លោក ជុន ច័ន្ទបុត្រ ជាអនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ។ (រូបថតដកស្រង់ពីហ្វេសប៊ុក) |
លោក ជុន ច័ន្ទបុត្រ បានចាកចេញ ពីកម្ពុជា មុនថ្ងៃ បើកសវនការ
VOA | ៣០ មេសា ២០១៧
លោក ជុន ច័ន្ទបុត្រ
ដែលទើបតែ ត្រូវ បានអ្នកនាំពាក្យ ក្រសួង មហាផ្ទៃ អះអាង ថា
បានចាកចេញ ពីកម្ពុជា ទៅកាន់ ប្រទេស ថៃ កាលពីរសៀល ថ្ងៃសុក្រ
អាចប្រឈម នឹងការ ចាប់ខ្លួន គ្រប់ពេល ដែលលោក បង្ហាញខ្លួន នៅកម្ពុជា
ប្រសិនបើ តុលាការ កាត់ទោសលោក ឲ្យជាប់ ពន្ធនាគារ។
នេះ បើ តាមការ ឲ្យដឹង ពីអ្នកនាំពាក្យ ក្រសួងយុត្តិធម៌។
ភ្នំពេញ —
អ្នកនាំពាក្យ ក្រសួង មហាផ្ទៃ អះអាង ថា, លោក ជុន ច័ន្ទបុត្រ
អនុប្រធាន វិទ្យុអាស៊ីសេរី ជាភាសា ខ្មែរ
បានចាកចេញ ពីកម្ពុជា ទៅកាន់ ប្រទេសថៃ តាមយន្តហោះ កាលពីរសៀល ថ្ងៃសុក្រ។
ចំណែក អ្នកនាំពាក្យ ក្រសួង យុត្តិធម៌ លើកឡើង ថា, បើ ទោះបីជា លោក ជុន
ច័ន្ទបុត្រ ចេញពីកម្ពុជា ដោយមិន ត្រឡប់ មកវិញ ក៏ដោយ
ក៏តុលាការ នៅតែ អាចកាត់ទោស លោក ដោយកំបាំងមុខ បានដដែល
ប្រសិនបើ តុលាការ រកឃើញ ថា, លោក ជុន ច័ន្ទបុត្រ
ពិតជាបាន ប្រព្រឹត្ត បទល្មើស។
លោក ជុន ច័ន្ទបុត្រ ដែលទើបតែត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងថា បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃកាលពីរសៀលថ្ងៃសុក្រ អាចប្រឈមនឹងការចាប់ខ្លួនគ្រប់ពេលដែលលោកបង្ហាញខ្លួននៅកម្ពុជា ប្រសិនបើតុលាការកាត់ទោសលោកឲ្យជាប់ពន្ធនាគារ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងយុត្តិធម៌។
កាលពីថ្ងៃទី២០ ខែមេសា នេះ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ឲ្យចូលបំភ្លឺនៅតុលាការក្នុងនាមជាជនសង្ស័យ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ដើម្បីសាកសួរពីដំណើររឿង ផ្តល់សេចក្តីប្រកាសដោយភូតកុហក និងបន្លំខ្លួនចូលក្នុងពន្ធនាគារ។
ការចេញដីកាកោះហៅនេះ កើតឡើងបន្ទាប់ពីលោក ហួត ឃីនវុទ្ធី ដែលត្រូវបានគេស្គាល់ជាទូទៅថាជាលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ បានចូលទៅក្នុងពន្ធនាគារព្រៃសជាមួយក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង នៅពេលតំណាងរាស្រ្តទាំងនោះចូលសួរសុខទុក្ខសកម្មជនទាំង១៦នាក់របស់បក្សដែលកំពុងជាប់ឃុំ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA នារសៀលថ្ងៃអាទិត្យនេះថា លោក ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជាដោយយន្តហោះទៅកាន់ប្រទេសថៃ កាលពីរសៀលថ្ងៃសុក្រ។ លោកបន្ថែមថា លោកមិនដឹងថាតើការចាកចេញទៅកាន់ប្រទេសថៃរបស់លោក ជុន ច័ន្ទបុត្រ ជាការរត់គេចខ្លួនមិនចូលឆ្លើយបំភ្លឺនៅតុលាការ ឬ យ៉ាងណានោះទេ។
