The Anti-Sam Rainsy Law

Sunday, April 2, 2017

[Vietnamization: French Indochina] ទូតបារាំង ថ្មី ដើម​កំណើត ​វៀតណាម នឹង​មក​កាន់​ ការងារ​ នៅ​ស្រុក​ខ្មែរ | New French ambassador, born in Vietnam, to hold position in Cambodia[a bit insensitive, no?!]

media
លោកស្រី Eva Nguyen-Binh ដែលត្រូវតែងតាំង​ជា ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំនៅកម្ពុជា

ទូតបារាំង ថ្មី ដើម​កំណើត ​វៀតណាម នឹង​មក​កាន់​ ការងារ​ នៅ​ស្រុក​ខ្មែរ

RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ | ២ មេសា ២០១៧

លោកស្រី Eva Nguyen-Binh ជា​ជន​ជាតិ​ បារាំង ដើម​កំណើត​ វៀតណាម ត្រូវ​ បា​នតែង​តាំង​ ជា​ ឯកអគ្គ​រដ្ឋទូត ​បារាំង ថ្មី ប្រចាំ​ នៅ​កម្ពុជា។  លោកស្រី នឹង​មក ​ជំនួស​ តំណែង​ លោក Jean-Claude Poimboeuf ឯកអគ្គ​រដ្ឋ​ទូត ​បារាំង បច្ចុប្បន្ន ដែល​ផុត​ នឹង​អាណត្តិ​ នៅ​រវាង​ ពីរ​ខែ ​ទៀត​។  តើ​ លោក​ស្រី​​ ឯកអគ្គរដ្ឋ​ទូត ​បារាំង​ថ្មី មាន​ប្រវត្តិ យ៉ាង​ម៉េច?

ថ្មីៗ​នេះ រដ្ឋាភិបាល​ បារាំង បាន​សម្រេច​​ តែង​តាំង​ ឯកអគ្គរដ្ឋទូត​ ថ្មី ចំនួន ​២៨នាក់ ដែល​ត្រូវ​ កាន់​​​ការងារ​ នៅ​កន្លែង​ សំខាន់ៗ ដូចជា​ នៅក្រុង​​ Berlin, Moscou, Pékin, Tokyo, Washington ជា​​​ដើម។​  ក្នុង​នោះ ក៏​មាន​ ការ​ផ្លាស់ប្តូរ​ ទូត​បារាំង ​នៅស្រុក​ខ្មែរ ​ដែរ។  លោកស្រី Eva Nguyen-Binh នឹង​ត្រូវ​ មក​កាន់​ តួនាទី​ ជាឯកអគ្គរដ្ឋ​ទូ បារាំង​ ប្រចាំ​ នៅ​កម្ពុជា។  លោកស្រី មាន​ឈ្មោះ​​ដើម ថា​  Nguyễn Bình Thanh Hương។ 

មាន​ឪពុក​ វៀតណាម; ម្តាយ​ បារាំង; ស្វាមី​ របស់​ លោកស្រី គឺ លោក Jean-Noël Poirier ​ក៏​ជា​ ឯក​អគ្គរដ្ឋ​ទូត ​បារាំង​ ដែរ។​  លោកស្រី Eva  មា​នបទ​ពិសោធ​ ការទូត ជាច្រើន​។​  ធ្លាប់​ធ្វើការ​ វិស័យ​​ការទូត នៅ​ប្រទេស​ ឥណ្ឌា និងប័រទុយហ្គាល; បច្ចុប្បន្ន​ លោកស្រី ជា​ទីប្រឹក្សា​ ផ្នែក​ កិច្ច​ សហ​ប្រតិបត្តិការ​ និង​សកម្មភាព ​វប្បធម៌ របស់​ ស្ថានទូត​ បារាំង នៅ​វៀតណាម, ហើយ ​លោកស្រី ក៏​ជា​​ប្រធាន​ វិទ្យាស្ថាន​ បារាំង នៅ​ទីក្រុង ​ហាណូយ ទៀត​ផង។

