​Paris Peace Agreements 1991

Sunday, May 28, 2017

បក្ស​ប្រឆាំង​ សន្យា​ បំពាក់​ អាវុធ​ ទំនើបៗ​ ឲ្យ​យោធា​ នៅ​ពេល ​ឈ្នះ​ឆ្នោត​ ឡើង​កាន់​អំណាច | CNRP promises to provide modern weaponry to military when it wins elections

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ (កាន់​ក្បាល​មេក្រូ) ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ខាង​មុខ​វត្ត​ចាស់ នា​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុន​នឹង​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ (កាន់​ក្បាល​មេក្រូ) ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ខាង​មុខ​វត្ត​ចាស់ នា​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុន​នឹង​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧។

បក្ស​ប្រឆាំង​ សន្យា​ បំពាក់​ អាវុធ​ ទំនើបៗ​ ឲ្យ​យោធា​ នៅ​ពេល ​ឈ្នះ​ឆ្នោត​ ឡើង​កាន់​អំណាច

RFA / វិទ្យុ អាស៊ី សេរី | ២៧ ឧសភា ២០១៧


មន្ត្រី​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​សន្យា​ នៅ​ចំពោះ ​មុខ​អ្នក​គាំទ្រ​ រាប់​ម៉ឺន​នាក់​ ថា នឹង​សន្សំ​សំចៃ​ ថវិកា​ជាតិ​ បន្ថែម ដើម្បី​ ចាយ​លើ​វិស័យ​ យោធា​ តាម​រយៈ​ បំពាក់​ ឲ្យ​មាន​ អាវុធ​សឹក​ ទំនើបៗ​ ជាង​ពេល​ បច្ចុប្បន្ន​នេះ ប្រសិន​បើ ​ខ្លួន​ ឈ្នះ​ការ​ បោះឆ្នោត និង​ឡើង​ ដឹកនាំ ​ប្រទេស ​ជំនួស​ បក្ស​កាន់​អំណាច។  ការ​សន្យា​នេះ បន្ទាប់​ ពី​បក្ស​ប្រឆាំង​ អះអាង​ ថា នឹង​ផ្លាស់ប្ដូរ ​តែ​ តំណែង​ អនុរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ ប៉ុណ្ណោះ។  ក្រៅ​ពី​នេះ មន្ត្រី​ ប៉ូលិស និង​ទាហាន​ ទាំងអស់​ ដែល​ជា​កង​កម្លាំង ​ការពារ​ជាតិ គឺ​ មិន​ ប៉ះពាល់​ ឡើយ។


នៅ​មុន​ចាប់​ផ្ដើម​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ដ៏​ធំ​ជា​លើក​ទី​ពីរ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ចូលរួម នៅ​ថ្ងៃ​ទី​២៨ ឧសភា និង​បន្ទាប់​ពី​ថ្លែង​រិះគន់​ទាក់ទង​នឹង​អំពើ​អយុត្តិធម៌​ជាច្រើន​នៅ​ក្នុង​សង្គម ដូចជា​ការ​អភិវឌ្ឍ​រឹត​តែ​ធ្វើ​ឲ្យ​រាស្ដ្រ​រង​ទុក្ខ​វេទនា​កាន់​តែ​ខ្លាំង ការ​វាយ​ដំ​តំណាងរាស្ត្រ​នៅ​ខាង​មុខ​រដ្ឋសភា និង​ការ​សម្លាប់​អ្នក​ដែល​មាន​មតិ​ជំទាស់ ហើយ​តុលាការ​មិន​រក​យុត្តិធម៌​នោះ។ គណបក្ស​ប្រឆាំង​ក៏​បាន​ក្រើន​រំឭក​ជា​ថ្មី​ទៀត​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា តាម​ឆន្ទៈ និង​មិន​ត្រូវ​ខ្លាច​សារ​គំរាម​សង្គ្រាម​ឡើយ ព្រោះ​ព្រះមហាក្សត្រ​បាន​ធានា​ចំពោះ​សន្តិភាព​ដែល​កំពុង​មាន​សព្វថ្ងៃ​នេះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​គោល​នយោបាយ​ទម្លាក់​លុយ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឃុំ-សង្កាត់​នៅ​ពេល​ឈ្នះ គណបក្ស​ក៏​នឹង​សន្សំ​ថវិកា​ផ្សេង​ទៀត​ដើម្បី​បំពាក់​អាវុធ​ទំនើបៗ​ឲ្យ​យោធា​ដែរ«គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​ទាហាន​ទេ កង​យោធពល​ខេមរភូមិន្ទ​យើង គឺ​កងទ័ព​របស់​ជាតិ ជា​កងទ័ព​បម្រើ​ជាតិ។ យើង​នឹង​ហ្វឹកហ្វឺន​ទាហាន​យើង​ឲ្យ​ខ្លាំង។ យើង​នឹង​សន្សំ​លុយ​ទិញ​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​ឲ្យ​ទាហាន​យើង ដើម្បី​ការពារ​ប្រទេស​ជាតិ»


