ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ |
«សារ ប្រកាស សង្គ្រាម របស់លោក ហ៊ុន សែន ជាជម្រើស ទាល់ច្រក និងគ្មាន ប្រសិទ្ធភាព»
RFA / វិទ្យុ អាស៊ី សេរី | ១៦ ឧសភា ២០១៧
សារ ប្រកាស សង្គ្រាម បង្ហូរឈាម ខ្មែរ
ប្រសិនបើ គណបក្ស ប្រជាជន កម្ពុជា ចាញ់ឆ្នោត ដែលលោក នាយករដ្ឋមន្ត្រី ហ៊ុន
សែន ប្រកាស ក្ដែងៗ នៅជិត ការបោះឆ្នោត ត្រូវ បានព្រះសង្ឃ,
អ្នកនយោបាយ ជើងចាស់, និងតំណាងរាស្ត្រ ក្នុងសង្គម ប្រជាធិបតេយ្យ
ចាត់ទុក ថា ជាសារ ទាល់ច្រក និងគ្មាន ប្រសិទ្ធភាព។
ពលរដ្ឋដែលសកម្មក្នុងជីវភាពនយោបាយ មានប្រតិកម្មស្រុះគ្នាពាក់ព័ន្ធទៅនឹងសារគំរាមធ្វើសង្គ្រាមបង្ហូរឈាមខ្មែរគ្នាឯង ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រែកប្រកាសញឹកញាប់នៅកៀកពេលបោះឆ្នោត។ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សម្ដែងការហួសព្រះទ័យនឹងប្រមុខរដ្ឋាភិបាលដែលមានវ័យចំណាស់នយោបាយយូរ ប៉ុន្តែបានប្រើប្រាស់សារនយោបាយដដែលៗ ជាច្រើនអាណត្តិកន្លងមកនេះ។ ព្រះអង្គមានថេរដីកាថា យុទ្ធសាស្ត្រកាន់ដំបងសម្លុតឲ្យគេបោះឆ្នោត និងប្រកាសសង្គ្រាមនៅពេលប្រជាពលរដ្ឋ ផ្លាស់ប្ដូរការគិត និងប្រព័ន្ធបច្ចេកវិទ្យាទំនើបបែបនេះគឺធ្វើខុសពេល និងគ្មានប្រសិទ្ធភាព។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖ «គាត់ប្រកាសពេលនេះខុសពេលវេលា ត្រង់ថាប្រជាពលរដ្ឋខ្មែរគ្រប់គ្នាគេឈប់ខ្លាច។ គេចាប់ផ្ដើមឈរនៅក្នុងទីភ្លឺ មានតែអ្នកនយោបាយខ្លួនឯងទេ ដែលឈរនៅទីងងឹត ហើយប្រកាសក្នុងទីងងឹត។ បើប្រកាសចិត្តសាស្ត្រសង្គ្រាមក្នុងទីងងឹត មានន័យថា ធ្វើនយោបាយជាមួយពួកបិសាច។ អ្នកស្រុកដែលធ្វើចម្ការ ចេះតាមដានខ្វាយខ្វល់រឿងនយោបាយ ចំណែកឯអ្នកនយោបាយវិញ បែរជាប្រើសារយ៉ាងនេះ។ អាត្មាថាខុសពេល និងមិនចំណេញ។»
មិនត្រឹមតែព្រះសង្ឃទេដែលមិនជឿថា សារគំរាមលោក ហ៊ុន សែន គ្មានប្រសិទ្ធភាព។ អ្នកនយោបាយជើងចាស់ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ក៏ចាត់ទុកថា ការគំរាមថា មានសង្គ្រាម គឺជាសារហួសសម័យផងដែរ។ លោកមិនយល់ទាល់តែសោះ ការណ៍ដែលលោក ហ៊ុន សែន ថាមានសង្គ្រាមហ្នឹង មានសង្គ្រាមជាមួយនរណា? បើគ្មានគូបដិបក្ខ គ្មានសត្រូវដូច្នេះ។ លោកចាត់ទុកអ្នកថ្លែងសារគំរាមបែបនេះ ថាដូចដឹងខ្លួនថានឹងចាញ់ឆ្នោត៖ «ភាសានេះមិនគួរមានប្រសាសន៍ក្នុងកាលៈទេសៈនេះទេ។ ភាសាហ្នឹងជាការគំរាមកំហែង ខ្លាចខ្លួនឯងចាញ់ ឬក៏ដឹងខ្លួនឯងចាញ់ហើយ បានជានិយាយអ៊ីចឹងនោះ។»
