Paris Peace Accords 23 Oct. 1991

Tuesday, April 18, 2017

[Vietnamization: PRK pro-Vietnamese Khmer Rouge] លោក សម រង្ស៊ី យកថ្ងៃ ដែលប៉ុល ពត ឡើងកាន់អំណាច ឌឺដង ឲ្យបក្ស កាន់អំណាច | Sam Rainsy uses day of KR takeover to mock ruling party

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

លោក សម រង្ស៊ី យកថ្ងៃ ដែលប៉ុល ពត ឡើងកាន់អំណាច ឌឺដង ឲ្យបក្ស កាន់អំណាច

VOD | ១៧ មេសា ២០១៧
ខណៈ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ កាន់តែ ជិតមកដល់, អតីត មេដឹកនាំ បក្សប្រឆាំង លោក ស​ម រង្ស៊ី ដែលកំពុង និរទេសខ្លួន បានបន្ត លើកឡើង បែបឌឺដង ឲ្យគូប្រកួត គឺ គណបក្ស ប្រជាជនថា បក្ស​​ កា​ន់​​អំ​ណាច នេះ «ចំណុះ ឲ្យយួន»

លោក សម រង្ស៊ី ដែលបាន ប្រកាសលាលែង តំណែង ពីប្រធាន គណបក្ស សង្គ្រោះជាតិ ក្រោយ ពីបក្ស​ កាន់អំ​ណាច កែច្បាប់ គណបក្ស នយោបាយ ផាត់លោ​កចេញ​ ពីឆាក នយោបាយនោះ បានសរសេរ​ លើបណ្តា​ញ ស​ង្គ​ម របស់លោក ថា៖ «ថ្ងៃ១៧ មេសា ២០១៧ នេះ ​​គឺ​ជាខួប ទី៤២  នៃថ្ងៃ ឡើងកាន់អំណាច របស់ ពួ​កខ្មែ​រក្រហម ដឹកនាំ​ដោយ ប៉ុល ពត កាលពីឆ្នាំ១៩​៧៥ ដែ​​លជាថ្ងៃ ចា​ប់ផ្តើម ការ​សម្លាប់ ​រង្គាល​ មក​លើ ​ប្រ​ជារាស្ត្រខ្មែរ។  ក្រោយ ពីរប​ប ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត (កុម្មុយនីស្ត ចំណុះចិន) បា​​នដួ​លរ​លំ នៅឆ្នាំ ១៩៧៩, រ​ប​ប​ថ្មី ​​ដែលមកជំនួស ដឹកនាំដោយ ហេង សំរិន (កុម្មុយនីស្ត ចំណុះយួន)»

លោ​ក សម រង្ស៊ី អះអាង ទៀតថា, របប ទាំងពីរនេះ កើតចេញមក ពីប្រភព កុម្មុយនីស្ត តែមួយ ក្នុងឆ្នាំ១៩​៥១។


ទោះជាលោក សម រង្ស៊ី មិនបានបញ្ជាក់ថា នៅឆ្នាំ១៩៥១​មានព្រឹត្តិការណ៍​អ្វីកើតឡើង​ ក៏ប៉ុន្តែ​កន្ល​ង​ទៅ​ អ្ន​កនយោបាយខ្លះធ្លាប់លើកឡើងថា ឈ្មោះគណបក្សប្រ​ជាជន ត្រូ​វបានប​ក្ស​កុម្មុ​យ​​នី​ស្តវៀត​ណា​​​​ម​ បង្កើតឡើងតាំងពីឆ្នាំ១៩៥១។
អ្នកនាំ​ពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោកកា​រលើកឡើង​នេះ ដោ​យចា​ត់ទុកថា ការលើកឡើង របស់លោក សម រង្ស៊ី ថា ជាការ កេងចំណេញ នយោបាយ ប្រា​សចាក ពី​ការពិ​ត និងបាន វាយបក ធ្ងន់ៗ​​​​វិញ ដូចនេះ ថា៖ «សម រង្ស៊ី មិនធ្លាប់ឆ្លងកាត់របបប្រល័​យពូជសាសន៍ ប៉ុល ពត ទេ។ អ​ញ្ចឹ​ង ស​​​ម រង្ស៊ី ភ្លឺទាំងស្រុងហ្មង ព្រោះ សម រង្ស៊ី គ្មានស្គាល់ការលំបាកអីបន្តិច។ ពេលថ្ងៃ​១៧មេ​សាម្តង​ៗ គាត់​ធ្វើពិធីប​ង្សុកូលរំឭកវិញ្ញាណក្ខន្ធអី  [អានេះ] យកចំណេញនយោបាយ ។អញ្ចឹងសុំផ្តាំផ្ញើប៉ុណ្ណឹង សម​ រង្ស៊ី មិ​នដឹងក្បា​​​លកន្ទុយស្អីទេ»

