​Paris Peace Agreements 1991

Tuesday, April 4, 2017

ក្រសួង​ មហាផ្ទៃ​ ថា​ ការ​រក្សា​ ក្បាល​ម៉ាស៊ីន ​បក្ស​ប្រឆាំង ​នៅ​ដដែល​ គឺ​ ត្រូវ​តាម​ លក្ខន្តិកៈ​បក្ស | Interior Ministry says maintaining the same party leadership accords with party internal rules

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។

ក្រសួង​ មហាផ្ទៃ​ ថា​ ការ​រក្សា​ ក្បាល​ម៉ាស៊ីន ​បក្ស​ប្រឆាំង ​នៅ​ដដែល​ គឺ​ ត្រូវ​តាម​ លក្ខន្តិកៈ​បក្ស

RFA / វិទ្យុ អាស៊ី សេរី | ៤ មេសា ២០១៧


មន្ត្រី​ ក្រសួង​ មហាផ្ទៃ អះអាង​ ថា, ការ​សម្រេច ​រក្សា​ សមាសភាព​ ថ្នាក់​ដឹកនាំ​ បក្ស​ប្រឆាំង​ ឲ្យ​នៅ ​ដដែល គឺ ​ត្រឹមត្រូវ​ តាម​លក្ខន្តិកៈ​ គណបក្ស, ប៉ុន្តែ ​ក្រសួង​ នៅ​ត្រូវការ​ ពេលវេលា ​បន្តិច ដើម្បី​ ពិនិត្យ​ ជុំវិ ញ​បញ្ហា​នេះ។  ការ​អះអាង​នេះ ក្រោយ ពី​គណបក្ស​ ប្រឆាំង ​បាន​ផ្ញើ​លិខិត​ ស្ដីពី​ លទ្ធផល​ ប្រជុំ​ គណៈកម្មាធិការ​ នាយក​ ទៅ​ក្រសួង​ មហាផ្ទៃ ដើម្បី​ ពិនិត្យ និង​សម្រេច។
 
បើ ​ទោះ​ជា​ យ៉ាង​ណា​ ក៏ដោយ ក្រសួង មហាផ្ទៃ មិន​ ទាន់​សម្រេច​ ថា​ យ៉ាង​ណា ជុំវិញ​ ជំហរ​ ចុង​ក្រោយ ​របស់​ គណបក្ស​ សង្គ្រោះ​ជាតិ ដែល​រក្សា​ទុក​ តំណែង ​ប្រធាន​ ឲ្យ​លោក កឹម សុខា និង​តំណែង​ អនុប្រធាន​ ឲ្យ​អ្នកស្រី មូរ សុខហួរ, លោក ប៉ុល ហំម, និង​លោក អេង ឆៃអ៊ាង ដែល​ក្រសួង ​ធ្លាប់​ ចាត់​ទុក​ ថា​ ធ្វើ​ឡើង​ ខុស​លក្ខន្តិកៈ​ នៅ​ឡើយ​ទេ។  ប៉ុន្តែ​ ក្រសួង​ មហាផ្ទៃ អបអរ​សាទរ ​នៅ​ពេល​ឃើញ ​គណបក្ស ​ប្រឆាំង​ សម្រេច ​លុប​ចោល​ ពាក្យ​ស្លោក «ដូរ​ មេ​ឃុំ​ បម្រើ​បក្ស, ដាក់ ​មេ​ឃុំ​ បម្រើ​រាស្ដ្រ» តាម​ការ​ ចង់​បាន ​របស់​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន


មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៤ មេសា ថា បន្ទាប់​ពី​ទទួល​បាន​លិខិត​ផ្លូវការ​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មក ក្រុម​ការងារ​របស់​ក្រសួង​មហាផ្ទៃ កំពុង​ពិនិត្យ​លើ​ភាព​ស្រប​ច្បាប់​ចំពោះ​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រឆាំង ដែល​បាន​រក្សា​សមាសភាព​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ឲ្យ​នៅ​ដដែល។ លោក​បន្ត​ថា ការ​ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​ចំពោះ​ការ​រក្សា​សមាសភាព​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​នេះ គឺ​ក្រសួង​នឹង​ធ្វើ​លិខិត​ចេញ​ផ្សាយ​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ ដែល​មិន​ទាន់​ដឹង​អំពី​ពេលវេលា​ជាក់លាក់​នៅ​ឡើយ៖ «ប៉ុន្តែ​ពូ​មិន​ទាន់​មាន​ចម្លើយ​ជាក់លាក់​ជូន ព្រោះ​ក្រសួង​កំពុង​ដឹកនាំ​កិច្ច​ការងារ​ពិនិត្យ​លើ​រឿង​ហ្នឹង»


