សកម្មភាពរបស់តំណាងគណបក្សនយោបាយ តំណាងស្ថានទូត តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ កំពុងចូលរួមសាកល្បងទឹកថ្នាំជ្រលក់ដៃសម្រាប់បម្រើឲ្យការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ ក្នុងសន្និសីទសារព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA) |
គ.ជ.ប. ព្រមាន ផ្លូវច្បាប់ ដល់អ្នករិះគន់ លើគុណភាព ទឹកខ្មៅ សម្រាប់ ជ្រលក់ ម្រាមដៃ
VOA | ១៧ ឧសភា ២០១៧
លោក ស៊ិក ប៊ុនហុក
ប្រធាន គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) អះអាង ថា,
ទឹកខ្មៅ លុប មិនជ្រះ ដែលប្រើ ក្នុងពេល បោះឆ្នោត
មិន សំខាន់ ដូចវិធានការ ៥ចំណុច ដើម្បី ធានា ថា, អ្នក បោះឆ្នោត ម្នាក់ បោះឆ្នោត បានតែ ម្តង នោះទេ។
ភ្នំពេញ — គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.)
នាព្រឹក ថ្ងៃពុធនេះ បានធ្វើ សន្និសីទ សារព័ត៌មាន
បង្ហាញ ពីទឹកថ្នាំ ពណ៌ខ្មៅ សម្រាប់ ជ្រលក់ម្រាមដៃ ក្នុងពេល បោះឆ្នោត ឃុំ-សង្កាត់ នាពេល ខាងមុខ។ ការសាកល្បងនេះ បង្ហាញ ឱ្យឃើញ ថា,
ទឹកថ្នាំនោះ អាច លាងជ្រះ ស្ទើរតែ ទំាងអស់
ដោយប្រើ ទឹកថ្នាំ អ៊ុតសក់ ពីប្រទេស ថៃ។ មន្រ្តី គណបក្ស សង្គ្រោះជាតិ
និងអ្នក ឃ្លាំមើល ការបោះឆ្នោត រិះគន់ គ.ជ.ប. ថា
ធ្វេសប្រហែល ក្នុងការ រៀបចំ ទឹកថ្នាំ និងបារម្ភ ថា
អាច នឹងមាន ការបន្លំ ចូលបោះឆ្នោត ច្រើនដង។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ទឹកខ្មៅលុបមិនជ្រះដែលប្រើក្នុងពេលបោះឆ្នោត មិនសំខាន់ដូចវិធានការ៥ចំណុចដើម្បីធានាថា អ្នកបោះឆ្នោតម្នាក់បោះឆ្នោតបានតែម្តងនោះទេ។ លើសពីនេះទៀត គ.ជ.ប. ព្រមានចាត់វិធានការផ្លូវច្បាប់លើជនណាដែលអះអាងថាទឹកខ្មៅនោះអាចលាងជ្រះ។
ការអះអាងរបស់ប្រធានគ.ជ.ប.រូបនេះ ធ្វើឡើងបន្ទាប់ពីតំណាងគណបក្សសង្គ្រោះជាតិ ដែលចូលរួមសាកល្បងទឹកខ្មៅសម្រាប់ប្រើក្នុងការបោះឆ្នោតពេលខាងមុខ បង្ហាញថា ទឹកខ្មៅនោះអាចលាងជ្រះដោយទឹកថ្នាំសម្រាប់អ៊ុតសក់។
ប្រតិកម្មភ្លាមៗតបទៅនឹង តំណាងគណបក្សប្រឆាំងដែលបង្ហាញថា ទឹកខ្មៅនោះអាចលាងជ្រះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកឡើងថា ជាធម្មតាទឹកខ្មៅដែលផលិតចេញពីសារធាតុគីមីនឹងអាចលុបជ្រះដោយប្រើសារធាតុគីមី។ លោកបន្ថែមថា បើទោះបីជាទឹកខ្មៅដែលបញ្ជាទិញពីប្រទេសឥណ្ឌានេះអាចលុបជ្រះស្ទើរទាំងអស់ ដោយប្រើទឹកថ្នាំអ៊ុតសក់ពីប្រទេសថៃក៏ដោយ ប៉ុន្តែទឹកថ្នាំខ្មៅនោះនៅតែសល់ស្នាមខ្មៅដែលអាចសម្គាល់បានថា ជននោះបានបោះឆ្នោតរួចហើយ។
