The Anti-Sam Rainsy Law

Thursday, April 6, 2017

សហរដ្ឋ​ អាមេរិក​ ផ្តល់​លុយ ​ជិត ​២​លាន ​ដុល្លារ​ សម្រាប់​ ការ​បោះឆ្នោត ​នៅ​កម្ពុជា | US provides almost USD 2M for elections in Cambodia

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) បើក​កិច្ច​ពិភាក្សា​ជាមួយ​អ្នក​កាសែត នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ ដើម្បី​ចែក​រំលែក​បទពិសោធន៍​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន។ RFA/Ou Banung
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) បើក​កិច្ច​ពិភាក្សា​ជាមួយ​អ្នក​កាសែត នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ ដើម្បី​ចែក​រំលែក​បទពិសោធន៍​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន។ RFA/Ou Banung

សហរដ្ឋ​ អាមេរិក​ ផ្តល់​លុយ ​ជិត ​២​លាន ​ដុល្លារ​ សម្រាប់​ ការ​បោះឆ្នោត ​នៅ​កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ៦ មេសា ២០១៧


ទីភ្នាក់ងារ​ សហរដ្ឋ​ អាមេរិក សម្រាប់ ​អភិវឌ្ឍន៍ ​អន្តរជាតិ ហៅ​កាត់​ ថា យូអេស អេអាយឌី (USAID) ផ្តល់​ថវិកា​ ជិត ២​លាន ​ដុល្លារ​ សម្រាប់​ ការ​បោះឆ្នោត​ នៅ​កម្ពុជា ទាំង​ការ បោះឆ្នោត ​ជ្រើសរើស​ ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់ ​ឆ្នាំ​២០១៧ និង​ការ​ បោះឆ្នោត​ ជាតិ​ នៅ​ឆ្នាំ​ ២០១៨។


ជំនួយ​រយៈពេល​ពីរ​ឆ្នាំ​នេះ គឺ​ផ្តល់​ទៅ​ឲ្យ​មូលនិធិ​អន្តរជាតិ​សម្រាប់​ប្រព័ន្ធ​បោះឆ្នោត (International Foundation for Electoral System) ដើម្បី​ជួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប ប្រើប្រាស់​សម្រាប់​ធ្វើ​យុទ្ធនាការ​អប់រំ​អ្នក​បោះឆ្នោត ដោះស្រាយ​វិវាទ​ក្នុង​ការ​បោះឆ្នោត និង​លើក​កម្ពស់​សមត្ថភាព​របស់ គ..ប កាត់​បន្ថយ​ចំណុច​ខ្សោយ​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) ចាត់​ទុក​ថា ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត គឺ​ជា​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ល្អ​មួយ។ សហរដ្ឋ​អាមេរិក​រំពឹង​ថា ជំនួយ​ជិត ២​លាន​ដុល្លារ​នេះ នឹង​ជួយ​ឲ្យ គ..ប ប្ដេជ្ញា​ចិត្ត​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​មាន​ប្រសិទ្ធភាព និង​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា។

កន្លង​ទៅ អ្នក​នាំ​ពាក្យ​របស់ គ..ប. លោក ហង្ស ពុទ្ធា ធ្លាប់​ឲ្យ​ដឹង​ថា ដើម្បី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​បាន គ..ប ត្រូវការ​ថវិកា​ប្រមាណ ៥២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕



No comments:

Post a Comment