ទោះ​ជា​យ៉ាង​ណា មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ រូប​នេះ​បញ្ជាក់​ថា ការ​អះអាង​របស់​គណបក្ស​ប្រឆាំង​ដែល​ថា ការ​រក្សា​ក្បាល​ម៉ាស៊ីន​ថ្នាក់​ដឹកនាំ​ឲ្យ​នៅ​ដដែល​ស្រប​តាម​ប្រការ ៤៧​ថ្មី នៃ​លក្ខន្តិកៈ​បក្ស ដែល​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ នោះ គឺ​ជា​ការ​ត្រឹមត្រូវ។

ពាក់ព័ន្ធ​នឹង​លក្ខន្តិកៈ​ដ៏​ចម្រូងចម្រាស​នេះ កាល​ពី​ថ្ងៃ​ទី​២៩ មីនា គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​ដំណើរការ​សមាជ​វិសាមញ្ញ​របស់​ខ្លួន ហើយ​ក្រសួង​មហាផ្ទៃ ក៏​មិន​ជំទាស់​ការ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៥ និង​ប្រការ​៤៧ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។

ក្រោយ​ពី​ការ​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ នេះ គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២ មេសា ក៏​បាន​សម្រេច​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ជា​ថ្មី និង​សម្រេច​លុប​ចោល​ចំណង​ជើង​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ដ្រ» ដែល​ខ្លួន​ប្រើប្រាស់​តាំង​ពី​ឆ្នាំ​២០១២ ស្រប​ពេល​ក្រសួង​មហាផ្ទៃ ចាត់​ទុក​ពាក្យ​ស្លោក​នេះ​ថា ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​បោះឆ្នោត។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ថា​យ៉ាង​ណា​ឡើយ ប៉ុន្តែ​លោក​មាន​ជំនឿ​លើ​ក្រសួង​មហាផ្ទៃ ថា មិន​ជំទាស់​នឹង​ការ​សម្រេច​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ ព្រោះ​ការ​សម្រេច​រក្សា​ក្បាល​ម៉ាស៊ីន​ថ្នាក់​ដឹកនាំ​នៅ​ពេល​នេះ ធ្វើ​ឡើង​ស្រប​តាម​ប្រការ ៤៧​ថ្មី នៃ​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ«នៅ​ក្នុង​ប្រការ ៤៧​ថ្មី អនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​នាយក​ជ្រើសរើស​អនុប្រធាន​យ៉ាង​តិច​មួយ​រូប។ អ៊ីចឹង​គណៈកម្មាធិការ​នាយក​បាន​សម្រេច​តាំង​ពី​ថ្ងៃ​សមាជ​ហ្នឹង រើស​អនុប្រធាន ៣​រូប​ទៅ​ហើយ វា​ស្រប​តាម​ប្រការ​៤៧ ហើយ​ដល់​ថ្ងៃ​អាទិត្យ ទី​២ នេះ យើង​សម្ដែង​ការ​គាំទ្រ​សមាសភាព​ដដែល​ឡើង​វិញ។ ដូច្នោះ​វា​គ្រប់គ្រាន់​សមស្រប​តាម​លក្ខន្តិកៈ»

លោក អេង ឆៃអ៊ាង បន្ត​ថា ការ​សម្រេច​លុប​ចោល​ពាក្យ​ស្លោក «ដូរ​ មេ​ឃុំ​ បម្រើ​បក្ស, ដាក់ ​មេ​ឃុំ​ បម្រើ​រាស្ដ្រ» គឺ​ដើម្បី​សម្រួល​ដល់​ការ​ចង់​បាន​របស់​ក្រសួង​មហាផ្ទៃ។

អនុប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា គណបក្ស​ក៏​មិន​ទទួល​ខុស​ត្រូវ​ឡើយ ប្រសិន​បើ​សកម្មជន​បន្ត​យក​ពាក្យ​ស្លោក​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា មាន​ចរិត​ញុះញង់ បង្ក​ហេតុ និង​ប្រមាថ​មើលងាយ​ដល់​មន្ត្រី​ឃុំ-សង្កាត់ ទៅ​ឃោសនា​បោះឆ្នោត​នា​ពេល​ខាង​មុខ៕

No comments:

Post a Comment