រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ RFA/Morm Moniroth |
លោក ខៀវ កាញារីទ្ធ ប្រាប់ ឲ្យអ្នកកាសែត បរទេស ម្នាក់ ចេញ ពីកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ២៥ ឧសភា ២០១៧
រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ ប្រាប់ ឲ្យអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ម្នាក់ ចេញ ពីកម្ពុជា បើ យល់ថា, លោក បង្ហោះ រូបថត លិខិត ឆ្លងដែន របស់ អ្នកកាសែត រូបនោះ នៅលើ ហ្វេសប៊ុក (Facebook) ជាការ គំរាមកំហែង។
លោក ខៀវ កាញារីទ្ធ ឆ្លើយតប បែបនេះ បន្ទាប់ ពីក្លឹប អ្នកកាសែត បរទេស មួយ ថ្កោលទោស រូបលោក និងទទូច ឲ្យលុប រូបថត លិខិត ឆ្លងដែន នោះ ចេញ ពីហ្វេសប៊ុក។
លោក ខៀវ កាញារីទ្ធ ថ្លែងប្រាប់ អាស៊ីសេរី តាមទូរស័ព្ទ នៅរសៀល ថ្ងៃទី២៥ ឧសភា ដោយសូម មិន ឲ្យថត សំឡេង ថា, លោក បានលុបលិខិត ឆ្លងដែន របស់ អ្នកកាសែត ឌឹ ខេមបូឌា ដេលី ឈ្មោះ ស៊ុមបឺរ ភីតធ័រ (Zsombor Peter) ចេញ ពីហ្វេសប៊ុក របស់លោកហើយ នៅថ្ងៃនេះ។
ទោះយ៉ាងណាលោក លោក ខៀវ កាញារីទ្ធ មិនឆ្លើយសំណួរថា តើលោកទទួលស្គាល់កំហុសឆ្គង ពីការបង្ហោះលិខិតឆ្លងដែនរបស់អ្នកកាសែតបរទេសរូបនោះទេ បានជាលុបចេញពីហ្វេសប៊ុករបស់លោក។ លោកគ្រាន់តែបញ្ជាក់ថា អ្វីដែលលោកបង្ហោះនោះ គឺជាព័ត៌មាន ត្បិតអ្នកកាសែតរូបនោះ រងបណ្ដឹងពីការរំលោភច្បាប់ស្ដីពីការបោះឆ្នោតនៅកម្ពុជា។
កាលពីថ្ងៃទី២៣ ឧសភា លោក ខៀវ កាញារីទ្ធ បានបង្ហោះរូបថតនៃពាក្យបណ្ដឹងរបស់ពលរដ្ឋ និងមន្ត្រីឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងលិខិតឆ្លងដែនរបស់អ្នកកាសែតឌឹខេមបូឌា ដេលី លោក ស៊ុមបឺរ ភីតធ័រ លើហ្វេសប៊ុករបស់លោក ដោយភ្ជាប់សារខ្លីថា សូមអ្នកកាសែតទាំងអស់រៀនច្បាប់បោះឆ្នោត និងក្រមសីលធម៌ក្នុងពេលបោះឆ្នោតអោយបានខ្ជាប់ខ្ជួន ចៀសវាងការចោទប្រកាន់នានា។
ក្លឹបអ្នកកាសែតបរទេសនៅកម្ពុជាមួយមានឈ្មោះ ជាភាសាអង់គ្លេសថា Overseas Press Club of Cambodia ចាត់ទុកការបង្ហោះនោះ ជាការគំរាមកំហែងតាមបណ្ដាញសង្គម និងខ្វះនីតិវិធីច្បាស់លាស់ ដែលធ្វើឲ្យអត្តសញ្ញាណរបស់អ្នកកាសែតត្រូវបានចែកចាយ អាចអោយមានគ្រោះថ្នាក់ ឬជាការបរិហារកេរ្តិ៍៕
No comments:
Post a Comment