Paris Peace Accords 23 Oct. 1991

Friday, May 26, 2017

Sam Rainsy: ជាមួយ កូនស្រីខ្ញុំ សម សណ្តាណា រ៉ាស្យែល ក្នុងពិធី ប្រគល់សញ្ញាប័ត្រ MBA នៅសាលា Harvard Business School

Image may contain: one or more people, people standing and eyeglasses
២៥ ឧសភា ២០១៧ / 25 May 2017 - At Harvard Business School

ថ្ងៃនេះ ខ្ញុំ នៅជាមួយ កូនស្រីខ្ញុំ សម សណ្តាណា រ៉ាស្យែល ក្នុងពិធី ប្រគល់សញ្ញាប័ត្រ MBA នៅសាលា Harvard Business School ក្នុងទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋ អាមេរិក។  សាលានេះ ស្ថិតក្នុង ចំណោម សាលា ជាន់ខ្ពស់ ដែលជាប់ លំដាប់ ថ្នាក់ លេខ១ លើពិភពលោក ក្នុងវិស័យ គ្រប់គ្រង សហគ្រាស។  និស្សិត ដែលចេញ ពីសាលានេះ រកការងារ ធ្វើបាន យ៉ាងងាយស្រួល, ហើយ ទទួលបាន ប្រាក់បៀវត្សរ៍ លើសពី ១០,០០០ ដុល្លារ ក្នុងមួយខែ។  

រដ្ឋាភិបាល ថ្មី ដឹកនាំ ដោយគណបក្ស សង្គ្រោះជាតិ នឹងធានា ឲ្យកូនខ្មែរ គ្រប់រូប -- មិនថា កូនអ្នកធំ កូនអ្នកតូច, កូនអ្នកមាន កូនអ្នកក្រ, កូនអ្នកទីក្រុង កូនអ្នកជនបទ -- មានឱកាស ដូចគ្នា និងស្មើគ្នា ក្នុងការ បំពេញ ការសិក្សា ដល់កម្រិតខ្ពស់ ជាអតិបរមា តាមសមត្ថភាព បុគ្គល ម្នាក់ៗ, តាមមហា វិទ្យាល័យ និងសាលា បច្ចេកទេស ទាំង នៅក្នុង ប្រទេស ទាំង នៅក្រៅ ប្រទេស។  យើង នឹងរៀបចំ ប្រទេស កម្ពុជា ឲ្យក្លាយទៅ ជាប្រទេស ជឿនលឿន មួយ ដូចអរិយ្យ ប្រទេស ក្នុងពិភពលោក ដែលមាន មេដឹកនាំ ជាអ្នកចេះដឹង និងមាន ប្រព័ន្ធអប់រំ ប្រកប ដោយគុណភាព ខ្ពស់ ដោយជៀសវាង អំពើ ពុករលួយ។  យើង នឹងរៀបចំ ឲ្យមាន ប្រព័ន្ធ អាហារូបករណ៍ និងប្រព័ន្ធ ឥណទាន ដើម្បី ជួយនិស្សិត ក្រីក្រ ឲ្យបំពេញ ការសិក្សា ជាន់ខ្ពស់។

Today I attended my daughter Sandana Rachel's graduation ceremony at Harvard Business School. The future CNRP-led government will ensure equal opportunities for all Khmer youth through a system of scholarships and bank loans for students.

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

No comments:

Post a Comment