(ពីឆ្វេង) នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ចូលរួមសម្ពោធស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ នៅស្រុកកោះធំ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។ Photo courtesy of PM Hun Sen Facebook |
លោក ហ៊ុន សែន ស្នើ កុំ ចោទលោក ជាអាយ៉ង វៀតណាម ដោយគ្រាន់តែ ចេះនិយាយ វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ២៤ មេសា ២០១៧
ប្រមុខ រដ្ឋាភិបាល កម្ពុជា លោក ហ៊ុន សែន
ស្នើ កុំ ឲ្យមាន ការថ្កោលទោស ឬចាត់ទុក លោក ថា អាយ៉ង របស់ វៀតណាម
ដោយគ្រាន់តែ លោក ចេះនិយាយ ភាសា វៀតណាម។ ការអំពាវនាវនេះ
ធ្វើឡើង ក្នុងពិធី សម្ពោធ បើក ឲ្យប្រើប្រាស់ ជាផ្លូវការ ស្ពាន មិត្តភាព កម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ នៅស្រុក កោះធំ ខេត្ត កណ្ដាល នៅព្រឹក ថ្ងៃទី២៤ មេសា៖ «បើ គេ ឃើញខ្ញុំ និយាយ ភាសា វៀតណាម,
គេ ថា ខ្ញុំ អាយ៉ង វៀតណាម។
ប៉ុន្តែ ដូចជា គេ មិនទាន់ និយាយ ថា ខ្ញុំ ជាអាយ៉ង បារាំង និងអង់គ្លេស
នៅពេលខ្ញុំ និយាយ បារាំង និងអង់គ្លេស នោះទេ។»
ឃ្លាដើមដែលលោក ហ៊ុន សែន បានថ្លែង ហើយដែលលោកថាអ្នកបកប្រែ បកប្រែខុសនោះ គឺ លោក ថា, លោក «បានសម្រេចរួចមកហើយនូវការប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាទីផ្សារ ហើយឥឡូវកំពុងតែខិតខំបន្តដើម្បីប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ សហប្រតិបត្តិការ មិត្តភាព ហើយក៏ជាផ្នែកដ៏សំខាន់នៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសជាប់ជាមួយគ្នា។»
កាលពីដើមឆ្នាំ២០១៥ កន្លងទៅ ពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម លោកក៏បានថ្លែងសុន្ទរកថាជាភាសាវៀតណាម ទៅកាន់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ប្រទេសកុម្មុយនីស្តមួយនេះ។ វីដេអូនៃសុន្ទរកថានេះ ត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍វៀតណាម និងត្រូវបានចែករំលែកតគ្នាជាច្រើនតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងយូធូប (YouTube) ធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនេះ ហើយមានអ្នកខ្លះបានចោទជាសំណួរថា ហេតុអ្វីបានជាលោក ហ៊ុន សែន ចេះភាសាវៀតណាម ស្ទាត់យ៉ាងនេះ រហូតដល់មានអ្នកខ្លះរិះគន់ថា លោកជាអាយ៉ងរបស់វៀតណាម ទៀតផង៕
No comments:
Post a Comment