Paris Peace Accords 23 Oct. 1991

Sunday, May 7, 2017

លោក ហ៊ុន សែន អរគុណ​ លោក សម រង្ស៊ី ដែល​ជូនពរ​លោក | Hun Sen thanks Sam Rainsy for his well-wishes

លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី។ រូបថត​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥
 
លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី។ រូបថត​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥  

លោក ហ៊ុន សែន អរគុណ​ លោក សម រង្ស៊ី ដែល​ជូនពរ​លោក

RFA / វិទ្យុ អាស៊ី សេរី | ៦ ឧសភា ២០១៧ 


លោក សម រង្ស៊ី និង​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ ឆ្លងឆ្លើយ ​ជូន​ពរ​គ្នា ខណៈ​ ដែល​លោក​ នាយករដ្ឋមន្ត្រី​ កំពុង​ សម្រាក​ ព្យាបាល​ជំងឺ​ នៅ​មន្ទីរពេទ្យ​ នៅ​ប្រទេស​ សិង្ហបុរី។


លោក ហ៊ុន សែន បាន​អរគុណ​ លោក សម រង្សី យ៉ាង​ជ្រាលជ្រៅ​ ក្រោយ​ពេល​លោក សម រង្ស៊ី ជូន​ពរ​ ឲ្យ​លោក ហ៊ុន សែន ឆាប់​ជា​ ពី​ជំងឺ។   ការ​អរគុណ​ របស់​លោក​ នាយករដ្ឋមន្ត្រី ធ្វើ​ឡើង​ តាម​រយៈ​សារ ​ក្នុង​ហ្វេសប៊ុក (Facebook) សារព័ត៌មាន​ ហ្វ្រេសញូវ (Fresh News)។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ កាល​ពី​​ថ្ងៃ​ទី​៥ ខែ​ឧសភា បាន​ផ្ញើ​សារ​ជូនពរ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​តាម​រយៈ​បណ្ដាញ​សង្គម​ទ្វីតធឺរ (Twitter) របស់​លោក។ លោក ហ៊ុន សែន ​កាល​ថ្ងៃ​ទី​៤ ខែ​ឧសភា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក របស់​លោក​ថា លោក​ធ្លាក់​ខ្លួន​មាន​ជំងឺ​ដែល​ចាំបាច់​ត្រូវ​ទៅ​ពេទ្យ​បន្ទាន់ ដើម្បី​ពិនិត្យ និង​ព្យាបាល។ មូលហេតុ​ដោយសារ​ការ​ហត់​នឿយ​ខ្លាំង​ពេក។


លោក​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅ​ប្រទេស​សិង្ហបុរី តាំង​ពី​ម៉ោង ២​ល្ងាច ថ្ងៃ​ទី​៣ ខែ​ឧសភា ហើយ​នឹង​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​អាទិត្យ ទី​៧ ខែ​ឧសភា ដើម្បី​បន្ត​ការងារ​ជា​ធម្មតា​វិញ៕


2 comments:

  1. Anonymous5:29 AM

    Ahahaha, look at Scam Rainsy's wife. She was looking away, disdained. She knew her stupid husband was falling into Mr. Hun Sen's trap.

    ReplyDelete
    Replies
    1. Anonymous9:05 AM

      5:29 AM

      You Yuon dog never knew you're a dog ��

      Delete