កំពុងជាប់ជំពាក់បំណុលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសធំៗដទៃទៀតជាច្រើនផងដែរ។ សម្រាប់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ រដ្ឋជំពាក់រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនជិត ១.១៣០លានដុល្លារអាមេរិក (១.១២៨,៩១) ធនាគារពិភពលោក (WB) ចំនួនជាង ៥១៨លានដុល្លារអាមេរិក (៥១៨,១៤) មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចំនួនជាង ៥១លានដុល្លារអាមេរិក (៥១,២៨) មូលនិធិអូប៉ិចសម្រាប់ការអភិវឌ្ឍអន្តរជាតិ (OFID) ចំនួនជាង ៣៣លានដុល្លារអាមេរិក (៣៣,៤៦) និងមូលនិធិអភិវឌ្ឍន៍ន័រឌឹក (NDF) ចំនួនជាង ៩លានដុល្លារអាមេរិក (៩,២៤)។
ក្រៅពីចិន កម្ពុជាក៏ជំពាក់ប្រាក់ប្រទេសកូរ៉េខាងត្បូង នៅលំដាប់ទីពីរសរុបជាប្រាក់ ២៨០លានដុល្លារអាមេរិក។ ប្រទេសជប៉ុន ឈរក្នុងលំដាប់ទីបីដែលកម្ពុជា ជំពាក់សរុបចំនួនជាង ២០៨លានដុល្លារអាមេរិក (២០៨,៣៦) ប្រទេសបារាំង សរុបចំនួនជាង ៥៨លានដុល្លារអាមេរិក (៥៨,៤០) និងប្រទេសឥណ្ឌា សរុបចំនួនជាង ៤២លានដុល្លារអាមេរិក (៤២,២៣)។
ក្រៅពីប្រទេសធំៗដែលបានរៀបរាប់ពីខាងលើនេះ កម្ពុជាក៏បានជំពាក់បំណុលប្រទេសជិតខាងភូមិផងរបងរបស់ខ្លួនផងដែរ។ រដ្ឋជំពាក់ប្រទេសថៃ ជាង ៥៤លានដុល្លារអាមេរិក (៥៤,៣២) និងប្រទេសវៀតណាម សរុបចំនួនជាង ២៥លានដុល្លារអាមេរិក (២៥,៦២)។
ជារួម បំណុលសាធារណៈក្រៅប្រទេសដែលរដ្ឋជំពាក់ទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសម្ចាស់បំណុល គិតត្រឹមបំណាច់ឆ្នាំ២០១៦ មានសរុបចំនួនជិត ៦ពាន់លានដុល្លារអាមេរិក ឬ ៦ប៊ីលានដុល្លារអាមេរិក។ តួលេខនេះរួមបញ្ចូលទាំងបំណុលចាស់សរុបជា ៦៣៥លានដុល្លារអាមេរិក (៦៣៥,១៩) ដែលក្នុងបំណុលនេះ កម្ពុជាជំពាក់បំណុលសហរដ្ឋអាមេរិក កាលពីសម័យសង្គ្រាមសរុបទាំងដើមទាំងចុងចំនួន ៥០៥លានដុល្លារអាមេរិក ផងដែរ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យនិយមន័យបំណុលសាធារណៈក្រៅប្រទេសថា សំដៅដល់បំណុលក្រៅប្រទេសរបស់រដ្ឋដែលកើតឡើងស្របតាមច្បាប់អនុញ្ញាត ដោយមិនគិតបញ្ចូលបំណុលដែលពុំមានការធានាពីរដ្ឋ។ ក្នុងបរិការណ៍កម្ពុជា បច្ចុប្បន្នបំណុលនេះមានតែការខ្ចីឥណទានសម្បទានពីដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគីក្រៅប្រទេសប៉ុណ្ណោះ។ ដោយឡែកបំណុលចាស់ គឺសំដៅដល់បំណុលដែលបន្សល់ទុកដោយរដ្ឋាភិបាលជំនាន់មុនជាបំណុលដែលបានកើតឡើងមុនឆ្នាំ១៩៩៣។ ភាគច្រើននៃបំណុលទាំងនេះ ត្រូវបានចរចាដោះស្រាយជាមួយដៃគូរួចរាល់ហើយ ក្នុងនោះមួយចំនួនត្រូវបានទូទាត់សងរួចរាល់ជាស្ថាពរ និងមួយចំនួនកំពុងត្រូវបានទូទាត់តាមកម្មវិធីសងក្នុងកិច្ចព្រមព្រៀង។
គិតចាប់ពីឆ្នាំ២០១៤ មក កម្ពុជាទូទាត់សងបំណុលបរទេសជាមធ្យមក្នុងមួយឆ្នាំៗសរុបមិនតិចជាង ១៥០លានដុល្លារអាមេរិក។ របាយការណ៍ដដែលឲ្យដឹងថា យោងតាមការព្យាករ រដ្ឋាភិបាលគ្រោងនឹងខ្ចីបំណុលបន្ថែមពីបរទេសជិត ១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ នេះ និងឲ្យបានជាង ១.០៧៧,៤៣លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៨។ របាយការណ៍ក៏បានព្យាករផងដែរថា នៅត្រឹមឆ្នាំ២០២១ បំណុលដែលរដ្ឋនឹងជំពាក់បរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិសរុបនឹងកើនឡើងរហូតដល់ទៅជាង ១ម៉ឺនលានដុល្លារអាមេរិក ឬជាង ១០ប៊ីលានដុល្លារអាមេរិក។