លោក ខៀវ សុភ័គ បញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងរង់ចាំចំណាត់ការរបស់តុលាការជាមុន ដើម្បីសម្រេចថា តើនឹងត្រូវធ្វើបែបណាជាបន្តលើករណីលោក ជុន ច័ន្ទបុត្រ។
លោក មានប្រសាសន៍ ថា៖
«អាស្រ័យលើរឿងតុលាការ ក៏ប៉ុន្តែខ្ញុំគិតថាប្រសិនជាតុលាការលោកបើកការចោទប្រកាន់អីយ៉ាងម៉េចយ៉ាងម៉ា ឬ លោកបញ្ជាមក ខាងសមត្ថកិច្ច ខាងអង្គការប្រតិបត្តិ ដើម្បីចាត់ចែងបន្តទៀត។»
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ប្រសិនបើការចាកចេញពីកម្ពុជាក្នុងគោលបំណងរត់គេចពីការចូលខ្លួនឆ្លើយបំភ្លឺក្នុងនាមជាជនសង្ស័យ នោះតុលាការនៅតែអាចកាត់ទោសលោក ជុន ច័ន្ទបុត្រ ដោយកំបាំងមុខ ប្រសិនបើតុលាការរកឃើញថា លោក ជុន ច័ន្ទបុត្រ មានទោសពាក់ព័ន្ធនឹងការចូលក្នុងពន្ធនាគារជាមួយតំណាងរាស្រ្តគណបក្សប្រឆាំងកាលពីថ្ងៃ១៩ ខែមេសា។
លោកបន្ថែមថា ក្នុងករណីដែលតុលាការកាត់ទោសលោក ជុន ច័ន្ទបុត្រ ឲ្យជាប់ពន្ធនាគារ នោះលោក ជុន ច័ន្ទបុត្រ នឹងត្រូវប្រឈមនឹងការចាប់ខ្លួនគ្រប់ពេល ប្រសិនបើលោកបង្ហាញខ្លួននៅកម្ពុជាក្នុងរយៈពេលនៃការកំណត់ដោយច្បាប់ ឬ ហៅថាអំឡុងអាជ្ញាយុកាលនៃបទល្មើស ឬ ទោស ដែលមានចាប់ពីរយៈពេល៥ឆ្នាំ ទៅ២០ឆ្នាំ ទៅតាមប្រភេទនៃបទល្មើស និងទោស។
ទោះជាយ៉ាងណាលោក ជិន ម៉ាលីន មិនបានបញ្ជាក់ពីបទល្មើសណាមួយដែលលោក ជុន ច័ន្ទបុត្រ កំពុងប្រឈមនោះទេ ដោយលោកគ្រាន់តែប្រាប់ថា រាល់ការសម្រេចគឺស្ថិតលើការកាត់ក្តីរបស់តុលាការ។
លោកបញ្ជាក់ថា៖
«ពេលដែលមានការប្រកាសសាលក្រម ឬ ក៏ប្រកាសទោសដោយកំបាំងមុខ គាត់នឹងក្លាយជាទណ្ឌិត នៅពេលដែលគាត់ក្លាយជាទណ្ឌិតហើយ នៅពេលដែលគាត់ចូលមកវិញ ឬ ក៏ ពេលដែលគេចេញវិធានការណ៍ណាមួយ អាចចាប់គាត់យកមកអនុវត្តទោសបាន គេអនុវត្តទោសទៅតាមទោសដែលប្រកាសហ្នឹង»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា លោក អ៊ី រិន និងលោក សួស វិទ្យារ៉ាន់ឌី បានទេ កាលពីរសៀលថ្ងៃអាទិត្យកន្លងនេះ។
បើយោងតាមមូលហេតុដែលតុលាការកោះហៅលោក ជុន ច័ន្ទបុត្រ ឲ្យចូលឆ្លើយបំភ្លឺក្នុងនាមជាជនសង្ស័យ ពីដំណើររឿង ផ្តល់សេចក្តីប្រកាសដោយភូតកុហក និងបន្លំខ្លួនចូលក្នុងពន្ធនាគារ នោះលោក ជុន ច័ន្ទបុត្រ អាចប្រឈមនឹងបទ «ក្លែងបន្លំ» តាមមាត្រា៦២៦ និង៦២៧ នៃក្រមព្រហ្មទណ្ឌ។
មាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌចែងថា ការក្លែងបន្លំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំ ទៅបីឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល។
VOA បានព្យាយាមទាក់ទងលោក ជុន ច័ន្ទបុត្រ តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែល និងបណ្តាញសង្គមហ្វេសប៊ុក តែរហូតមកដល់ល្ងាចថ្ងៃអាទិត្យនេះ មិនទាន់មានការឆ្លើយតបណាមួយពីលោក ជុន ច័ន្ទបុត្រ នៅឡើយ។
