លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបមុខ) មកដល់ប្រទេសកម្ពុជា វិញបន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥។ |
លោក ហ៊ុន សែន ទៅចូលរួម វេទិកា នៅចិន
RFA / វិទ្យុ អាស៊ី សេរី | ១៣ ឧសភា ២០១៧
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់ ទីក្រុង ប៉េកាំងហើយ កាលពីរសៀល ថ្ងៃទី១៣ ខែឧសភា ដើម្បី ចូលរួម វេទិកា ខ្សែក្រវាត់ និងផ្លូវ សម្រាប់ កិច្ចសហប្រតិបត្តិការ អន្តរជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូ នឹងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១៤ ដល់ទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុង ប៉េកាំង។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមជាមួយប្រមុខរដ្ឋាភិបាលដទៃទៀត ក្នុងកិច្ចប្រជុំតុមូល ដែលដឹកនាំដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ជាប្រធាន។
ក្រៅពីនេះ លោក ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក អែតឌែននេបាត ចាហ្កលទុហ្កាល (Erdenebat Jargaltugal) ហើយលោកក៏មានគម្រោងជួបប្រធានក្រុមហ៊ុនរបស់ចិន មួយចំនួនទៀត។
បន្ទាប់ពីបញ្ចប់វេទិកានេះ លោក ហ៊ុន សែន និងគណៈប្រតិភូបន្តបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ២ថ្ងៃបន្ថែមទៀត ដើម្បីតបតាមអញ្ជើញរបស់រដ្ឋាភិបាលចិន៕
No comments:
Post a Comment