
គនរបាល វៀតណាម ជាប់ព្រំដែន ឧត្ថម្ភ លុយ និងប្រេង ដល់នគរបាល ខេត្តក្រចេះ
| ៧ មេសា ២០១៧កិច្ចប្រជុំ លើកទី២៨ និងលើក ទិសដៅ សហប្រតិបត្តិការ លើកទី២៩ របស់ អាជ្ញាធរ ខេត្តក្រចេះ របស់កម្ពុជា និង អាជ្ញាធរ ខេត្តប៊ិញភឿក របស់ វៀតណាម បានធ្វើឡើង នៅថ្ងៃ ទី៥ ខែមេសា នៅស្នងការដ្ឋាន នគរបាល ខេត្តក្រចេះ។ នេះ បើ តាមការ ចុះផ្សាយ របស់ អគ្គស្នងការដ្ឋាន គរបាល ជាតិ។
នៅក្នុង កិច្ចប្រជុំនោះ ភាគី ទាំងពីរ បានពិភាក្សា ពីការ រក្សា សណ្តាប់ធ្នាប់ តាមព្រំដែន; ទប់ស្កាត់ អំពើ ភេរវកម្ម, ការជួញដូរ អាវុធ, និងឧក្រិដ្ឋកម្ម ផ្សេងៗ ទៀត។
ក្នុងឱកាសនោះ ភាគី វៀតណាម បានផ្តល់ ប្រេងម៉ាស៊ូត ចំនួន ៤ពាន់ លីត្រ ដល់ស្នងការ នគរបាល ខេត្តក្រចេះ លោក លន់ សុផាត ទុកចាត់ចែង ការងារ ក្នុងអង្គភាព និងផ្តល់លុយ ចំនួន ១ម៉ឺន ដុល្លារ សម្រាប់ ជួយដល់ ការកសាង អគារ មជ្ឈមណ្ឌល កែប្រែ អ្នកញៀនថ្នាំ និងស្តារនីត សម្បទា ដែលកំពុង កសាង ឡើងនៅ ខេត្តក្រចេះ៕
No comments:
Post a Comment