លោក ស៊ិក ប៊ុនហុក បន្ថែមថា បើទោះបីជាទឹកខ្មៅជ្រលក់ដៃនេះនឹងត្រូវប្រើក្នុងការបោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខនេះក្តី ប៉ុន្តែទឹកខ្មៅនេះមិនសំខាន់ដូចវិធានការចំនួន៥ចំណុចរបស់ គ.ជ.ប ដែលអាចធ្វើឲ្យអ្នកក្លែងបន្លំចង់បោះឆ្នោតច្រើនដងអាចជាប់ពន្ធនាគារ និងទទួលពិន័យជាប្រាក់នោះទេ។ ប្រធានគ.ជ.ប.រូបនេះ ក៏បានបញ្ជាក់បន្ថែមថា វិធានការទាំង៥ចំណុចដើម្បីធានាថា អ្នកបោះឆ្នោតម្នាក់បោះឆ្នោតបានតែម្តង រួមមាន ការពង្រឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណជូនអ្នកបោះឆ្នោត។ ការពង្រឹងភារកិច្ចមន្រ្តីនៅតាមការិយាល័យបោះឆ្នោតក្នុងការផ្ទៀងផ្ទាត់ឯកសារបោះឆ្នោត និងរូបពិតរបស់អ្នកបោះឆ្នោតទៅនឹងទិន្នន័យ ដើម្បីបញ្ជាក់ថា ជននោះបានមកបោះឆ្នោត។ ការរំឭកដល់ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីឈ្មោះនៅក្នុងដៃ និងអ្នកសង្កេតការណ៍បោះឆ្នោតឲ្យតាមដានពិនិត្យមើលដំណើរការ ពិនិត្យផ្ទៀងផ្ទាត់ឯកសារបម្រើឲ្យការបោះឆ្នោតរបស់អ្នកបោះឆ្នោតធៀបទិន្នន័យក្នុងបញ្ជីបោះឆ្នោតជាមួយនឹងរូបពិតរបស់ជននោះ។
លោក ស៊ិក ប៊ុនហុក ដែលជាអតីតតំណាងរាស្ត្រគណបក្សកាន់អំណាច បន្ថែមថា ចំណុចសំខាន់បំផុតនៃវិធាននោះ គឺការពង្រឹងការអនុវត្តទោសប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា១៧១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលផាកពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា៖
«វិធានការ៥យ៉ាងនេះ វាសំខាន់ជាង អាហ្នឹងខ្ញុំឲ្យសារៈសំខាន់ខ្លាំងជាង ហើយនឹងផ្សាយឲ្យបានទូលំទូលាយជាង ព្រោះរឿងហ្នឹងឯងដែលធ្វើឲ្យអ្នកដែលមានបំណងចង់នោះ មិនប្រថុយប្រថាននឹងវិធានការ៥យ៉ាងហ្នឹងទេ។»
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃពុធនេះ បានរៀបចំសន្និសីទមួយស្តីពីការបង្ហាញ និងការសាកល្បងទឹកខ្មៅលាងមិនជ្រះដែលត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ ក្នុងសន្និសីទនោះក៏មានការចូលរួមពីតំណាងគណបក្សនយោបាយ តំណាងស្ថានទូត តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន។ ក្នុងការសាកល្បងជ្រលក់ទឹកខ្មៅដែល គ.ជ.ប បានទិញពីក្រុមហ៊ុនមួយនៅប្រទេសឥណ្ឌា បានចូលរួមសាកល្បងដោយអ្នកចូលរួមជាង១០នាក់ រួមទាំងតំណាងគណបក្សប្រឆាំងផងដែរ។ គេឃើញថា ទឹកខ្មៅនោះអាចលាងឲ្យរលុបច្រើនដោយប្រើទឹកថ្នាំអ៊ុតសក់ដែលផលិតនៅប្រទេសថៃ។
យ៉ាងណាក៏ដោយ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ក៏បានព្រមានចាត់វិធានការផ្លូវច្បាប់លើជនណា ឬអង្គការចាត់តាំងណា ដែលចេញមុខអះអាងថា ទឹកខ្មៅអាចលុបជ្រះនៅថ្ងៃបោះឆ្នោត។
ថ្លែងក្នុងសន្និសីទនាថ្ងៃពុធនេះ លោក ស៊ិក ប៊ុនហុក ថ្លែងថា៖
«បើសិនជាមានរូបភាពគេចង់សាកល្បង ឧទាហរណ៍ថា អង្គការចាត់តាំងណាក៏ដោយ គេទៅចាត់តាំងការធ្វើអីដើម្បីនឹងបំផា្លញការបោះឆ្នោតអី ចាំមើលតើគ.ជ.បនឹងមានការម៉ឺងម៉ាត់អនុវត្តផ្លូវច្បាប់យ៉ាងម៉េច? ទាំងអង្គការទាំងស្អីក៏ដោយទាំងអស់ តែកាលណាមានបំណងដើម្បីធ្វើឲ្យគេភាន់ច្រឡំជាមួយការបោះឆ្នោត គឺដល់ហើយ យើងលេងគ្នាក្នុងផ្លូវច្បាប់ហើយ។»
