Paris Peace Accords 23 Oct. 1991

Saturday, April 1, 2017

បក្ស​សង្គ្រោះ​ជាតិ​ នឹង​កោះ ​ប្រជុំ ​គណៈកម្មាធិការ​ នាយក​បក្ស​ តប​តាម​ លិខិត ​ក្រសួង​ មហាផ្ទៃ | CNRP to hold a meeting of Executive Committee members in accordance with Interior Ministry document

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នា​ទីស្នាក់ការ​កណ្ដាល គណបក្ស សង្កាត់​ចាក់​អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នា​ទីស្នាក់ការ​កណ្ដាល គណបក្ស សង្កាត់​ចាក់​អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth

បក្ស​សង្គ្រោះ​ជាតិ​ នឹង​កោះ ​ប្រជុំ ​គណៈកម្មាធិការ​ នាយក​បក្ស​ តប​តាម​ លិខិត ​ក្រសួង​ មហាផ្ទៃ

RFA / វិទ្យុ អាស៊ី សេរី | ១ មេសា ២០១៧


គណបក្ស​ សង្គ្រោះ​ជាតិ នឹង​កោះ​ប្រជុំ​ គណៈកម្មាធិការ​ នាយក ​របស់ ​គណបក្ស​នេះ ​នៅ​ថ្ងៃ​ ទី​៤ ខែ​មេសា ដ៏​ខ្លី​ ខាង​មុខ​នេះ​ ដើម្បី​ អនុវត្ត​ នូវ​ប្រការ​ ៤៧ នៃ​លក្ខន្តិកៈ ​ថ្មី​ របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​បាន​ធ្វើ​ វិសោធនកម្ម​ នៅ​ថ្ងៃ​ ទី​២ ខែ​មីនា កន្លង​ទៅ។

អនុប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់​ប្រាប់​ អាស៊ី សេរី នៅ​រាត្រី ​ថ្ងៃ​ទី​៣១ ខែ​មីនា ថា, កិច្ច​ប្រជុំ​នេះ​ នឹង​រៀបចំ​ឡើង​ ឲ្យ​ស្រប​ ទៅ​តាម​អ្វី​ ដែល​ក្រសួង​ មហាផ្ទៃ ចង់​បាន ដោយសារ​ ក្រសួង ​មហាផ្ទៃ បាន​យល់​ព្រម ​ទទួល​តម្កល់ ​លក្ខន្តិកៈ​ ថ្មី​ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ, ហើយ​ នៅ​ពេល​នេះ៖ «អ្វី​ ដែល​ជា​ចំណុច​ សំខាន់ គឺ ​ក្រសួង​ មហាផ្ទៃ បាន​ទទួល​ស្គាល់​ សាមាជ វិសាមញ្ញ​​ របស់ ​គណបក្ស,​ ហើយ ​និង​ទទួល​យក ​នូវ​ការ​ធ្វើ​ វិសោធនកម្ម​ មាត្រា​ ៤៥ និង ៤៧ របស់​ គណបក្ស។  អ៊ីចឹង​ ប៉ុណ្ណឹង គឺ​ យើង​ គ្រប់​គ្រាន់​ ហើយ!»


ប្រការ​៤៥ និង​៤៧ របស់​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ ចែង​អំពី​ការ​ជ្រើសតាំង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​របស់​បក្ស ពោល​គឺ​ការ​ជ្រើសតាំង​ប្រធាន និង​អនុ​ប្រធាន។ លោក អេង ឆៃអ៊ាង នៅ​តែ​អះអាង​ថា ការ​ធ្វើ​សមាជ​វិសមញ្ញ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​បក្ស កាល​ពី​ដើម​ខែ​មីនា នោះ គឺ​មិន​ខុស​ឆ្គង​អ្វី​នោះ​ទេ គ្រាន់​តែ​ថា ក្រសួង​មហាផ្ទៃ ជា​អាណាព្យាបាល។ បើ​អាណាព្យាបាល​ស្នើ​ឲ្យ​មាន​ការ​កែ​តម្រូវ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​សម្រប​តាម​ក្រសួង។ អាស៊ីសេរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ក្រសួង​មហាផ្ទៃ បាន​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ៕

No comments:

Post a Comment