ការ​ប្រកាស​ពី​មន្ត្រី​បក្ស​ប្រឆាំង​នេះ បាន​កើត​ឡើង​ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ព្រមាន​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ថា នឹង​ប្រើប្រាស់​កង​កម្លាំង​ទ័ព​ទាហាន ចេញ​បង្ក្រាប​ក្រុម​ណា​ដែល​ហ៊ាន​ងើប​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត និង​ព្រមាន​សារ​សង្គ្រាម​ផ្ទុះ​ឡើង​វិញ​នៅ​កម្ពុជា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​របស់​លោក ដែល​ដឹកនាំ​ប្រទេស​ជិត ៤០​ឆ្នាំ ចាញ់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

ពាក់ព័ន្ធ​នឹង​ការ​សន្យា​រក​លុយ​ជួយ​ពង្រឹង​វិស័យ​យោធា​ពី​មន្ត្រី​បក្ស​ប្រឆាំង​នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយតប​ថា ប្រសិន​បើ​គណបក្ស​របស់​លោក​ហ៊ាន​សន្យា​ដូច​គ្នា​នេះ ប្រហែល​ជា​ត្រូវ​រង​ការ​រិះគន់​ថា​គំរាម​កំហែង។ ប៉ុន្តែ​លោក​ថា ការ​លើក​ឡើង​នោះ​គ្រាន់​តែ​ជា​សារ​ស្រមើស្រមៃ​ខុស​ពី​ការពិត​ប៉ុណ្ណោះ ព្រោះ​បក្ស​ប្រឆាំង​នឹង​មិន​អាច​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ឡើយ«គាត់​គ្មាន​ប្រាកដ​និយម​គួរ​ឲ្យ​ជឿជាក់​ទេ ព្រោះ​ម្ដង​ថា​អ៊ីចេះ​អ៊ីចុះ ម្ដង​ឆ្វេង ម្ដង​ស្ដាំ»


រីឯ​ការ​សន្យា​របស់​បក្ស​ប្រឆាំង ថា​នឹង​ទម្លាក់​លុយ​កន្លះ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឲ្យ​បាន​ក្នុង​មួយ​ឃុំ-សង្កាត់ ក៏​ត្រូវ​បាន​លោក សុខ ឥសាន អះអាង​ថា មិន​ដឹង​ជា​ត្រូវ​រក​ប្រភព​ថវិកា​មក​ពីណា​ឡើយ ហើយ​ការ​លើក​ឡើង​បែប​នេះ មិន​មាន​លក្ខណៈ​បែប​វិទ្យាសាស្ត្រ​ខាង​បច្ចេកទេស​ហិរញ្ញវត្ថុ​គួរ​ឲ្យ​ជឿជាក់​បាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គ្រាន់​តែ​ជា​ការ​សន្យា​ក្នុង​គោល​បំណង​ឲ្យ​ពលរដ្ឋ​យល់​ច្រឡំ និង​ចង់​បាន​សន្លឹក​ឆ្នោត​ប៉ុណ្ណោះ។

គោល​នយោបាយ​ទម្លាក់​លុយ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក បាន​ក្លាយ​ជា​គោល​នយោបាយ​មួយ​លេចធ្លោ​ជាង​គេ​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង ៥​ចំណុច​របស់​គណបក្ស​ប្រឆាំង។ រយៈពេល​កន្លង​មក​នេះ នៅ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គ្រប់​ខេត្ត-ក្រុង​នៅ​ទូទាំង​ប្រទេស ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​អះអាង​ជា​រឿយៗ​ថា ទឹកប្រាក់​ត្រឹម​ចំនួន ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​មួយ​ឃុំ-សង្កាត់ គឺ​ក្នុង​មួយ​ឆ្នាំ​ចំណាយ​អស់​តែ​ចំនួន ៨២៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ស្រប​ពេល​ថវិកា​ជាតិ​ដែល​រដ្ឋសភា​អនុម័ត​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៧ មាន​ប្រហែល ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ។ ប្រធាន​បក្ស​ប្រឆាំង​អះអាង​ទៀត​ថា គោល​នយោបាយ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឃុំ-សង្កាត់ គឺ​មិន​ចាំបាច់​ឲ្យ​រដ្ឋាភិបាល​ត្រូវការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ទៀត​ដែរ។

