Paris Peace Accords 23 Oct. 1991

Tuesday, April 25, 2017

[Demographic Vietnamization: Border, Military] កម្ពុជា, ​វៀតណាម ​សម្រេច ​សិក្សា ​រួម​គ្នា​ ដើម្បី​ សាងសង់​ ផ្លូវ​ ល្បឿន​លឿន​ ត​ភ្ជាប់ ​ប្រទេស​ ទាំង​២ | Cambodia, Vietnam agree to researcb together for construction of super highway connecting the 2 countries

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថតរូប​រួម​គ្នា​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថតរូប​រួម​គ្នា​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth

កម្ពុជា, ​វៀតណាម ​សម្រេច ​សិក្សា ​រួម​គ្នា​ ដើម្បី​ សាងសង់​ ផ្លូវ​ ល្បឿន​លឿន​ ត​ភ្ជាប់ ​ប្រទេស​ ទាំង​២

RFA / វិទ្យុ អាស៊ី សេរី | ២៥ មេសា ២០១៧


លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឱ្យ​ដឹង​ នៅ​ក្នុង​ ហ្វេសប៊ុក (Facebook) របស់​លោក ​នៅ​ថ្ងៃ​ ទី​២៥ ខែ​មេសា ថា, ការ​សិក្សា​ រួម​គ្នា​ ដើម្បី​ សាងសង់​ផ្លូវ ​ល្បឿន​លឿន​នេះ ធ្វើ​ឡើង​ នៅ​ក្នុង​ ការ​ចុះ​ អនុស្សរណៈ​ ចំនួន ​៤ ស្រប​ពេល​ នាយករដ្ឋមន្ត្រី​ វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc)  កំពុង​ បំពេញ​ ទស្សនកិច្ច​ នៅ​កម្ពុជា។

ក្នុង​ពិធី​ ចុះ​អនុស្សរណៈ ​ចំនួន​៤ នៅ​វិមាន ​សន្តិភាព នៅ​ថ្ងៃ​ ទី​២៥ ខែ​មេសា មាន​ដូចជា​ អនុស្សរណៈ​ យោគយល់​ អំពី ​ការ​សិក្សា​ រួម​ ស្ដីពី​ ការ​សាងសង់​ ផ្លូវ​ ល្បឿន​លឿន ភ្នំពេញ-​បាវិត និង​ផ្លូវ​ ល្បឿន​លឿន ហូជីមិញ-ម៉ុកបាយ (Ho Chi Minh-Moc Bai), អនុស្សរណៈ​ យោគយល់​គ្នា ​ស្ដីពី​ គម្រោង​ សាងសង់​ មជ្ឈមណ្ឌល​ ផ្ដល់​សេវា​ ស្ម័គ្រចិត្ត និង​ផ្នែក លើ​សហគមន៍​ ដល់​អ្នក​ ញៀន ​គ្រឿងញៀន ​ក្នុង​ខេត្ត​ ព្រះសីហនុ , អនុស្សរណៈ ​បន្ត​ សុពលភាព ​នៃ​អនុស្សរណៈ​ កិច្ច​សហប្រតិបត្តិការ ​ទ្វេ​ភាគី​ លើ​វិស័យ​ ជលផល, និង​ចុង​ក្រោយ​ អនុស្សរណៈ ​យោគយល់​គ្នា​ ស្ដីពី​ ការ​គាំទ្រ ​សាងសង់​ មហា​វិថី​ មិត្តភាព ភ្នំពេញ-ហាណូយ។


នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា ក្រៅ​ពី​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ុងហ៊្វុក នឹង​បន្ត​ជួប​ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និង​ថ្វាយ​បង្គំ​ព្រះ​សង្ឃរាជ ទេព វង្ស មុខ​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា៕

No comments:

Post a Comment