យុទ្ធនាការ ឃោសនា បោះឆ្នោត ឃុំ-សង្កាត់ ចាប់ផ្តើម ដោយមិន មានបញ្ហា សន្តិសុខ ធ្ងន់ធ្ងរ
VOA / វីអូអេ | ២១ ឧសភា ២០១៧
គណបក្ស នយោបាយ ទាំង១២
ដែលចូលរួម ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់
បានចាប់ផ្តើម យុទ្ធនាការ ឃោសនា គោលនយោបាយ បម្រើ ឃុំ-សង្កាត់
កាលពីថ្ងៃ សៅរ៍ ម្សិលម៉ិញនេះ នៅក្នុង បរិយាកាស សន្តិសុខ ល្អ។
មកទល់ថ្ងៃ ទីពីរ នៃយុទ្ធនា ការឃោសនា បោះឆ្នោត ឃុំ-សង្កាត់ អណាត្ត ទី៤នេះ មិន ទាន់មាន បញ្ហាហិង្សា ធ្ងន់ធ្ងរ ណាមួយ នៅឡើយ នោះទេ។
ភ្នំពេញ —
បញ្ហាសនិ្តសុខ និងសុវត្ថិភាព នៅក្នុង រយៈពេល ពីរថ្ងៃ ដំបូង នៃការ ធ្វើយុទ្ធនាការ ឃោសនា បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលបាន ចាប់ផ្តើម កាលពីថ្ងៃ សៅរ៍ កន្លងទៅ
មានលក្ខណៈ ល្អប្រសើរ
ទោះ ជាមាន ករណី ប៉ះទង្គិច ដោយពាក្យសម្តី របស់ អ្នកចូលរួម ការឃោសនា បោះឆ្នោតនេះ។
នេះ បើតាម ការបញ្ជាក់ ពីមន្ត្រី ជាន់ខ្ពស់ របស់ អគ្គស្នងការដ្ឋាន នគរបាល ជាតិ និងអ្នក សង្កេតការណ៍ បោះឆ្នោត នៅកម្ពុជា។
នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ វីអូអេ ថា មិន មានបញ្ហា ធំដុំ ណាមួយ កើតឡើង ពាក់ព័ន្ធ នឹងបញ្ហា សន្តិសុខ នៅក្នុងប្រទេស សម្រាប់ ថ្ងៃទីមួយ នៃការ ធ្វើយុទ្ធនាការ ឃោសនា បោះឆ្នោត។
«និយាយ ជារួម, យើង និយាយ ជារួម គឺ ទូទាំង ប្រទេស មានលក្ខណៈ ល្អប្រសើរ សន្តិសុខ។ វា មិនមាន អីធំដុំ កើតឡើងទេ។ ហើយ ការដង្ហែក្បួន ដង្ហែអី ក៏មាន លក្ខណៈល្អដែរ, ការគោរព តាមច្បាប់ទម្លាប់។»
លោក មានប្រសាសន៍ ថា, មានករណី មិន ប្រក្រតី តិចតួច បានកើតឡើង។ ក្នុងនោះ គឺ ការបិទស្លាក គណបក្ស នៅតាម ដើមឈើ, នៅមាត់ សមុទ្រ, ស្ថិតក្នុងតំបន់ផ្សារ ក្តាម ខេត្តកែប។ លោក ថា សកម្មភាព បិទស្លាក គណបក្សនេះ ធ្វើឡើង ដោយគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ លោកគៀត ចន្ទថារិទ្ធ បន្តថា មានករណីប៉ះទង្គិចគ្នាដោយពាក្យសំដីរវាងអ្នកឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលឈានដល់ការពាក្យបណ្តឹងទៅគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.)។
នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ៖
«នៅឃុំព្រៃខ្លា ស្រុកកោះអណ្តែតហ្នឹងមាន ប៉ះគ្នាតិចតួច ជាមួយគណបក្សប្រជាជន ជាមួយគណបក្សសង្គ្រោះជាតិ ប៉ុន្តែប៉ះហ្នឹង របៀបផ្លូវវាតូច ហើយមិនដឹងប៉ះគ្នាយ៉ាងម៉េចគឺ មានការឃាត់ដំណើរហែក្បួនរបស់ គណបក្សប្រជាជនហ្នឹង ប៉ុន្តែឥឡូវហ្នឹង ឮថា បានពាក្យប្តឹងទៅ គឺគណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យប្តឹងទៅ គ.ជ.ប.។»
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែ ឧសភា ដល់ថ្ងៃ ទី ២ ខែមិថុនា។ កម្លាំងការពារសន្តិសុខជិត២ម៉ឺននាក់ ត្រូវបានដាក់ពង្រាយសម្រាប់ការពារដំណើរការនៃការឃោសនាបោះឆ្នោតនេះ។ ការបោះឆ្នោតឃុំ-សង្កាត់នឹងរៀបចំឡើងនៅថ្ងៃទី៤ ខែមិថុនា ក្នុងឃុំ-សង្កាត់ចំនួន ១៦៤៦ នៅទូទាំងប្រទេសកម្ពុជា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់ VOA កាលពីថ្ងៃសៅរិ៍ថា ភាពចាស់ទុំនៃអ្នកធ្វើយុទ្ធនាការឃោសនាបោះឆ្នោត បានញ៉ាំងឲ្យ បរិយាកាសសន្តិសុខសម្រាប់ការឃោសនាបោះឆ្នោត ក្នុងថ្ងៃដំបូងនេះ មានលក្ខណៈអំណោយផលដល់គណបក្សនយោបាយនានា។