ចំណែកសមាជិកសភាខ្មែរ-អូស្ត្រាលី លោក ហុង លីម ដែលធ្លាប់ហៅរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន ថាជារបបតិរច្ឆានវិញ។ លោកហាក់ដូចជាមិនភ្ញាក់ផ្អើលនឹងសាររបស់លោក ហ៊ុន សែន ទេ ដ្បិតលោកស្គាល់ចរិតរបស់លោកនាយករដ្ឋមន្ត្រីខ្មែរ ដែលកាន់អំណាចជាង ៣២ឆ្នាំរូបនេះថា មានភាពកាចសាហាវ។
លោកបន្តថា លោក ហ៊ុន សែន ច្បាស់ជាទាល់ច្រកមែនទែនហើយ ទើបហ៊ានប្រកាសចង់សម្លាប់ និងបង្ហូរឈាមខ្មែរគ្នាឯងដូច្នេះនោះ៖ «សម្ដីសជាតិមារយាទសពូជ ព្រោះមនុស្សគាត់ហ្នឹង គឺជាមនុស្សដែលសាហាវយង់ឃ្នង គឺថា របៀបរបបគាត់ហ្នឹង តាំងពីដើមមកគ្មានដឹងអីក្រៅពីការកាប់សម្លាប់ និងបង្កើតចលាចល។»
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) កាលពីពេលថ្មីៗនេះ បានហៅការគំរាមរបស់លោក ហ៊ុន សែន ដែលនឹងធ្វើសង្គ្រាម ប្រសិនបើគណបក្សរបស់លោកចាញ់ឆ្នោតនោះ ថាជាការបង្ហាញនូវភាពកំសាកខាងផ្នែកនយោបាយក្នុងឆាកជាតិ និងអន្តរជាតិ។
ចំពោះបញ្ហាដែលថា អាចនឹងកើតមានសង្គ្រាមដូចការគំរាមរបស់លោក ហ៊ុន សែន ដែរ ឬយ៉ាងណានោះ អ្នកទាំងអស់សុទ្ធតែយល់ដូចគ្នាថា សង្គ្រាមបង្ហូរឈាមខ្មែរនៅក្រោយបោះឆ្នោតនៅពេលខាងមុខ នឹងមិនអាចកើតមានទៅរួចទេ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ យល់ឃើញថា សង្គ្រាមមិនអាចកើតឡើង ទោះគណបក្សប្រជាជនចាញ់ឆ្នោតដោយសារអ្នកកាន់អំណាចខ្លួនឯងផ្ទាល់ ជាអ្នកលោភលន់ និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មានដីរាប់សិបហិកតារពីការរឹបអូសពីប្រជាពលរដ្ឋស្លូតត្រង់ និងមានវិឡាបួនដប់ម្នាក់ៗរួចទៅហើយ ដូច្នេះពួកគាត់មិនអាចធ្វើសង្គ្រាមបំផ្លាញទ្រព្យទាំងនេះបាននោះទេ៖ «៩០ភាគរយហើយអត់អាចមានសង្គ្រាម ដោយគាត់មិនអាចធ្វើសង្គ្រាមដុតផ្ទះសម្បែង បំផ្លាញទ្រព្យគាត់ចោលទេ។ សង្គ្រាមមានន័យថា បាញ់មិនរើសមុខ។ សង្គ្រាមមានន័យថា ប្រើហិង្សាដោយមិនពិចារណា។ ដូច្នេះអត់បានគិតថា នេះផ្ទះនាយករដ្ឋមន្ត្រីនៅមុខវាំង ឬក៏នៅអីទេ ឆេះទាំងអស់។ វត្តក៏ឆេះ វាំងក៏ឆេះ ផ្ទះអ្នកមានក៏ឆេះ។ ហេតុដូច្នេះ ទើបអាត្មាថាទស្សនៈនេះមិនអាចទៅរួចទេ ចំពោះសង្គ្រាមហ្នឹង។»
លោក ហុង លីម ដែលនៅរហូតដល់ប្រទេសអូស្ត្រាលី ឯណោះ មើលឃើញថា សង្គ្រាមក៏នឹងមិនអាចកើតឡើងទៅរួចដែរ ព្រោះក្រុមគ្រួសារត្រកូល "ហ៊ុន" និងអ្នកមានអំណាច និងអ្នកមានដុះពោះដទៃ ដែលកំពុងសប្បាយហ៊ឺហានឹងទ្រព្យដ៏ស្ដុកស្ដម្ភដែលខ្លួនបានមកដោយសារការជញ្ជក់ឈាមប្រទេសជាតិ ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ច្បាស់ជាស្ដាយទ្រព្យខ្លាំងណាស់។ ម្យ៉ាងទៀត សហគមន៍អន្តរជាតិនឹងមិនឈរអោបដៃមើលឡើយ ប្រសិនបើលោក ហ៊ុន សែន ធ្វើដូច្នេះ «តើអាចមានលទ្ធភាព មានចិត្ត មានចំណង់ចង់ទៅធ្វើសង្គ្រាមឬទេ? រត់រួចទេ? បើកាលណាមានចលាចលហ្នឹងរត់រួចទេ? ហើយបើរត់ចេញទៅហ្នឹង អន្តរជាតិទាំងអស់គេនឹងយកអនុវត្តឥឡូវហ្នឹង។»
