មនុស្ស ៦៨ស្លាប់ ខណៈ ២៣៤នាក់ រងរបួស ក្នុងគ្រោះថ្នាក់ ចរាចរណ៍ កន្លះខែ មកនេះ
VOD |
របាយការណ៍ដដែលនោះ បានបន្ថែមថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែឧសភានេះ គ្រោះថ្នាក់ចរាចរណ៍ចំនួន ១៣៥ករណី បានកើតឡើងនៅទូទាំងប្រទេស ដោយបានសម្លាប់មនុស្សដល់ទៅ ៦៨នាក់ និងបណ្ដាលឲ្យមនុស្ស ២៣៤នាក់ទៀតរងរបួស ក្នុងនោះ ១៦០នាក់រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍ ត្រូវបាននគរបាលចរាចរណ៍រាយការណ៍ថា កើតឡើងរៀងរាល់ថ្ងៃ ដោយបានសម្លាប់មនុស្សដល់ទៅជាង ១៦០០នាក់ និងជាង ៦៦០០នាក់ទៀតបានរងរបួស កាលពីឆ្នាំមុន៕
No comments:
Post a Comment