Paris Peace Accords 23 Oct. 1991

Sunday, May 21, 2017

យុទ្ធនាការ​ ឃោសនា​ បោះ​ឆ្នោត​ ថ្ងៃ​ដំបូង​ នៅ​តាម​ បណ្ដា​ខេត្ត​ មួយ​ចំនួន | Election campaign rallies on this first day in some provinces

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នា​ខេត្ត​រតនគិរី។ RFA/Ratha Visal

យុទ្ធនាការ​ ឃោសនា​ បោះ​ឆ្នោត​ ថ្ងៃ​ដំបូង​ នៅ​តាម​ បណ្ដា​ខេត្ត​ មួយ​ចំនួន

RFA / វិទ្យុ អាស៊ី សេរី | ២០ ឧសភា ២០១៧


គណបក្ស​ នយោបាយ ​ដែល​ចូល​រួម​ ប្រកួតប្រជែង ​ក្នុង​ការ​ បោះ​ឆ្នោត ​ជ្រើសរើស ​ក្រុមប្រឹក្សា ​ឃុំ-​សង្កាត់ ចាប់​ផ្ដើម​ យុទ្ធនាការ​ ឃោសនា​ ថ្ងៃ​ដំបូង ​របស់​ខ្លួន នៅ​ថ្ងៃ​ ទី​២០ ខែ​ឧសភា នៅ​តាម​ រាជធានី និង​បណ្ដា​ខេត្ត​ មួយ​ចំនួន។

ខេត្ត​រតនគិរី
គណបក្ស​ ប្រជាជន​ កម្ពុជា ខេត្ត​ រតនគិរី បើក​យុទ្ធនាការ ​ហែ​ក្បួន​ ទ្រង់ទ្រាយ ​ធំ​ នៅ​ថ្ងៃ​ដំបូង​ នៃ​យុទ្ធនាការ​ ឃោសនា​ បោះឆ្នោត​ ជ្រើសរើស ​ក្រុមប្រឹក្សា​ ឃុំ-​សង្កាត់​ អាណត្តិ​ ទី​៤។  ដោយ​ឡែក​ គណបក្ស​ សង្គ្រោះ​ជាតិ​ នាំ​គ្នា ​ហែ​ក្បួន ​ទ្រង់ទ្រាយ ​តូច​ នៅ​តាម​ ឃុំ-​សង្កាត់។


អ្នក​គាំទ្រ​ គណបក្ស​ប្រជាជន​កម្ពុជា ជាង ៣​ពាន់​នាក់ អម​ដោយ​រថយន្ត​ជាង ២០០​គ្រឿង និង​ម៉ូតូ​ជាង ៣០០​គ្រឿង នាំ​គ្នា​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា នៅ​ក្រុង​បានលុង។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ វិញ​បាន​រៀបចំ​ការ​ហែ​ក្បួន​ទ្រង់ទ្រាយ​តូច​នៅ​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ដំបូង​នេះ ដោយ​មាន​តែ​សកម្មជន​គាំទ្រ​គណបក្ស​នេះ​ប្រមាណ ៥០​នាក់ ពាក់​អាវ និង​មួក​ស្លាក​សញ្ញា​ព្រះអាទិត្យ​រះ មាន​រថយន្ត​មួយ​គ្រឿង​បំពាក់​ដោយ​ឧគ្ឃោសនស័ព្ទ​ស្រែកជ័យឃោស លើក​តម្កើង​គណបក្ស​សង្គ្រោះ​ជាតិ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។

ខេត្ត​ព្រះសីហនុ
គណបក្ស​នយោបាយ​ធំ​ពីរ​ប្រចាំ​ខេត្ត​ព្រះសីហនុ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​យុទ្ធនាការ​ឃោសនា​ទ្រង់ទ្រាយ​ធំ​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន។ ​

មន្ត្រី​ដឹកនាំ​គណបក្ស​នីមួយៗ បាន​បង្ហាញ​មុខ​នៅ​ក្នុង​ពិធី​ជួបជុំ​សមាជិក​គាំទ្រ​ខ្លួន​​តាម​ទីស្នាក់ការ​គណបក្ស​នៅ​តាម​មូលដ្ឋាន​នីមួយៗ និង​បាន​ផ្ញើ​សារ​ទៅ​​ម្ចាស់​ឆ្នោត​ឲ្យ​បោះ​ឆ្នោត​ជូន​បក្ស​របស់​ខ្លួន។

អ្នក​សង្កេតការណ៍​បោះឆ្នោត​អង្គការ​ខុមហ្វ្រែល (COMFREl) អះអាង​ថា ថ្ងៃ​ដំបូង​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​ខេត្ត​ព្រះសីហនុ​នេះ មាន​ដំណើរ​ការ​ល្អ​ប្រសើរ។

ខេត្ត​កំពង់ឆ្នាំង
ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​គណបក្ស​៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​រៀបចំ​ពិធី​ជួបជុំ​បើក​យុទ្ធនាការ និង​ដង្ហែក្បួន។ រយៈពេល ១​ថ្ងៃ​ពេញ​នៃ​យុទ្ធនាការ​ពុំ​មាន​ការ​រំខាន ឬ​ភាព​មិន​ប្រក្រតី​កើត​ឡើង​ចំពោះ​គណបក្ស​នយោបាយ​ឡើយ។

ខេត្ត​កំពង់ចាម
មន្ត្រី​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម លើក​ឡើង​ថា ស្ថានភាព​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ទី​១ ដែល​ត្រូវ​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា គឺ​មិន​មាន​បញ្ហា​ចោទ​ឡើង​ទេ។ មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា ប្រជាពលរដ្ឋ និង​សកម្មជន​ដែល​ចូលរួម​ការ​ឃោសនា​ គឺ​មាន​របៀបរៀបរយ​ និង​បាន​ថែរក្សា​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន។ ស្នងការ​នគរបាល​ខេត្ត​យល់​ថា ប្រសិនបើ​គ្រប់​គណបក្ស​នយោបាយ​គោរព​តាម​ច្បាប់​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត​បាន​ត្រឹមត្រូវ សកម្មភាព​ទៅ​ថ្ងៃ​មុខ​ទៀត​នឹង​គ្មាន​បញ្ហា​ចោទ​ឡើង​ទេ។

No comments:

Post a Comment