ពាក់ព័ន្ធនឹងការចូលក្នុងពន្ធនាគារជាមួយក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងនេះ រដ្ឋាភិបាលបានចោទលោក ជុន ច័ន្ទបុត្រ ថាបានក្លែងបន្លំឈ្មោះ និងតួនាទីក្នុងចេតនាទុច្ចរិតដើម្បីចូលយកព័ត៌មាន។ ប៉ុន្តែ វិទ្យុអាស៊ីសេរី បានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកចំណាត់ការមកលើអ្នកយកព័ត៌មានរបស់ខ្លួនថា, «ជារឿងហួសហេតុ ដែលអាជ្ញាធរយកអ្នកសារព័ត៌មានធ្វើជាមុខសញ្ញា ធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង ដោយសារការបំពេញការងាររបស់គាត់។»
អ្នកជំនាញផ្នែកសារព័ត៌មានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលអនុវត្តផ្លូវច្បាប់លើអ្នកសារព័ត៌មានដែលបន្លំខ្លួនដើម្បីប្រមូលព័ត៌មានពិតមកផ្សព្វផ្សាយ មានន័យថា រដ្ឋាភិបាលកំពុងដាក់សម្ពាធដល់អ្នកសារព័ត៌មាន និងអាចរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិមួយចំនួន។ ការលើកឡើងរបស់អ្នកជំនាញនេះ ស្របពេលដែលអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ការកោះហៅអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី បង្ហាញពីក្ដីបារម្ភចំពោះសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។ អ្នកឃ្លាំមើលសិទ្ធិមនុស្សដដែលនោះ បានជំរុញទៅអាជ្ញាធរកម្ពុជា ឲ្យបើកទូលាយពន្ធនាគារសម្រាប់អ្នកសារព័ត៌មាន និងសង្គមស៊ីវិល ដើម្បីឲ្យសាធារណជនបានឃើញពីស្ថានភាពអាក្រក់ ដែលអ្នកជាប់ឃុំកំពុងប្រឈម។
របាយការណ៍ របស់ អ្នករាយការណ៍ គ្មាន ពំ្រដែន (Reporters without Borders) ស្ដីពី «សន្ទស្សន៍ សេរីភាព សារព័ត៌មាន» ចេញផ្សាយ កាលពីថ្ងៃ ពុធ សប្តាហ៍មុន បានចាត់ថ្នាក់ សេរីភាព សារព័ត៌មានរបស់កម្ពុជាថាកាន់តែអាក្រក់ ដោយអង្គការនេះរកឃើញថា កម្ពុជាបានធ្លាក់ចុះ៤ចំណាត់ថ្នាក់ ពីលេខ១២៨ នៅឆ្នាំ២០១៦ មកលេខ១៣២ នៅឆ្នាំ២០១៧។ របាយការណ៍នោះបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបានរិតត្បិតសេរីភាពសារព័ត៌មានឯករាជ្យកាន់តែខ្លាំង តាមរយៈការចោទអ្នកសារព័ត៌មានទាំងនោះពីបទ «បរិហារកេរ្ដិ៍» និងញុះញង់បង្ខូចកេរ្ដិ៍ឈ្មោះរដ្ឋាភិបាលជាដើម។
ក្នុងសំណុំរឿងចូលក្នុងពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ នេះ តំណាងរាស្ត្រគណបក្សប្រឆាំង២រូប គឺលោកស្រី មូរ សុខហួរ និងលោក ឡុង រី ក៏ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺក្នុងនាមជាសាក្សី ហើយអ្នកទាំងពីរបានបញ្ចប់ការឆ្លើយបំភ្លឺកាលពីសប្តាហ៍មុន៕

No comments:
Post a Comment