បន្ទាប់ពីប្រធានគ.ជ.ប ធានាអះអាងដោយភ្ជាប់នូវវិធានទាំង៥ចំណុច លោក ម៉ន ផល្លា ប្រធានប្រតិបត្តិរាជធានីភ្នំពេញ និងជាតំណាងគណបក្សសង្គ្រោះជាតិរំពឹងថា គ.ជ.ប នឹងអនុវត្តវិធានការនេះឲ្យបានម៉ឺងម៉ាត់ ជៀសវាងមនុស្សម្នាក់អាចបន្លំបោះឆ្នោតបានច្រើនដង។ ទោះជាយ៉ាងណាលោកថា គ.ជ.ប គួរតែរៀបចំទឹកខ្មៅជ្រលក់ដៃឲ្យបានល្អប្រសើរជាងនេះដើម្បីផ្តល់ទំនុកចិត្តដល់អ្នកបោះឆ្នោត។
លោក ម៉ន ផល្លា បញ្ជាក់ថា៖
«ជាជំហរ របស់គណបក្សសង្គ្រោះជាតិ គឺនៅបន្តទទូចសុំឲ្យ គ.ជ.ប រៀបចំ និងធានានូវទឹកថ្នាំនេះ ដើម្បីឲ្យមានគុណភាពប្រសើរជាងនេះ ដើម្បីឲ្យអ្នកបោះឆ្នោតមានការជឿទុកចិត្តបន្ថែមទៀត និងបន្តការរៀបចំដោយគណៈកម្មាធិការជាតិបន្តទៀត។»
កាលពីខែមេសា គ.ជ.ប បានសម្រេចបញ្ជាទិញទឹកថ្នាំដែលដូចទៅនឹងប្រភេទទឹកថ្នាំប្រើក្នុងការបោះឆ្នោតអាណត្តិមុន ពីក្រុមហ៊ុននៅប្រទេសឥណ្ឌាចំនួន៤៦.៥០០ដប ក្នុងតម្លៃជិត៨សែនដុល្លារអាមេរិក សម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ខាងមុខ។ គ.ជ.បអះអាងថា ដោយសារការបោះឆ្នោតកាន់តែខិតជិតមកដល់ គ.ជ.ប មិនអាចផ្លាស់ប្តូរការបញ្ជាទិញបាន បើទោះជាមានការលើកឡើងថា ទឹកថ្នាំនេះអាចលុបជ្រះដោយប្រើទឹកថ្នាំអ៊ុតសក់ក៏ដោយ។
លោក យឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល ប្រាប់ VOA ថា បើទោះបីជា គ.ជ.ប មានវិធានការការពារជាច្រើនក្នុងការធានាមិនឲ្យមានការបោះឆ្នោតបានពីរដង ប៉ុន្តែលោកថា ទឹកថ្នាំជ្រលក់ដៃ នៅតែជាវត្ថុសំខាន់សម្រាប់ការបោះឆ្នោតនៅកម្ពុជា។ លោកបន្ថែមថា ការធ្វេសប្រហែសមិនចាត់ទុកទឹកថ្នាំជ្រលក់ដៃជាអាទិភាព នឹងអាចធ្វើឲ្យមានបញ្ហាក្នុងពេលបោះឆ្នោត។
លោក យឿង សុធារ៉ា បញ្ជាក់ថា៖
«យើងអាចធានាបានប៉ុន្មានភាគរយថា មន្រ្តីគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ហ្នឹងសុទ្ធតែជាអ្នកគោរពវិជ្ជាជីវៈទាំងអស់គ្នា? ហើយខ្ញុំជឿទុកចិត្តច្រើនថា ពួកគាត់នឹងធ្វើតាមក្រមសីលធម៌របស់ពួកគាត់ ប៉ុន្តែក្នុងហេតុការណ៍ណាមួយវាអាចកើតឡើងដោយការទិញទឹកចិត្ត ការប្រើប្រាស់លុយកាក់ទិញទឹកចិត្តមន្រ្តីការិយាល័យ។ កាលណាតែអាចទិញទឹកចិត្តបានវាជាលក្ខណៈបន្លំជាប្រព័ន្ធ ចុះតើរឿងហ្នឹងវាទៅជាយ៉ាងម៉េច?»
អ្នកចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ មានចំនួនជិត៨លាននាក់។ ការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេស មានជាង២ម៉ឺនការិយាល័យ និងមានគណបក្សនយោបាយចំនួន១២ បានចុះបញ្ជីជាបេក្ខជនឈរឈ្មោះបោះឆ្នោត៕

No comments:
Post a Comment