ដោយឡែក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា បានអះអាងថា អ្វីដែ​ល​លោ​ក​ សម រង្ស៊ី លើក​ឡើង លោកថាជាការពិតនៃ​ប្រវត្តិសា​ស្ត្រ ដែល​បានកើតឡើ​ងកន្លងទៅពិតមែន​។

លោក ថា៖ «រឿង ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ជារឿង ត្រឹមត្រូវ ដែលគាត់ លើកឡើង, ជារឿង ត្រឹមត្រូវ ព្រោះ បក្សកុម្មុយនីស្ត ឥណ្ឌូចិនហ្នឹង កើតឡើង [នៅឆ្នាំ] ៥១ ហ្នឹងហើយ ដែលបែកទៅជាក្រុមខ្មែរក្រហម,  ហើយ ក្រោយមក មានបែកទៅ ជាចលនា តស៊ូ វៀតណាម។  អាហ្នឹង គឺ យល់ព្រឹត្តិការណ៍ ៧៨ មក។  […] ប៉ុន្តែ រឿងមួយទៀត ដែលគាត់ លើកឡើង ជិតបោះឆ្នោតហ្នឹង គឺ គាត់ ចង់បញ្ជាក់ ថា អ្នក កាន់អំណាច បច្ចុប្បន្នហ្នឹង កើតចេញ ពីរបប កុម្មុយនីស្ត។  អញ្ចឹងទេ របប ប្រជាធិបតេយ្យ ឲ្យប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតហ្នឹង ពិចារណា គិតរក អ្នកដឹកនាំ បែបប្រជាធិបតេយ្យ»
 
លោ​ក​ថា សាររបស់លោកសម រង្ស៊ី អាចទាក់ទាញសំឡេងគាំទ្របានច្រើន ដោយថា សារនោះ​អាចឲ្យ​​ពលរ​ដ្ឋដឹងថា គណបក្សណាដែ​លកើតចេញពីរបបកុម្មុយនីស្ត និងគណបក្សណា​ដែលកើត​ចេញពី​របបប្រជា​ធិ​បតេយ្យ។
បើតាមលលោក ឯម សុវណ្ណារ៉ា អ្នកនយោបាយណាក៏ដោយ ទាំងគណបក្សបក្សកាន់អំណាច ទាំងប​ក្សប្រ​ឆាំង លោកថា ពួកគេតែងតែប្រើគ្រប់មធ្យោបាយ នូវអ្វីដែលពួកគេអាចធ្វើទៅបាន ដើម្បី​ទាក់ទាញ​ប្រជាប្រិ​យភា​​ព ឆ្ពោះ​ទៅរកការឈ្នះការបោះឆ្នោត ក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ៕



5 comments:

  1. Anonymous9:04 AM

    Scam Rainsy, you are a big sore-loser, how can you mock other when you are such a big sore-loser? I would advice you to be quiet, then fade into obscurity.

    ReplyDelete
    Replies
    1. And you are the one and only almighty GOD on this planet earth, is that correct អាលបកន្ទឺន?

      Delete
    2. Anonymous10:22 AM

      9:04 AM

      The real loser is You !!!

      Delete
  2. Anonymous7:53 AM

    The rumor was: CPP paid a total 55 million USD to CNRP so that they would stop protesting and joined the National Assembly. But Scam Rainsy told Kem Sokha a smaller amount than 55 mil, pocketed the difference while divided the smaller amount among CNRP.

    Mr. Hun Sen was clear, and told Kem Sokha about the full figure of 55 million like this, "Oh, you did not get much, I thought 55 mil ought to be plenty for everyone."

    Then there was an internal quarrel in CNRP before Scam Rainsy coughed up the rest into the pot.

    Don't believe what I wrote. It's just a stupid rumor I picked up on the internet. But trust me, in CNRP, there were two factions and they never got along. Just read Kem Sokha's daughter twitting on the internet directing at Scam Rainsy.

    Do a google search "CNRP infantile" and hit the first result! It's really infantile.

    ReplyDelete
  3. Anonymous2:03 AM

    7:53 AM

    You Yuon are really sick ��
    You need treatment !!!

    ReplyDelete