ព្រះអង្គ ប៊ុត ប៊ុនតិញ មានថេរដីកាបន្ថែមទៀតថា កូនទាហានច្បាស់ជាមិនហ៊ានលើកដៃបាញ់សម្លាប់សមាជិកក្រុមគ្រួសារឯង ដែលសម្រេចបោះឆ្នោតដើម្បីផ្លាស់ប្ដូរជាវិជ្ជមានតាមបែបប្រជាធិបតេយ្យនោះទេ៖ «ប្រពន្ធទាហាន កូនរបស់នាយទាហានអត់នៅឯភ្នំពេញទេ! នៅតាមភូមិ តាមឃុំ ហើយប្រសិនបើប្រពន្ធទាហាន និងកូនទាហានគាត់ទៅបោះឆ្នោតគាំទ្រអ្នកប្រជាធិបតេយ្យ ប្តីរបស់គាត់លើកកាំភ្លើងទៅបាញ់ប្រពន្ធគាត់ ទៅអត់រួចទេ។»
លោក លឺ ឡាយស្រេង យល់ស្របថា ពលរដ្ឋខ្មែរមិនត្រូវភ័យខ្លាចរឿងមានសង្គ្រាមនោះទេ ព្រោះព្រះមហាក្សត្រ ក៏ទ្រង់បានអំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោតតាមឆន្ទៈ និងកុំឲ្យចាញ់សម្លុតជនណាម្នាក់។ លោកបន្តថា រាស្ត្រខ្មែរមិនល្ងង់ចាញ់បោកការគំរាមនេះទេ។ ម្យ៉ាងទៀត តាមការសង្កេតរបស់លោក ពលទាហានភាគច្រើនមានបញ្ហាលំបាកជីវភាពខ្លាំង ដែលចង់ឲ្យមានការផ្លាស់ប្ដូរវិជ្ជមានមួយ។ ដូច្នេះពួកគាត់នឹងមិនធ្វើតាមបញ្ជាមេទ័ព ដើម្បីសម្លាប់ខ្មែរស្លូតត្រង់នោះទេ៖ «ក្នុងពលទាហានទាំងអស់ហ្នឹងណា៎! មិនមែនតាមមេទាហានទាំងអស់នោះទេ! មានតែ ៣០ភាគរយទេអាចតាម ៧០ភាគរយទៀតអត់តាមទេ។ ពួកអាប្រពន្ធលក់ចេកចៀនលក់អីហ្នឹង កូនទាហានអស់ហ្នឹង មកឲ្យធ្វើសង្គ្រាម មកសម្លាប់បង្ហូរឈាមខ្មែរ តើវាមក ឬមិនមក? កុំភ្លេចណា៎ ខ្មែរឥឡូវប្រាជ្ញាគួរសមណា៎! អាហ្វេសប៊ុក (Facebook) បង្រៀនខ្មែរច្រើនណាស់។»
សារគំរាមថា មានសង្គ្រាមបង្ហូរឈាមដូចគ្នានេះ ត្រូវបានមេដឹកនាំផ្ដាច់ការនៃរបបសឹកនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា លោក ថេន សេន (Thein Sein) ប្រកាសតាមហ្វេសប៊ុក របស់គាត់នៅមុនការបោះឆ្នោតជាតិ នៅប្រទេសភូមា កាលពីចុងឆ្នាំ២០១៥។ លោក ថេន សេន កាលណោះប្រកាសដូចគ្នានេះថា បើគណបក្សកាន់អំណាចរបស់គាត់ធ្លាក់ឆ្នោត នោះនឹងមានសង្គ្រាមបង្ហូរឈាមជាក់ជាមិនខាន។ ប៉ុន្តែជាលទ្ធផល ប្រជាពលរដ្ឋភូមា បោះឆ្នោតគាំទ្រគណបក្សប្រឆាំង ដែលដឹកនាំដោយអ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) រហូតដល់ឈ្នះភ្លូកទឹកភ្លូកដី។ អំណាចពលរដ្ឋតាមរយៈសន្លឹកឆ្នោត ធ្វើឲ្យលោក ថេន សេន គ្មានជម្រើសអ្វីក្រៅពីប្រគល់អំណាចឲ្យគណបក្សឈ្នះឆ្នោតស្របតាមឆន្ទៈប្រជាពលរដ្ឋដែលចង់បានការផ្លាស់ប្ដូរ៕

No comments:
Post a Comment