Paris Peace Accords 23 Oct. 1991

Friday, April 14, 2017

តុលាការ​ អាមេរិក​ បើក​សវនាការ​ សំណុំរឿង​ ពាក់ព័ន្ធ​លោក ហ៊ុន ម៉ាណែត | US court opens hearing related to Hun Manet

លោក ហ៊ុន ម៉ាណែត (កណ្ដាល) មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយ​ទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Brach Chev
លោក ហ៊ុន ម៉ាណែត (កណ្ដាល) មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយ​ទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Brach Chev

តុលាការ​ អាមេរិក​ បើក​សវនាការ​ សំណុំរឿង​ ពាក់ព័ន្ធ​លោក ហ៊ុន ម៉ាណែត

RFA / វិទ្យុ អាស៊ី សេរី | ១៣ មេសា ២០១៧


តុលាការ​ សហព័ន្ធ ​របស់​ សហរដ្ឋ​ អាមេរិក​ ក្នុង​ទីក្រុង ​ឡុងប៊ិច (Long Beach) បើក​សវនាការ​ បង្ហាញ​ អង្គហេតុ និង​ភស្តុតាង ករណី​ បង្ក​របួស​ស្នាម ​លើ​ស្មៀន ​រត់​ការ​ ឯកសារ របស់​ តុលាការ​ ឈ្មោះ ផល ហេយស៍ (Paul Hayes) ដោយ​ក្រុម​ អង្គរក្ស​ លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ ​ទី១៣ មេសា​នេះ វេលា ​ម៉ោង ៨ និង៣០ នាទី ព្រឹក ម៉ោង​នៅ​រដ្ឋ​ កាលីហ្វ័រញ៉ា (California) សហរដ្ឋ អាមេរិក។

តុលាការ​ ក៏​នឹង​ពិនិត្យ​ លើ​ករណី​ បណ្ដឹង​ របស់ ​ភរិយា​លោក មាជ សុវណ្ណារ៉ា និងលោក ញ៉យ ចំរើន ដែល​ប្ដឹង ​រដ្ឋាភិបាល​ កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ពី​បទធ្វើ​ ទារុណកម្ម ការ​ធ្វើ​ ទុក្ខ​បុកម្នេញ​ គណបក្ស ​ប្រឆាំង និង​អំពើ​ ភេរវកម្ម អន្តរជាតិ​ នៅ​ថ្ងៃ​នេះ ​ដែរ។


កាល​ពីថ្ងៃទី៩ ខែមេសា កន្លង​ទៅ អង្គរក្ស​លោក ហ៊ុន ម៉ាណែត មួយ​ហ្វូង​បាន​ចាប់​បោក លោកផល ហេយស៍ ជា​ស្មៀន​មេធាវី​អាមេរិកាំង ទៅ​លើ​ថ្ម ក្នុង​បរិវេណ​ភោជនីយដ្ឋាន ឋាន​ព្រះចន្ទ ឲ្យ​របួស​ធ្ងន់ ក្នុង​ទីក្រុង​ឡុងប៊ិច ខណៈ លោក ផល ឈោង​ជូន​ដីកា​របស់​តុលាការ​សហព័ន្ធ​អាមេរិក នៅ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) ដែល​កោះ​ហៅ លោក ហ៊ុន ម៉ាណែត ឲ្យ​ចូល​បំភ្លឺ​ករណី​ចោទ​ប្រកាន់​របស់​បណ្ដឹង​ភរិយា​លោក មាជ សុវណ្ណារ៉ា។


សវនាការ​នៅ​ថ្ងៃ​នេះ ចៅក្រម​នឹង​សាកសួរ​អំពី​ព័ត៌មាន ជន​សង្ស័យ​ពីរ​រូប និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្នុង​ករណី​បង្ក​របួស​ស្នាម លើ​លោក ផល ដែល​ក្រុម​សមត្ថកិច្ច ប៉ូលិស​អាមេរិក​បាន​រក​ឃើញ៕


No comments:

Post a Comment