«ប្រៀបធៀបនឹងការឃោសនាបោះឆ្នោត ឆ្នាំ២០១២ ថ្ងៃចាប់ផ្តើមដំបូងនេះ មានភាពល្អប្រសើរ ហើយអ្នកនយោបាយឬក៏ ប្រជាពលរដ្ឋលោក ឃើញថា មានភាពចាស់ទុំច្រើនខាងនយោបាយទៀត។»
លោកបានបន្តថា មន្ត្រីគ.ជ.ប នៅក្នុងឃុំព្រៃខ្លា ខេត្តតាកែវបានទទួលបណ្តឹងពីអ្នកឃោសនានៃគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃសៅរ៍ ទាក់ទិនការរារាំងហែក្បួន ដែលគណបក្សប្រជាជនកម្ពុជាចោទថា បានបង្កឡើងដោយគណបក្សសង្គ្រោះជាតិ។
លោកបានប្រាប់ VOA បន្ថែមនៅថ្ងៃអាទិត្យនេះថា ពាក្យបណ្តឹងនេះ មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ដោយហេតុថា គណបក្សសង្គ្រោះជាតិនឹងប្តឹងបកមកវិញ។ យ៉ាងណាក៏ដោយ នៅក្នុងថ្ងៃទីពីរនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនេះ លោក ហង្ស ពុទ្ធា ថ្លែងថា បរិយាកាសឃោសនាស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានពាក្យបណ្តឹងថ្មីនោះទេ។
ចំណែកឯលោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតការបោះឆ្នោតនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល ប្រាប់ VOA ថា បរិយាកាសនៃការផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត គឺមានលក្ខណៈប្រសើរ ដោយអ្នកឃោសនាបោះឆ្នោត មិនបានបង្កហិង្សា ឬធ្វើសកម្មភាពមិនប្រក្រតីណាមួយនោះឡើយ។
«យើងមើលឃើញដូចជាមិនមានបញ្ហាអីដែលកើតឡើង គួរឲ្យកត់សម្គាល់ទេណ៎ា គឺមានន័យថា គណបក្សនីមួយៗហ្នឹង ធ្វើការដោយរលូន មិនមានការប៉ះពារទេ ព្រោះវាមិនមានឃើញ ឬក៏ករណីមិនប្រក្រតីណាមួយកើតឡើង ដែលធ្វើឲ្យមានបញ្ហា គេហៅថាជាភាពមិនប្រក្រតីនោះ យើងមើលអត់ទាន់ឃើញនៅឡើយទេ។»
លោក កន សាវាង្ស រំពឹងថា សកម្មភាពឃោសនារបស់គណបក្សនយោបាយនីមួយៗនឹងត្រូវបន្តធ្វើឡើងក្នុងបរិយាកាសសន្តិភាព គ្មានអំពើហិង្សា ប្រសិនបើគណបក្សនីមួយៗ ប្រកាន់គោលការណ៍មិនវាយប្រហារគ្នាជាលក្ខណៈបុគ្គលឬទិតៀនគណបក្សនយោបាយណាមួយដោយចំៗ។
ទាំងនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ និងលោក កន សាវាង្ស មិនទាន់អាចប្រៀបធៀបស្ថានភាពថ្ងៃឃោសនាបោះឆ្នោតដំបូងនៅឆ្នាំ ២០១៧នេះជាមួយនឹងឆ្នាំ ២០១២បានទេ ដោយត្រូវរង់ចាំទទួលបានព័ត៌មាននានា ទាក់ទិនសកម្មភាពឃោសនារបស់គណបក្សនយោបាយនីមួយៗ សម្រាប់ធ្វើការវាយតម្លៃ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន គ្រោងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ជាង៥ម៉ឺននាក់សម្រាប់ការពារអំឡុងពេលបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅថ្ងៃទី៤ ខែមិថុនាផងដែរ។ កងកម្លាំងដែលរួមមាននគរបាលជាតិ កងរាជអាវុធហត្ថនិងកងយោធពលខេមរភូមិន្ទនឹងត្រូវដាក់ឱ្យឈរជើងតាមការិយាល័យបោះឆ្នោត ការពារស្នាក់ការរបស់គណៈកម្មការឃុំសង្កាត់ ត្រៀមអន្តរាគមន៍ភូមិសាស្រ្តក្នុងនិងក្រៅក្រុងស្រុកខណ្ឌ ជាដើម។
ដោយឡែក នៅថ្ងៃទីពីរនៃ ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានហែក្បួនឃោសនាទ្រង់ទ្រាយធំ នៅតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ ដូចដែលគណបក្សប្រឆាំងបានធ្វើនៅថ្ងៃដំបូងនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត៕

No comments:
Post a Comment