ចំណែក​អ្នក​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹកនាំ លោក ឆាំ ប៊ុនថេត មិន​គាំទ្រ​ចំពោះ​ការ​សន្យា​របស់​គណបក្ស​ប្រឆាំង ថា​នឹង​បង្កើន​ថវិកា​ជាតិ​លើ​វិស័យ​យោធា​ឡើយ ព្រោះ​លោក​យល់​ថា សព្វថ្ងៃ​ថវិកា​ចាយ​មក​លើ​លើ​វិស័យ​មួយ​នេះ ហាក់​មាន​ច្រើន​ពេក​ណាស់​ទៅ​ហើយ ប៉ុន្តែ​លោក​ថា ចំពោះ​គោល​នយោបាយ​ទម្លាក់​លុយ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក គឺ​ជា​គោល​នយោបាយ​ដ៏​ល្អ​ប្រសើរ​មួយ និង​គ្រប់គ្រាន់​ដើម្បី​ការពារ​ទឹកដី​ឲ្យ​បាន​គង់វង្ស​នោះ៖ «ជួយ​វិស័យ​កសិកម្ម​អី​សិន ដើម្បី​ជួយ​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រាន់​បើ​សិន ចាំ​គិត​លើ​វិស័យ​ផ្សេង​ទៀត»


អ្នក​ជំនាញ​រូប​នេះ​ថ្លែង​ទៀត​ថា ថវិកា​ត្រឹម ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក គឺ​កម្ពុជា មិន​ខ្វះ​ថវិកា​ឡើយ ប្រសិន​បើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ណា​មួយ​ដែល​មាន​ឆន្ទៈ​ពិត​ប្រាកដ ដើម្បី​ទប់ស្កាត់​អំពើ​ពុក​រលួយ និង​ការ​រៀបចំ​ប្រព័ន្ធ​រដ្ឋ​មួយ​ឲ្យ​បាន​ត្រឹមត្រូវ។ លោក ឆាំ ប៊ុនថេត បញ្ជាក់​ថា ថវិកា​ទាំង ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​នេះ នឹង​អាច​ជួយ​ពង្រឹង​វិស័យ​សុខាភិបាល វិស័យ​អប់រំ ប្រព័ន្ធ​ធារាសាស្ត្រ និង​ទប់ស្កាត់​គ្រឿង​ញៀន​មាន​ប្រសិទ្ធភាព​នៅ​ថ្នាក់​មូលដ្ឋាន​ជាង​បច្ចុប្បន្ន ជាពិសេស​នឹង​ជួយ​ឲ្យ​ជីវភាព​ពលរដ្ឋ​រឹង​តែ​ប្រសើរ​ឡើង ដោយ​មិន​ចាំបាច់​នាំ​គ្នា​ជួល​ដី និង​លក់​ដី​នៅ​តាម​ព្រំដែន​តទៅទៀត​ឡើយ៕

5 comments:

  1. Anonymous8:50 AM

    CNRP has no money to buy weapon.

    ReplyDelete
    Replies
    1. Anonymous12:29 PM

      8:50 AM

      The CNRP Government will have more monies than that of CPP,
      because the CNRP, unlike the crooked CPP will have much less corruptions.

      Delete
  2. Anonymous4:10 PM

    Anonymous8:50 AM has no clue or idea of how it works. This poster Anonymous8:50 AM is very stupid.

    ReplyDelete
  3. Anonymous8:39 AM

    No, CNRP is hungry and wants to feel their coffers. CPP is loaded and relax now.

    You don't want to keep changing new leaders. Each new leaders will try to load their own coffers and the poor will never get anything.

    ReplyDelete
    Replies
    1. Anonymous3:44 PM

      8:39 AM

      Exactly your Yuon leaders in miserable Vietnam ���� !!!

      Delete