លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នាកោះពេជ្រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។ |
លោក ហ៊ុន សែន ថា, មាន អ្នក ចង់បាន សន្តិភាព និងអ្នក ចង់បាន ជម្លោះ ជាមួយ ប្រទេស ជិតខាង
RFA / វិទ្យុ អាស៊ី សេរី | ២៣ មេសា ២០១៧
ប្រមុខ រដ្ឋាភិបាល កម្ពុជា លោក ហ៊ុន សែន អះអាង ថា,
មានអ្នក ដែលចង់ ថែរក្សា សន្តិភាព ជាមួយ ប្រទេស ជិតខាង,
តែ ក៏មាន អ្នក ចង់បាន ជម្លោះ ជាមួយ ប្រទេស ជិតខាង ដែរ។ លោក ហ៊ុន សែន
ថ្លែងបែបនេះ ក្នុងពិធី សម្ពោធ បើក ឲ្យ ប្រើប្រាស់ ជាផ្លូវការ ស្ពាន មិត្តភាព កម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ
នៅស្រុក កោះធំ ខេត្ត កណ្តាល នៅព្រឹក ថ្ងៃទី២៤ មេសា។
សម្រាប់ អ្នកវិភាគ និងគណបក្ស ប្រឆាំងវិញ យល់ឃើញ ថា,
គ្មាន អ្នកណាម្នាក់ ចង់ ឲ្យមាន ជម្លោះ ជាមួយ ប្រទេសជិត ខាងនោះទេ។
សុន្ទរកថា របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
រយៈពេលជាង ២០នាទី
ផ្ដោតសំខាន់ ទៅលើ ការពង្រឹង ចំណង ទាក់ទង រវាង កម្ពុជា និងវៀតណាម។
ក្នុងនោះ ក៏មានដែរ ការលើក សរសើរ ពីគុណបំណាច់ របស់ វៀតណាម,
ការរំពឹងទុក ពីការកើនឡើង នៃការ ផ្តោះប្ដូរពាណិជ្ជកម្ម រវាង ប្រទេស ទាំងពីរ
និងការ ប្រែក្លាយ តំបន់ ព្រំដែន ទៅជាតំបន់ មានការ អភិវឌ្ឍ
និងកិច្ចសហប្រតិបត្តិការ ល្អ។ ឆ្លៀតឱកាសនេះ លោក ហ៊ុន សែន
ក៏បាន រំលេច បន្តិចដែរ អំពី រឿងសន្តិភាព និងសង្គ្រាម។
លោក ហ៊ុន សែន មានប្រសាសន៍ ថា,
មានអ្នក ចង់បាន សន្តិភាព,
ហើយ ក៏មាន អ្នក ចង់បាន ជម្លោះ ជាមួយ ប្រទេស ជិតខាងដែរ។ ហើយ រឿងនេះ
គឺ អាស្រ័យ ទៅលើ ប្រជាពលរដ្ឋ ជាអ្នក ជ្រើសរើស
ដែលទំនង ជាលោក ចង់សំដៅ ដល់ការ បោះឆ្នោត នៅពេល ខាងមុខ។
បើទោះជាមិនបានបញ្ជាក់ច្បាស់ត្រង់ចំណុចនេះក៏ដោយ
លោកនាយករដ្ឋមន្ត្រីទំនងនិយាយសំដៅគណបក្សប្រជាជនកម្ពុជា
ខ្លួនឯងជាអ្នកចង់បានសន្តិភាព និងរក្សាសន្តិភាព
ចំណែកគណបក្សសង្គ្រោះជាតិ និងអ្នកមិនគាំទ្រការដឹកនាំរបស់លោក
គឺជាអ្នកចង់មានជម្លោះជាមួយប្រទេសជិតខាង ដោយសារកន្លងទៅ
លោកតែងចេញមុខប្រកាសជាញឹកញាប់អំពីការប្ដេជ្ញាការពារសន្តិភាពនេះ។
លោក ហ៊ុន សែន
ក៏បានឆ្លៀតថ្លែងអំណរគុណដល់ប្រទេសវៀតណាម
ដែលបានផ្ដួលរំលំរបបដឹកនាំខ្មែរក្រហម ហើយជាបន្តបន្ទាប់
បានចំណាយវិភាគទានរបស់ខ្លួនដើម្បីជួយស្ដារសេដ្ឋកិច្ច
និងសង្គមកម្ពុជា ឲ្យមានការអភិវឌ្ឍ។ លោកបញ្ជាក់ថា សមិទ្ធផលរបស់លោក
គឺការប្រែក្លាយសមរភូមិទាំងអស់ទៅជាទីផ្សារ
និងតំបន់អភិវឌ្ឍន៍រួចស្រេចហើយ
ហើយរដ្ឋាភិបាលរបស់លោកកំពុងបន្តកិច្ចខិតខំជាមួយប្រទេសជិតខាង
ក្នុងការប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់សន្តិភាព មិត្តភាព
និងសហប្រតិបត្តិការ។
ចំពោះគណបក្សប្រឆាំង និងអ្នកវិភាគ យល់ឃើញផ្ទុយពីលោកនាយករដ្ឋមន្ត្រី ដែលថាមានអ្នកចង់បានជម្លោះជាមួយប្រទេសជិតខាង។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង
យល់ឃើញថា អ្នកដែលចង់មានជម្លោះជាមួយប្រទេសជិតខាង
គឺមានតែមេដឹកនាំប្រទេសផ្ដាច់ការ
ដូចជាមេដឹកនាំកូរ៉េខាងជើងតែប៉ុណ្ណោះ
ក៏ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិ ចង់ឃើញសន្តិភាព
និងការអភិវឌ្ឍពិតប្រាកដ ដោយមិនបាននឹកនាពាក្យថាជម្លោះ
ឬសង្គ្រាមនោះទេ ទាំងនៅផ្ទៃក្នុងប្រទេស និងជាមួយប្រទេសជិតខាង។
ចំណែកអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត
មាស នី វិញយល់ឃើញថា មិនមានបុគ្គល
ឬក្រុមណាមួយដែលចង់បង្កជម្លោះជាមួយប្រទេសជិតខាងនោះទេ
ក៏ប៉ុន្តែករណីមួយចំនួនដែលបានកើតឡើងទាក់ទងនឹងរឿងព្រំដែនជាមួយប្រទេសជិតខាង
ពិសេសជាមួយប្រទេសវៀតណាម
គឺដោយសារប្រជាពលរដ្ឋចង់បង្ហាញក្តីព្រួយបារម្ភរបស់ខ្លួនតែប៉ុណ្ណោះ
នៅពេលពួកគេឃើញមានបាតុភាពមិនប្រក្រតីនៅតាមតំបន់ព្រំដែន។
ទាំងអ្នកស្រាវជ្រាវ និងគណបក្សប្រឆាំង
សុទ្ធតែគាំទ្រការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព
តែកិច្ចការងារចាំបាច់មួយទៀតដែលពួកគេលើកឡើង
គឺធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍពិតប្រាកដនៅតាមតំបន់ព្រំដែន
ដែលអាចជួយឲ្យពលរដ្ឋនៅតំបន់ទាំងនោះមានជីវភាពសមរម្យ
បន្តរស់នៅតំបន់ព្រំដែនជាបន្តទៀត៕
Traitor Hun,
ReplyDeleteThe Khmer people don't want nor create problems with Vietnam.
Au contraire, it is Vietnam which is the
instigater and always keeps colonizing
Cambodia and Laos.