Paris Peace Accords 23 Oct. 1991

Saturday, April 1, 2017

គោរមងារ «ឧកញ៉ា» ឡើង​ថ្លៃ | Price hike for tile of "Ohkna" [tycoon]

media
 គោរមងារ «ឧកញ៉ា» ឡើង​ថ្លៃ

 RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ  | ១ មេសា ២០១៧

កាល​ពី​មុន គេ​ ត្រូវ​ បរិច្ចាគ​ ធនធាន​ ជូន​រដ្ឋ​ លើស​ពី​​ ១០​ម៉ឺន​ ដុល្លារ​ ឡើង​ទៅ ទើប ​ត្រូវ​ បាន​ប្រគល់​ គោរមងារ​ ជា «ឧកញ៉ា»​។  ប៉ុន្តែ​ ចាប់​ពីពេល​នេះ​ ត​ទៅ ដើម្បី​ ទទួល​បាន​ គោរមងារ​ ជា «ឧកញ៉ា» សប្បុរសជន ​ត្រូវ​​ ធ្វើ​អំណោយ ​ជូន​រដ្ឋ ដែល​មាន ​តម្លៃ​ លើស​ពី​ ៥០​ម៉ឺន​ ដុល្លារ​ អាមេរិក​ ឡើង​ទៅ។  ការ​សម្រេច​នេះ ធ្វើ​ឡើង​ តាម​រយៈ​ អនុក្រឹត្យ​ មួយ ចុះ​ថ្ងៃ​ ទី​២០ ​មីនា ដែល​ត្រូវ​ បាន​ផ្សព្វផ្សាយ ​ជា​សាធារណៈ​ នៅ​ថ្ងៃ​ សៅរ៍​នេះ​។


ចាប់​ពី​ពេល​នេះ​ត​ទៅ សប្បុរសជន​ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ ជា​ថវិកា​ក្ដី ជា​សម្ភារៈ​ក្ដី ប្រសិន​បើ​មាន​តម្លៃ​លើស​ពី​១០​ម៉ឺន​ដុល្លារ រដ្ឋ​នឹង​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១​។ ចំណែក​សប្បុរសជន​ដែលបាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ក្នុង​តម្លៃ​លើស​ពី​៥០​ម៉ឺន​ដុល្លារ​ឡើង​ទៅ នឹង​​ត្រូវ​រដ្ឋាភិបាល​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ព្រះ​រាជទាន​គោរមងារ​ជា «ឧកញ៉ា»។
គួរ​កត់​សម្គាល់​ថា តាំង​ពី​ជាង​២០​ឆ្នាំ​មុន ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក ដើម្បី​បាន​ទទួល​គោរមងារ​ជា ឧកញ៉ា សប្បុរស​ជន​តម្រូវ​ឲ្យ​ធ្វើ​អំណោយ​ជូន​រដ្ឋ​ត្រឹម​តែ​១០​ម៉ឺន​ដុល្លារ​ឡើង​ទៅ​តែ​ប៉ុណ្ណោះ​។

ការ​តម្លើង​ថ្លៃ​នៃ​គោរមងារ​ជា​ឧកញ៉ា​នា​ពេល​នេះ ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​និង​នយោបាយ​មើល​ឃើញ​ថា មិន​បាន​បង្ក​ជា​ផល​រមាស់​អ្វី​ដល់​សង្គម​ជាតិ​ទេ​។ លោក មាស នី អ្នក​ស្រាវ​ជ្រាវ​ដើម្បី​ការ​អភិវឌ្ឍ​សង្គម ចាត់​ទុក​​ការ​ផ្ដល់​គោរមងារ​ឧកញ៉ា ថា​ជា​ការ​តប​ស្នង​ដល់​ ជន​ដែល​បរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន​ជូន​រដ្ឋ​។

ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក មាស នី ថា រដ្ឋ​គួរ​តែ​មាន​លក្ខន្តិកៈ​ច្បាស់​លាស់​ក្នុង​ការ​ផ្ដល់​គោរមងារ មិន​មែនកំណត់​តែ​​ទៅ​លើ​ទឹក​ប្រាក់​បរិច្ចាគ​ជូន​រដ្ឋ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​។ សម្រាប់អ្នក​ស្រាវ​ជ្រាវ​ដើម្បី​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ ឧកញ៉ា គួរ​តែ​ជា​បុគ្គល​ដ៏​គួរ​ឲ្យ​គោរព មាន​គុណធម៌ ​រក​ស៊ី​សុចរិត និង​ជួយ​កសាង​ជាតិ​។ ចំណែក​បុគ្គល​ដែល​មាន​បាន​ដោយ​របរ​រក​ស៊ី​ទុច្ចរិត ហើយបរិច្ចាគ​ប្រាក់​ជូន​រដ្ឋ​ដើម្បី​ក្លាយ​ខ្លួន​​ជា​ឧកញ៉ា​នោះ​ មិន​គួរ​រដ្ឋ​ប្រគល់​គោរមងារ​ជូន​ឡើយ​។ នេះ​បើ​តាម​លោក មាស នី​ ដដែល។

សូម​ជម្រាប​ជូន​ថា បើ​តាម​ការ​ស្រាវ​ជ្រាវ ចាប់​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០០៤ កម្ពុជា​មាន​ឧកញ៉ា​យ៉ាង​ហោច​ណាស់​២០០​នាក់​។ រហូត​ដល់​ឆ្នាំ ២០០៩ ចំនួន​ឧកញ៉ាបាន​កើន​ឡើង​ដល់​៤០០​នាក់ និង​បន្ត​កើន​ឡើង​ដល់ប្រមាណ​​៧០០​នាក់ គិត​ត្រឹម​ដើម​ឆ្នាំ​២០១៤​៕



6 comments:

  1. Anonymous11:14 PM

    បើអញ្ចឹងម៉ែននោះ [ឧកញ៉ា]កំឡោះដាច់យ៉ៃខ្ញំុ មុខតែអស់សង្ឃឹមម៉ែនទែនហើយ ចាប់ពីពេលនេះតទៅ៕

    ReplyDelete
  2. Anonymous5:14 AM

    Re: គោរមងារ «ឧកញ៉ា» ឡើង​ថ្លៃ | Price hike for tile of "Ohkna" [tycoon]

    Trop marrant!!! It's more like price gouging to me...RFLMFAO!

    ReplyDelete
    Replies
    1. Anonymous6:03 AM

      It's bad marketing. They should introduce the upgrade title, Ohkna+ and once awhile, offer, Ohkna-Limited.

      lol...it's so sad, greed and corruption have destroyed any humanity left among the authority.

      Delete
  3. Anonymous5:21 AM

    \o/ \o/

    ReplyDelete
  4. Anonymous10:32 AM

    ឧកញ៉ា លើ គុម្ព បន្លាច់ , អុក ញ៉ាច់ លើ គុម្ព បន្លា ។
    ( គឺ រអិលជើង ហើយដួល អុក គូទ ប៉ះចំលើ បន្លា មែកក្រសាំង !!!)។



    ReplyDelete
    Replies
    1. Anonymous7:00 PM

      Re: ឧកញ៉ា លើ គុម្ព បន្លាច់ , អុក ញ៉ាច់ លើ គុម្ព បន្លា ។
      លោកក្ដពីមុខ សរសេរខ្មែរបានល្អណាស់។ សូមសរសើរ៕

      Delete