លោកស្រី​ បាន​រៀន​ចប់​ និងទទួល​ សញ្ញាបត្រ​ នៅ​ Science Po ដែល​ជា​សាលា នយោបាយ ​ដ៏​ធំ​, ដ៏​ល្បី របស់​ បារាំង, ហើយ លោកស្រី​ ក៏​បាន​រៀន ​នៅសកលវិទ្យាល័យ​ Georgetown  ផ្នែក​កិច្ច​ការ​ បរទេស ថែមទៀត​។  នៅឆ្នាំ​១៩៩៤ លោកស្រី Eva Nguyen-Binh ចាប់​​​បម្រើ​ ការងារ​ នៅ​ក្រសួង ​ការ​បរទេស​ បារាំង, ហើយ​ លោកស្រី មាន​ចំណេញដឹង​ ជំនាញ ទូលំទូលាយ​ ផ្នែក​កិច្ច​ការ​ អាស៊ី អគ្នេយ៍។​

ដូច្នេះ ​ប្រសិន​បើ​មាន​ការ​ទទួល​ស្គាល់​ពី​ភាគីរដ្ឋាភិបាល​​កម្ពុជានៅ​ពេល​ឆាប់ៗនេះ, លោកស្រី Eva Nguyen-Binh នឹង​ក្លាយ​ជា​ឯកអគ្គ​រដ្ឋទូត​បារាំងស្រី ដំបូង​គេ​បំផុត ក្នុង​ប្រវត្តិ​ការ​ទូត​បារាំង​-កម្ពុជា​​ ហើយ​ដែល​នឹង​ត្រូវចូល​តំណែង​ នៅ​ខែ​សីហា​ខាង​មុខនេះ​​។​ ក៏​ប៉ុន្តែ ក្រោយ​​ពីបានឮ​​ដឹង​នូវ​សេចក្តី​សម្រេច​​តែង​តាំង​ជាផ្លូវការ​របស់វិមាន​ Elysée, ពលរដ្ឋ​ខ្មែរមួយចំនួន​​​នៅ​ស្រុក​បារាំង បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ជាបណ្តើរៗ ដោ​យសារតែ​ប្រវត្តិ​ដើម​កំណើត​ជា​ជន​ជាតិ​វៀតណាម​របស់​លោកស្រី Eva៕​

7 comments:

  1. Anonymous6:43 PM

    Re: [a bit insensitive, no?!]
    Yup, ហាក់ដូចជាខិតលើ ជ្រុលបន្តិចហើយៗមតិរបស់ ពលរដ្ឋ​ខ្មែរមួយចំនួន​​​នៅ​ស្រុក​បារាំងគឺជាមតិល្អមួយ។ "មាន​ចំណេញ​ដឹង"? - ប្រហែលជាគេចង់សរសេរ ថា "មានចំណេះដឹង" ដែលអាចយល់បានថាជា "knowledge" ឬក៏ "expertise" នោះក៏មឹនដឹង អ្នកស្រី ខ្មែរដិម?

    ReplyDelete
    Replies
    1. Anonymous8:13 PM

      ឬក៏ "មាន​ចំណេះ​ នឹង​ ជំនាញ" [knowledge and expertise] instead of "មាន​ចំណេញ​ដឹង​ ជំនាញ"? De toute façon, bon courage à Eva!

      ...who then lived in Sài Gòn [former name of HCM City] - [Why not former name of Prey Nokor (ព្រៃនគរ)???]

      Read more at http://vietnamnews.vn/sunday/inner-sanctum/298883/french-diplomat-juggles-work-and-family.html#7Or6xf1IGkfi2l2G.99
      http://vietnamnews.vn/sunday/inner-sanctum/298883/french-diplomat-juggles-work-and-family.html#AHW0hUpiriFxkv39.97

      Delete
  2. Anonymous12:31 AM

    It is a historical enemy dagger into the Khmer people's hearts !!! ⚔️⚔️⚔️

    We will request a new ambassador once the CNRP forms its government.

    ReplyDelete
  3. Anonymous1:05 AM

    លោក[ក្ដពីមុខ] Anonymous8:13 PM,

    http://vietnamnews.vn/sunday/inner-sanctum/298883/french-diplomat-juggles-work-and-family.html#Xtr4iXQW8q0FzWw6.97

    ReplyDelete
  4. Anonymous7:32 AM

    See? Vietnamese folks have light skin, prettier and smarter than the Khmer.

    ReplyDelete
    Replies
    1. Anonymous8:03 AM

      ពពួកអាស្រកីឯង ជា ខ្ញុំកញ្ជះចិន ពីដើមម៉ែនទេ?

      Delete
  5. eToro is the best forex broker for beginning and professional traders.

    ReplyDelete