Paris Peace Accords 23 Oct. 1991

Saturday, May 20, 2017

[Vietnamization: Environmental destruction, Logging, Military, Border] មន្ត្រី​ អង្គការ​ ទីភ្នាក់ងារ​ ស៊ើប​អង្កេត​ បរិស្ថាន​ ផ្តាំ​ទៅ​លោក ហ៊ុន សែន កុំ​ ឲ្យ​ធ្វើ​ បាប ​ខ្លួន​ឯង | EIA sends advice to Hun Sen not to do harm to himself

សកម្មភាព​ប្រមូល​ឈើ​ក្នុង​តំបន់​អូរតាង ប្រទេស​កម្ពុជា ដើម្បី​នាំ​យក​ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ប្រមូល​ឈើ​ក្នុង​តំបន់​អូរតាង ប្រទេស​កម្ពុជា ដើម្បី​នាំ​យក​ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of EIA

មន្ត្រី​ អង្គការ​ ទីភ្នាក់ងារ​ ស៊ើប​អង្កេត​ បរិស្ថាន​ ផ្តាំ​ទៅ​លោក ហ៊ុន សែន កុំ​ ឲ្យ​ធ្វើ​ បាប ​ខ្លួន​ឯង

RFA / វិទ្យុ អាស៊ី សេរី | ១៩ ឧសភា ២០១៧ 


មន្ត្រី​ ជាន់​ខ្ពស់​ ផ្នែក​ព្រៃ​ឈើ​ នៃ​អង្គការ​ ទីភ្នាក់ងារ​ ស៊ើប​អង្កេត​ បរិស្ថាន (អ៊ីអាយអេ, EIA) ផ្ដាំ​ទៅ​លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កុំ​ឲ្យ​ សម្លាប់​ខ្លួន​  ដោយសារ​ បរាជ័យ​ ក្នុង​ការ​ ទប់​ស្កាត់​ ការ​កាប់​បំផ្លាញ​ ព្រៃឈើ។

លោក ចាហ្គោ វ៉ាដលេ (Jago Wadley) មន្ត្រី​ ជាន់​ខ្ពស់​ ផ្នែក​យុទ្ធនាការ ​ព្រៃ​ឈើ​ នៃ​អង្គការ អ៊ីអាយអេ នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ ឧសភា ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ ថា, អង្គការ ​របស់​លោក ​មិន​បម្រើ​ ឲ្យ​គណបក្ស​ នយោបាយ​ ណា​មួយ និង​មិន​ ជំរុញ ​ឲ្យ​មាន ​អំពើ​ហិង្សា​ នោះ​ទេ៖ «ចំពោះ​ ការ​សន្យា​ របស់​លោក ហ៊ុន សែន ដែល​ថា គាត់​ ហ៊ាន ​កាត់​ក្បាល​គាត់ ​ចោល បើសិនជា​ ទប់​ស្កាត់​ បទល្មើស ​ព្រៃឈើ​ មិន​បាន, ខ្ញុំ​ សូម​ជម្រាប​ ថា, អង្គការ អ៊ីអាយអេ មិន​ តស៊ូ​ មតិ ឲ្យ​មាន​ អំពើ​ហិង្សា​ នោះ​ទេ។  ដូច្នេះ ខ្ញុំ​ សូម​ ផ្ដាំ​ទៅ​លោក ហ៊ុន សែន សូម​ កុំ​ ធ្វើ​តាម​ ការ​សន្យា​ នោះ​អី»


របាយការណ៍​របស់ EIA បាន​រក​ឃើញ​ថា គ្រាន់​តែ​ពី​ខែ​មករា ឆ្នាំ​២០១៦ មក​ដល់​បច្ចុប្បន្ន​នេះ មន្រ្តី​គយ​វៀតណាម បាន​កត់​ត្រា​ឯកសារ​ពន្ធ​គយ​លើ​ការ​នាំ​ឈើ និង​គ្រឿង​ធ្វើ​ពី​ឈើ​ចេញ​​កម្ពុជា ទៅ​វៀតណាម មាន​ទឹក​ប្រាក់​រហូត​ដល់​ជិត ៣០០​លាន​ដុល្លារ​អាមេរិក។ ឯកសារ​ផ្លូវ​ការ​របស់​​គយ​វៀតណាម ដដែល បញ្ជាក់​ទៀត​ថា ឈើ​ដែល​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា ជាង ២,៣​សែន​ម៉ែត្រ​គូប (២៣០,០០០) ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​វិក្កយបត្រ​លក់ និង​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម។

រដ្ឋាភិបាល​កម្ពុជា ខ្វែង​គំនិត​គ្នា​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​នេះ ដោយ​ក្រសួង​កសិកម្ម​ទទួល​ស្គាល់​ថា មាន​បទល្មើស​ព្រៃ​ឈើ​នៅ​តែ​កើត​មាន​មែន ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​បរិស្ថាន បែរ​ជា​បដិសេធ៕

No comments:

Post a Comment