អ្នកភូមិ ថា, ជនជាតិ វៀតណាម ជាច្រើន នេសាទ ត្រី ខុសច្បាប់ នៅខេត្ត ពោធិ៍សាត់
RFA / វិទ្យុ អាស៊ី សេរី | ១ មេសា ២០១៧
អ្នកភូមិ នៃឃុំ រាំងទិល ស្រុក កណ្ដៀង ខេត្ត ពោធិ៍សាត់
ថា, បទល្មើស ដាក់បរ
ឬរបាំង លបរុញ ជន ដែលប្រើអួន ក្រឡាញឹក អូស ដោយទូក ម៉ាស៊ីន ពីរ សងខាង
និងអូសអួន ដោយប្រើ កម្លាំង ម៉ាស៊ីន ធំៗ នៅតែ បន្ត កើតមាន ច្រើន ក្នុងមូលដ្ឋាន នេះ,
ហើយ សមត្ថកិច្ច មិនឃើញ ចុះបង្ក្រាប។
គណៈកម្មការបង្ក្រាប បទល្មើស នេសាទ ខេត្ត ពោធិ៍សាត់ ទទួលស្គាល់ ថា, បទល្មើស ទាំងនេះ ពិតជាបន្ត កើតមានខ្លះ, ប៉ុន្តែ អះអាង ថា អាជ្ញាធរ មានសមត្ថកិច្ចកំពុងចុះបង្ក្រាបដូចភ្លៀងរលឹម។
ប្រជានេសាទខឹងសម្បាចំពោះជនជាតិវៀតណាម ប្រមាណ ៥០នាក់ ដែលប្រើទូកម៉ាស៊ីន ៨គ្រឿង ដើម្បីអូសអួន និងរុញជនប្រើសាច់អួនក្រឡាល្អិតមានមុខយ៉ាងតិច ៤០ម៉ែត្រ អូសដោយទូកម៉ាស៊ីនពីរគ្រឿងសងខាងបង្កប់ដោយម៉ាស៊ីនឆក់ នៅតាមបណ្ដោយបឹងទន្លេសាប ចាប់ពីចំណុចភូមិក្អមសំណរ រហូតដល់ភូមិផាត់សណ្ដោង នៃឃុំរាំងទិល បណ្ដាលឲ្យខ្ទេចឧបករណ៍នេសាទលក្ខណៈគ្រួសាររបស់ពួកគេ។ សកម្មភាពនេះ ត្រូវបានលួចធ្វើរាល់ថ្ងៃ ចាប់ពីម៉ោង ៩យប់ រហូតដល់ម៉ោង ៤ទៀបភ្លឺ។
ប្រជានេសាទម្នាក់នៅឃុំរាំងទិល លោក ឈុន ឈឿន ឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ថា រយៈពេលមួយខែចុងក្រោយនេះមិនឃើញមានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដូចកាលពីប៉ុន្មានខែមុនឡើយ ហើយអ្នកប្រព្រឹត្តល្មើសដែលភាគច្រើនជាជនជាតិវៀតណាម កាន់តែបានដៃ។
អ្នកបណ្ដែតមង ឬចងសន្ទូចជាលក្ខណៈគ្រួសារជួបការលំបាកដោយសារក្រុមល្មើសនេះ៖ «រកអត់បានបង បើរកទៅខ្លាចយ៉ាំងកាវអូសចំទៅអស់ទៅ ហើយយើងម្នាក់អ៊ីចឹង បើគេអូសចំហើយអត់ហ៊ានទៅហាមគេទៀត ព្រោះគេមានកម្មករច្រើនយើងម្នាក់អត់ហ៊ានចូលទៅទេ ខ្លាចគេវាយយើងជួនកាលអាចដែរ វាដេញ ឬវាយសម្លាប់ទៅក៏គ្មានក្រសួង និងសមត្ថកិច្ចណាទៅជួយយើងបើយប់ហើយ។»
ឆ្លើយតបបញ្ហានេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោក ឡាយ ពិសិដ្ឋ ថា បទល្មើសទាំងនេះមិនមែនកើតមានតែនៅឃុំរាំងទិល ទេ នៅឃុំកំពង់ហ្លួង នៃស្រុកក្រគរ ក៏មានដែរ។ ប៉ុន្តែចាប់ពីចុងឆ្នាំ២០១៦ ដែលសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទម៉ឺងម៉ាត់មក មានជនល្មើសប្រហែល ៥០នាក់ហើយ ត្រូវបានឃាត់ខ្លួន និងខ្លះកសាងសំណុំរឿងបញ្ជូនទៅតុលាការ៖ «ការងារនេះក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំមួយ ខ្ញុំបានចាត់ចែងឲ្យមន្ត្រីរបស់ខ្ញុំឲ្យពិនិត្យមើលជាក់ស្ដែង កន្លែងណាដែលហួសច្បាប់ពេកយើងអាចធ្វើការពិន័យ អប់រំ បើថាខ្ពស់មែនទែនអាហ្នឹងចាប់ខ្លះអីខ្លះ ហើយក្នុងឆ្នាំនេះជាង ៥០នាក់ហើយតាមមើល ពីព្រោះយើងធ្វើបានគត់មត់ជាងឆ្នាំមុនៗ អ្នកល្មើសដែលគាត់មកនេសាទអីខ្លះ ទោះបីយ៉ាងម៉េចគាត់អត់ហ៊ានចូលរកក្នុងឡូត៍អភិរក្សទេ។»
មន្ត្រីសម្របសម្រួលសហគមន៍របស់អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (Fact) លោក ម៉ន រ៉ាវី សង្កេតឃើញថា បទល្មើសនេសាទនៅខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០១៧ នេះមានការថយចុះច្រើនបើប្រៀបធៀបនឹងបណ្ដាឆ្នាំមុនៗ។
លោកថា ដើម្បីឲ្យការបង្ក្រាបបទល្មើសនេសាទមានប្រសិទ្ធភាពជាងនេះទៀតនោះ មន្ត្រីសមត្ថកិច្ចចម្រុះគួរសហការជាមួយសហគមន៍ចុះបង្ក្រាបឲ្យបានញឹកញាប់៖ «ជាពិសេសគណៈកម្មការសហគមន៍ ឬអ្នកដែលពាក់ព័ន្ធមួយចំនួនដូចជា ប៉ូលិស ប៉េអឹម យើងត្រូវសហការជាមួយពួកគាត់ (មន្ត្រីជំនាញរដ្ឋបាលជលផល) ដើម្បីពង្រឹងចុះល្បាតបន្ថែម ឲ្យបានញឹកញាប់ក្នុងនីមួយៗ ខ្ញុំជឿថា បទល្មើសនឹងថយចុះបន្តទៀត។»
ប្រជានេសាទ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលខ្លះ ថាបទល្មើសនេសាទ និងព្រៃឈើនៅកម្ពុជា ជាជំងឺរ៉ាំរ៉ៃលំបាកនឹងព្យាបាល។ ប៉ុន្តែបទល្មើសទាំងនេះបានថយចុះជាងមុន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើកំណែទម្រង់ដោយដាក់រដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើឲ្យឋិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មតែមួយ ហើយអភិបាលខេត្តនីមួយៗជាអ្នកសម្របសម្រួល ឬដឹកនាំផ្ទាល់៕

No comments:
Post a Comment