យ៉ាងណាក៏ដោយ របាយការណ៍នេះមិនបានបញ្ជាក់លម្អិតពីអត្រាការប្រាក់ដែលប្រទេសម្ចាស់បំណុលទាំងនោះ តម្រូវឲ្យកម្ពុជា ចេញសងជាមួយនឹងកម្ចីដើមនោះឡើយ។ គិតត្រឹមយប់ថ្ងៃទី២០ ខែមេសា នេះ អាស៊ីសេរីនៅមិនទាន់អាចទាក់ទងមន្ត្រីនាំពាក្យក្រសួងសេដ្ឋកិច្ច ឬអ្នកឃ្លាំមើលស្ថានភាពនយោបាយកម្ពុជា ដើម្បីស្នើសុំសេចក្ដីពន្យល់លម្អិត និងវិភាគអំពីករណីនេះបាននៅឡើយទេ។
បើទោះជាចំនួនបំណុលសរុបដែលរដ្ឋាភិបាលកម្ពុជា ជំពាក់បរទេសចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរយ៉ាងណាក៏ដោយ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែលអះអាងតាមរយៈការសន្និដ្ឋានរបស់ខ្លួនថា "ដោយផ្អែកតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ" ស្ថានភាពបំណុលសាធារណៈកម្ពុជា បច្ចុប្បន្នមាន "ចិរភាព" និងមាន "ហានិភ័យកម្រិតទាប"៕
ជំពាក់គេ សិនចុះ, ឲ្យតែបាន សង្ហា, ហ៊ឺហា ភ្លឺថ្លា, ព្រោងព្រាត ដោយ លម្អ ហ្វូង តារា ......។
ReplyDelete(នៅប្រទេសចិន ដែលមានពលរដ្ឋ ជាងពាន់លាននាក់,រដ្ឋមន្ត្រី ក្រសួងការពារជាតិ របស់គេ ពាក់ស័ក្ដិ ត្រឹម ផ្កាយបី, រីឯ អ្នកនាំពាក្យ ក្រសួង ពោះធំ ស្រុក ស្មែរ ពាក់ផ្កាយដល់ទៅ មួយ ដំប !!!)
អ៊ីចឹងទេ.... កុំចេះតែ ធ្វើវិភាគ ច្បោលៗ !!!
5:58 AM
DeleteYuon Ach Gunzet is very stupid here.
No wonder China has so much control over Cambodia now a day. Keep blaming Vietnam this and that and it won't belong "all is lost".
ReplyDeletehttp://thediplomat.com/2016/09/cambodias-anti-vietnam-obsession/
Cambodia will be destroyed from the inside. Foreigners will slowly take over and push the local Khmer out and about. The new Cambodians will be the rich foreigners and they don't have to be Vietnamese.
Honestly, the local Khmers are just plain stupid and deserve all bad things happened against them. They never learned.
9:04 AM
ReplyDeleteThe Chinese only want the business, but
Yuon want the business and the whole Cambodia !!!
Stupid Gunzet should have known these.
The mandate of the Khmer people will fuel the
election winner CNRP to change course for a
better Cambodia .
Mr. Hun Sen already secured Cambodia's sovereignty with the UN. It's the business that he could not secure. Cambodia's business will be controlled by rich foreigners and local Khmers will not stand a chance.
DeleteJust look at the West Bank in the Middle East. The Israelite business are buying up lands then kick out the local Palestinians. They are building settlements with wall to keep out the Palestinians.
Local Khmers will be kept out of certain lands in Cambodia, then more and more land will be bought up by the rich foreigners. Local Khmer just won't have any place to go. You are too stupid to save up and buy your own lands.