អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ |
អ្នកនាំពាក្យ បក្ស កាន់អំណាច ឆ្លើយតប នឹងការ រឹតបន្តឹង ការប្រើពាក្យ ពេចន៍ ក្នុងសារ នយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ២០ ឧសភា ២០១៧
ខណៈ ថ្ងៃបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ ទី៤ កាន់តែ ខិតជិត ចូលមកដល់, គណបក្ស ប្រជាជន កម្ពុជា កាន់តែ បង្កើន ការរឹតបន្តឹង មិន ឲ្យមាន ការប្រើ ពាក្យសម្ដី ជាសារ នយោបាយ មួយចំនួន ដែលអ្នក សង្កេតការណ៍ យល់ថា ជាការ ហាមប្រាម មិន សមស្រប ច្បាប់ និងមិន ស្របតាម គោលការណ៍ ប្រជាធិបតេយ្យ។
ដំបូងគណបក្សប្រជាជនកម្ពុជា ហាមគណបក្សសង្គ្រោះជាតិ មិនអោយប្រើពាក្យស្លោកថា «ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ»។ បន្ទាប់មកហាមមិនអោយប្រើពាក្យថា «ដូរៗ ឬ ហ៊ុន សែន អើយចុះចេញទៅ!» នៅក្នុងអំឡុងពេលបោះឆ្នោត។
តើមានមូលហេតុអ្វី និងផ្អែកលើច្បាប់អ្វី ទើបគណបក្សប្រជាជនកម្ពុជា ហាមមិនអោយប្រើសារនយោបាយទាំងនោះទេ?
សូមស្ដាប់បទសម្ភាសន៍រវាងលោក ជី វិតា និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបអំពីរឿងនេះ៖
No comments:
Post a Comment