Paris Peace Accords 23 Oct. 1991

Friday, May 19, 2017

តុលាការ ដោះលែង ​សកម្មជន ​បក្ស​ប្រឆាំង​ ២​រូប​ ដែល​រង​ការ​ ចោទ​ថា ​ក្លែង​សំបុត្រ​ កំណើត | Court frees 2 opposition activists charged with doctoring birth certificates

ទិដ្ឋភាព​នៅ​ខាង​ក្រៅ​តុលាការ​ខែត្រ​ស្វាយរៀង នៅ​ថ្ងៃ​២៧ មករា ២០១០
ទិដ្ឋភាព​នៅ​ខាង​ក្រៅ​តុលាការ​ខែត្រ​ស្វាយរៀង នៅ​ថ្ងៃ​២៧ មករា ២០១០

តុលាការ ដោះលែង ​សកម្មជន ​បក្ស​ប្រឆាំង​ ២​រូប​ ដែល​រង​ការ​ ចោទ​ថា ​ក្លែង​សំបុត្រ​ កំណើត

RFA / វិទ្យុ អាស៊ី សេរី | ១៩ ឧសភា ២០១៧ 


សាលាដំបូង​ ខេត្ត​ស្វាយរៀង​ សម្រេច ​ដោះលែង​ សកម្មជន​ គណបក្ស​ ប្រឆាំង ​២​នាក់ នៅ​ថ្ងៃ​ ទី១៩ ឧសភា បន្ទាប់ ​ពី​ពួកគេ​ អនុវត្ត​ទោស ​គ្រប់​ចំនួន ក្នុង​ពន្ធនាគារ ​ក្រោម​ បទ​ចោទ​ប្រកាន់​ ពី​ការ​ក្លែង​ លិខិត​ សាធារណៈ និង​ញុះញង់ ​ឲ្យ​មាន​ ការ​ប្រព្រឹត្ត​ បទល្មើស ​ជាអាទិ៍។


តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ មណ្ឌល​ស្វាយរៀង លោក គង់ សភា ឲ្យ​អាស៊ីសេរី​ដឹង​ថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ដោះលែង​នៅ​ម៉ោង​ជិត​១២​ថ្ងៃ​ត្រង់។

សមាជិក​ក្រុមប្រឹក្សា​​ក្រុង​បាវិត​មក​ពី​គណបក្ស​សម រង្ស៊ី លោក នង សារិទ្ធ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក សុខ សំអ៊ាន ត្រូវ​តុលាការ​ខេត្ត​ស្វាយរៀង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១៨ខែ និង​ពិន័យ​ប្រាក់​២លាន​រៀល​ក្នុង​ម្នាក់ កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០១៧។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្រោយ​មាន​ការ​បង្ហោះ​សំបុត្រ​បញ្ជាក់​កំណើត​របស់​អ្នក​ភូមិ​ក្លែងក្លាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​ប្ដូរ​​ត្រង់​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​វៀតណាម។ 


No comments:

Post a Comment